ផាច់ ! មួយកាំផ្លៀងជាការស្វាគមន៍ផ្ទៃមុខរបស់រាងក្រាស់ត្រូវបែរទៅម្ខាងទៀតតាមកម្លាំងដៃទះរបស់លីហ្វៀរ៍ដែលជាមិត្តស្រី ។ ប៉ុណ្ណឹងនៅស្ទើរផងសម្រាប់រូបគេទាំងធ្វើអោយនាងឈឺចាប់ ខកចិត្ត ជាពិសេសនោះគឺចាញ់បោកពាក្យសម្តីផ្អែមរបស់គេបង្វិលក្បាលនាងអោយវិលខ្ញាល់តាមក្តីស្រលាញ់ក្លែងក្លាយរបស់គេ ។
" ហ្វៀរ៍... " ផាច់ លីហ្វៀរ៍មិនអោយជូនយ៉ុងបានបកស្រាយអ្វីឡើយនៅពេលដែលគេហើុបមាត់និយាយនាងក៏ទះគេមួយកាំផ្លៀងបន្ថែមទៀតនាងខឹងសម្បាលើរូបគេខ្លាំងខឹងស្ទើរតែស្ទះសរសៃឈាមវេទនាទាំងខ្លួនឯងទៀត ...។
" លោកបោកប្រាស់ខ្ញុំ ! លោកយកខ្ញុំជាឈ្នាន់ធ្វើអី ? "
" ហេតុអីប្រើឈ្មោះខ្ញុំដើម្បីសម្រេចបំណងលោក "
" ហ្វៀរ៍បងគ្រាន់តែ- " ម្តងទៀតនៅពេលដែលគេព្យាយាមបកស្រាយលីហ្វៀរ៍ក៏ទះគេបួនកាំផ្លៀងជាប់គ្នាលឺសូរតែផាច់ៗ កុំតែណាមជូនសើុបសួរទៅដល់នាងបើមិនបានណាមជូនសើុបសួរប្រហែលជានាងមិនដឹងឡើយថាមានមនុស្សខ្លះប្រើឈ្មោះនាងដើម្បីបង្វែរដានធ្វើរឿងអាក្រក់ នាងសុខចិត្តទុកការងារចោលគ្រប់យ៉ាងទាំងដែលពេលនេះនាងគួរតែថតបន្តនៅប៉េកាំង តែអត់ទេនាងសុខចិត្តហោះត្រឡប់មកកូរ៉េវិញដើម្បីដោះស្រាយចាត់ការជាមួយគេដើម្បីចប់គ្នាដាច់ស្រាច់ ...។ លីហ្វៀរ៍ស្រក់ទឹកភ្នែកមកតក់ៗដោយភាពឈឺចាប់នាងស្រលាញ់គេណាស់ ស្រលាញ់ជាងខ្លួនឯងទៀតតែគេបែរជាធ្វើអោយនាងខកចិត្តហើយក៏ខូចចិត្តខ្លាំងបំផុតសាកជួបរស់ជាតិមនុស្សជាទីស្រលាញ់បង្វិលក្បាលសាងសុភមង្គល់ក្លែងក្លាយទើបដឹងថានៅពេលនេះក្តីឈឺចាប់របស់លីហ្វៀរ៍ធំធេងកម្រិតណា ។
" ទៅកន្លែងផ្សេងតើបានទេ ? "
" បងបារម្ភពីមុខមាត់របស់អូន " ឈ្លោះគ្នានៅមុខមន្ទីរពេទ្យសាធារណៈពេកលីហ្វៀរ៍ជាតារ៉ាដែលកំពុងនឹងរះជូនយ៉ុងមិនចង់អោយនាងខូចខាតកេរ្តិ៍ឈ្មោះម្នាក់ទៀតព្រោះតែគេឡើយ ។" បារម្ភពីខ្ញុំចឹងហេស៎ ? ហឹសសសអាមនុស្សថោកទាប "
" ស្រលាញ់ខ្ញុំណាស់នឹងបំពេញបំណងរបស់ខ្ញុំបន្ទាប់ពីខ្ញុំមកពីប៉េកាំងវិញ សម្តីបោកប្រាស់ លោកឯងយកខ្ញុំជាឈ្នាន់កុហកគ្រប់គ្នាថានៅជាមួយខ្ញុំទាំងដែលការពិតលោកឯងនៅជាមួយហ្វា លោកឯងតិរច្ឆានចំពោះនាងខ្លាំងណាស់តើនៅក្នុងខ្លួនលោកឯងនៅសល់សញ្ជាតិញាណជាមនុស្សដែលទេ ? ហាស៎គីមជូនយ៉ុង " លីហ្វៀរ៍ស្រែកសួរទៅកាន់ជូនយ៉ុងខ្លាំងៗកាលបើនាងឈឺចាប់ហួសកម្រិតទៅហើយ កេរ្តិ៍ឈ្មោះអ្វីលែងសំខាន់សម្រាប់នាងទៀតហើយចង់អ្នកណាចាប់បានថតវីដេអូបង្ហោះថានាងឈ្លោះគ្នាជាមួយសង្សារក៏តាមតែពួកគេទៅចុះ ដូចដែលពាក្យសម្តីគេបាននិយាយអញ្ចឹងមនុស្សតែឈឺចាប់ខ្លាំងទាល់ហើយអ្វីក៏លែងស្តាយអ្វីក៏លែងខ្វាយខ្វល់ដែល ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )