ចេញពីមន្ទីរពេទ្យហើយក្រោយពីបញ្ចប់រឿងរ៉ាវជាមួយក្មេងម្នាក់នោះសព្វគ្រប់ជូនយ៉ុងក៏បើកឡានទៅកន្លែងមួយដែលជាកន្លែងដែលគេចូលចិត្តទៅនៅពេលដែលធុញថប់ពិបាកនៅក្នុងចិត្ត ។ នៅទីនេះជាបារមួយដែលផ្តុំទៅដោយពួកស្ទាវៗក្មេងៗជាច្រើនតែមិនមេនជាកន្លែងល្អប៉ុន្មាននោះទេព្រោះថាកន្លែងនេះប្រមូលផ្តុំដោយក្មេងៗកាច កាងពាល ជាពិសេសគឺក្មេងដែលខ្វះភាពកក់ក្តៅពីគ្រួសារ ក្មេងដែលឯការក្មេងដែលគ្មានអ្នកចាប់អារម្មណ៍នឹងត្រូវការ ។
" ហៃយ៉ា ! អ្នកប្រុសមកទៀតហើយ "
" លើកនេះត្រូវការស្រាបារីដូចដើមមេនទេទាន ? " ម្ចាស់បារចេញមករាក់ទាក់ជូនយ៉ុងព្រោះជាភ្ញៀវពិសេស មិនត្រឹមតែពិសេសធម្មតានោះទេគឺខ្លាំងទៀតផងជាកូនអ្នកមានហើយឧស្សាហ៍អោយធីបច្រើន ទំនេរៗក៏បាចលុយអោយអ្នកដែលខ្វះខាតលុយរើសលេង ។" យកអោយអស់មក " ជូនយ៉ុងដើរទៅអង្គុយហើយក៏លើកជើងគងទាក់ខ្លានៅសាឡុងដែលគេធ្លាប់អង្គុយរាល់ដង ក្មេងៗក៏ចេញមកបម្រើលើកស្រានឹងបារីមកអោយជូនយ៉ុង ។ ជូនយ៉ុងញញឹមរួចក៏យកបារីមួយដើមយកមកជក់រំសាយអារម្មណ៍ គេចេះផឹកចេះជក់បែបនេះតាំងពីយូមកហើយព្រោះតែគ្មានអ្នកខ្វាយខ្វល់ទើបក្លាយជាក្មេងមួយឯករាជ្យចង់ជក់ចង់ផឹកចង់វ៉ៃយ៉ាងសេរី កុំតែគេរស់នៅជាមួយលោកប៉ាដែលជាអ្នកមានមុខមានមាត់នៅក្នុងសង្គម់បើបណ្តោយតាមចិត្តរបស់គេពេលនេះប្រហែលជាក្លាយជាបងធំក្នុងពួកអ្នកលេងបាត់ហើយ ។
" នៅទីនេះសប្បាយជាងនៅផ្ទះរាប់រយពាន់ដង "
" នៅផ្ទះតែគ្មានសេចក្តីសុខ គ្មានអ្នកណាអោយតម្លៃ "
" ហឹសសស ជីវិតមិនស្មើរសម្រាមផង "
ជូនយ៉ុងខាំមាត់ហើយក៏លើកស្រាមកអកក្អឹកៗ គេក្លាយជាក្មេងមានបញ្ហាក្មេងមួយដែលមានចិត្តគិតច្រើនតាំងពីលោកប៉ាប្តូរក្តីស្រលាញ់លែងចាប់អារម្មណ៍លែងខ្វាយខ្វល់លើគេម្លេះ ។ វាដល់ដំណាក់កាលមួយដែលជួយស្រោចស្រង់បញ្ហាផ្លូវចិត្តរបស់គេលែងបានហើយ ដូចច្នេះហើយទើបគេប្រកាន់ចិត្តខឹងប្រកាន់ចិត្តគុំគួនណាមហ្វាមនុស្សតែម្នាក់ដែលធ្វើអោយគេបាត់បង់ក្តីស្រលាញ់ទាំងអស់ ។
DU LIEST GERADE
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romantikស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )