ក្រសែរភ្នែកទាំងបីគូកំពុងតែប្រសព្វគ្នាជូនយ៉ុងសម្លឹងមុខរបស់ណាមហ្វា ចំណែកឯណាមហ្វាក៏សម្លឹងមុខរបស់ជូនយ៉ុងវិញ រីឯជីមីនវិញក៏សម្លឹងមុខរបស់ជូនយ៉ុងដូចគ្នា ។ សម្លឹងមុខហើយក៏ញញឹមបែកគ្នា19ឆ្នាំសោះក្មេងប្រុសម្នាក់នេះធំលឿនខ្លាំងណាស់
" ហ្វា !!! " ជូនយ៉ុងបង្អូសសម្លេងហៅឈ្មោះរបស់ណាមហ្វា
" ... " ណាមហ្វាមិនឆ្លើយនាងអោយក្រសែរភ្នែកទៅកាន់ជីមីនអោយជីមីននាំនាងដើរចេញតែជូនយ៉ុងក៏ស្រាប់តែពាំងមុខរបស់នាងទៀតគេស្ទាក់ស្ទើរគេចង់និយាយតែគេនិយាយមិនចេញ ។" ហ្វា !!! " ជូនយ៉ុង
" ឯងកើតអី ? ឯងចង់យ៉ាងមិចជាមួយប្រពន្ធយើង " ជីមីន
" អូនហ្វា " ជូនយ៉ុងនៅតែហៅឈ្មោះរបស់ណាមហ្វា
" កុំខ្វល់ជាមួយមនុស្សឆ្កួតនេះអីបង "
" ពួកយើងប្រញាប់ទៅលោកប្តី " ណាមហ្វា
ណាមហ្វាហើយនឹងជីមីនក៏បណ្តើរគ្នាដើរចូលទៅក្នុងផ្ទះដោយមិនខ្វល់ពីជូនយ៉ុន ! ប្រពន្ធត្រូវប្រុសផ្សេងថ្នាក់ថ្នមថែរចំពោះមុខតើអ្នកណាមិនឈឺនេះ ? ហើយជាទណ្ឌកម្មជីវិតហើយក៏ជាពាក្យបណ្តារសារថ្ងៃណាដែលគេចេះស្រលាញ់ថ្ងៃនោះគឺជាថ្ងៃដែលគេស្តាយក្រោយបំផុតហើយមនុស្សស្រីដែលគេស្រលាញ់ក៏ស្អប់គេបំផុតដែល ...។" លោកប៉ា ! អ្នកម៉ាក់ "
" កូនសម្លាញ់របស់ម៉ាក់ "
" ម៉ាក់នឹកកូនណាស់ អូ៎ៗៗ ពោះធំដល់ហើយកូនសម្លាញ់ "
ឆេមីនដូចជាមិនសូវមានប្រតិកម្មអ្វីនោះទេនៅពេលដែលឃើញណាមហ្វាបណ្តើរជីមីនមកជាមួយព្រោះឆេមីនដឹងរឿងទាំងស្រុងអស់ទៅហើយលើកលែងតែណាមជូនប៉ុណ្ណោះដែលមិនដឹងរឿងដឹងត្រឹមតែថាកូនមានផ្ទៃពោះហើយក៏មានស្វាមីតែមិនដឹងថាស្វាមីកូនជាអ្នកណា តែនៅពេលដែលដឹងថាស្វាមីរបស់កូនស្រីជាអ្នកណាហើយលោកប៉ាក៏ស្ទើរតែក្អួតឈាមចេញមកទាំងដុំ ...!!! ព្រះអើយស្វាមីរបស់កូនស្រីជាអតីតគូសត្រូវស្នេហារបស់ប៉ា" ហ្វា ! អា...អាម្នាក់នេះ " ណាមជូន
" បាទខ្ញុំជាស្វាមីរបស់អូនហ្វា "
" សួស្តីលោកប៉ាអ្នកម៉ាក់ក្មេកសុំផ្ញើរខ្លួនផងបាទ អើក៎នែក៎ បែកគ្នា19ឆ្នាំហើយដូចជានឹកខ្លាំងណាស់ " ជីមីនញញឹមទៅកាន់ណាមជូននឹកឃើញរឿងមួយនោះហើយនៅឈឺចិត្តនៅឡើយខំជួយខំការពារដោយជីវិតតែគួរអោយស្តាយចុងបញ្ចប់ប្រពន្ធរបស់គេក៏ត្រឡប់ទៅជួបស្វាមីរបស់គេវិញ ដោយឈឺចាប់ពេកក៏រត់ទៅអាមេរិកអស់រយះពេលរាប់សិបឆ្នាំមិនអើតមកទាល់តែសោះ ។ លាក់មុខបាត់ជាយូក៏បានជួបនឹងអូនហ្វាសើុបដឹងថាជាកូនចៅអ្នកណាហើយក៏កាន់ដៃយ៉ាងជាប់មិនព្រមលែងយ៉ាងណា19ឆ្នាំមុនប្រជែងជាមួយណាមជូនមិនឈ្នះដណ្តើមឆេមីនមិនបានតែមិនប្រាកដថា19ឆ្នាំក្រោយគេអាចលែងដៃទៀតនោះទេយ៉ាងណាព្រហ្មលិខិតបានកំណត់គេអោយមកជួបគ្រួសារត្រកូលគីមនេះម្តងទៀតហើយដាច់ខាតម្តងនេះគេមិនលែងដៃណាមហ្វាជាដាច់ខាតទោះត្រូវកាប់ចាក់គ្នាទៀតក៏ដោយ ...។" នេះបងស្គាល់លោកប៉ាអ្នកម៉ាក់អូនដែលមីន ? "
" អូនគឹតថាចង់ណែនាំហើយតើ " ណាមហ្វា
" ប្រពន្ធសម្លាញ់បងអាយុប៉ុន្មានហើយរឿងអីដែលបងមិនដឹងនោះប៉ាអូនមានកេរ្តិ៍ឈ្មោះយ៉ាងនេះរឿងអីបងមិនស្គាល់ "
" អូនឈរយូហើយណាអង្គុយសិនទៅប្រយ័ត្នប៉ះពាល់កូន " ជីមីនថើបណាមហ្វាមួយខ្សើតហើយក៏ជួយគ្រាណាមហ្វាយឿតៗដើរទៅអង្គុយនឹងសាឡុង អូនហ្វាពពោះកូនប្រាំមួយខែខ្វះតែបីខែទៀតសម្រាលហើយដូចច្នោះត្រូវតែយកចិត្តទុកដាក់បន្តិច ...។" អរគុណណាស់មីនដែលបារម្ភពីអូន "
" អូនជាប្រពន្ធបង បងស្រលាញ់ហើយក៏ត្រូវបារម្ភបែបនោះហើយ " ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរធ្វើអោយជូនយ៉ុងដែលកំពុងតែឈរមើលដូចត្រូវគេមកពូថៅមកសំពងអំបែងក្បាលទាំងរស់ ចំណែកឯបេះដូងវិញដូចត្រូវគេកាប់ទាញយកមកចិញ្ច្រាំ ! អូនក៏គ្មានសិទ្ធថែកូនក៏គ្មានសិទ្ធបានធ្វើជាឪពុកត្រូវបាត់បង់របស់សំខាន់ស្មើរនឹងជីវិតដល់តៅពីរអ្នកបែបនេះពិតជាពិបាកទទួលយកខ្លាំងណាស់ ។" អូន ! បងដូចជា... " ណាមជូនកំពុងតែឆិនឆៅចិត្តរបស់ជីមីន
" គេជាកូនប្រសាររបស់បង កុំគឹតច្រើនពេក "
" លោកប្តីអូនចាស់ហើយគេមិនសម្លឹងអូនទៀតទេ "
ឆេមីននិយាយក្នុងគោលបំណងលេងសើចផង ណាមជូនសើចហើយក៏បណ្តើរគ្នាទៅអង្គុយលើសាឡុងជាមួយកូនបង្កើតហើយនឹងកូនប្រសារដូចគ្នា អូនហ្វាក៏ដាច់អាល័យលេងស្រលាញ់លោកប៉ាហើយនឹងអ្នកម៉ាក់តាមការសង្កេតទៅក៏ដូចជាពេញចិត្តទៀតមើលទៅជូនយ៉ុងប្រហែលត្រូវគេធីបចោលហើយគ្មានចន្លោះប្រហោងសម្រាប់ទុកដាក់ទេចង់បកក្រោយក៏គ្មានអ្នកណាទទួលស្គាល់ហើយត្រូវការដែល ។============================
សើចៗៗៗៗ 🌚 កុំអាណិតៗៗៗៗ 😂✨ថេយ៍ឆេមីន♡
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )