ណាមហ្វានៅឈរយំមុខបន្ទប់របស់ជូនយ៉ុងនៅឡើយ ឆេមីនឡើងមកក៏ស្រាប់តែឈប់ងក់ពីចំងាយសម្លឹងមកកាន់កូនស្រីច្បង ក្នុងចិត្តក៏មានរឿងចម្លែកតែក៏មិនហ៊ាននិយាយចេញមក
“ ម៉ាក់ស្មានមិនខុសទេចង់ចូលទៅលាងរបួសអោយបងប្រុសកូនមេនទេ ? ” ឆេមីនសួរកូនស្រីដោយសម្តីផ្អែមនាងបន្ទន់ជង្គង់ចុះហើយក៏អង្អែលក្បាលកូនស្រីថ្នមៗ ត្បិតតែលោកប៉ាស្រលាញ់ណាមហ្វាខ្លាំងតែក៏មិនអាចយល់ពីចិត្តកូនស្រីច្បាស់ជាងឆេមីននោះទេ
“ បងប្រុសស្អប់កូនណាស់ ”
“ បងប្រុសស្រែកខ្លាំងៗថែមទាំងគប់របស់ចោល ”
ណាមហ្វារៀបរាប់ទាំងទឹកភ្នែក នាងមិនចង់អោយបងប្រុសស្អប់ឡើយនាងធ្វើខ្លួនអោយល្អគួរអោយស្រលាញ់តែជូនយ៉ុងមិនដែលយកក្រសែរភ្នែកមើលបានចូលក្បែរខ្លួនកាលណាក៏មានរបួសកាលនោះ“ គ្មានបងឯណាស្អប់ប្អូនទេណាកូន ”
“ បងប្រុសគ្រាន់តែឈឺហើយអារម្មណ៍មិនល្អ ! កូនទៅបន្ទប់ហើយមើលសៀវភៅចុះណាក្មេងឆ្លាត ” ឆេមីននិយាយលួងលោមរួចណាមហ្វាក៏ដើរទៅបន្ទប់បាត់ នាងក៏ចូលទៅលាងរបួសខ្នងអោយជូនយ៉ុងមិនមេនសុខៗក្មេងមានបញ្ហាមានចិត្តចេះស្អប់ចេះគុំដូចជាមនុស្សធំ មានហេតុក៏ត្រូវតែមានផល“ ម៉ាក់ចូលទៅហើយណា ” ឆេមីន
ជូនយ៉ុងគ្រាន់តែឃើញឆេមីនដើរចូលមកក៏រត់ទៅអោប កន្លងមកនេះមិនដែលទទួលបានភាពកក់ក្តីពីប៉ាលោកប៉ាមិនដែលអោបហើយក៏មិនសូវដែលអើពើផ្តល់តែរបស់ក្រៅខ្លួនអោយរៀនសាលាល្អៗអោយចូលចំណោមខ្ពង់ខ្ពស់ដូចជាក្មេងដ៎ទៃតែលោកប៉ាក៏ភ្លេចអោយក្តីស្រលាញ់ រាល់ពេលក៏មានតែអ្នកម៉ាក់ឆេមីននេះហើយដែលជាភាពកក់ក្តៅអោយ“ ឈឺខ្លាំងអត់នឹង ? ចាំម៉ាក់លាងរបួសអោយ ” ឆេមីន
“ លោកប៉ាមិនដែលស្រលាញ់ខ្ញុំទេ ” ជូនយ៉ុង
ឆេមីនក៏លំបាកចិត្តណាស់ដែលសុខៗក្មេងស្រាប់តែនិយាយបែបនេះ ! ក្មេងមានបញ្ហាហើយពិបាកដោះស្រាយខ្លាំងណាស់បើអោយបន្តបែបនេះជារឿយៗអនាគតគេអាចនឹងលិចលង់ជាមួយនឹងរឿងរ៉ាវមិនល្អ“ លោកប៉ាគ្រាន់តែឆេវឆាវទេណា លោកប៉ាខឹងតែមួយឆាវលោកប៉ាឈប់ហើយកុំបែបនេះអីណា ! ម៉ាក់លាងរបួសអោយណា ”
ឆេមីនលួងលោមរួចជូនយ៉ុងក៏ព្រមតាម ក្មេងតូចដេកអោយអ្នកម៉ាក់ធម៍លាងរបួសអោយទាំងមិនស្រែកសូម្បីតែបន្តិច តាមមើលទៅអាល្អិតនេះពូកែទ្រាំខ្លាំងណាស់ ។ តែត្រូវចាំថាមនុស្សដែលពូកែទ្រាំបំផុតក៏ជាមនុស្សដែលពូកែគុំគួនបំផុតដែល កំហឹងលាក់ទុក្ខនៅក្នុងចិត្តដូចគេនិយាយថាគំនុំកូនប្រុសចាំ10ឆ្នាំទៀតសងសឹងក៏មិនទាន់ហួសពេលនោះដែល ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )