ភាគទី ៧២ : ស្អប់ដល់ថ្នាក់នេះផងរឺ !?!

576 26 1
                                    

ជូនយ៉ុងអង្គុយមួយស្របក់អោយខ្លួនឯងបានធូស្រាលហើយបន្ទាប់មកជូនយ៉ុងក៏បន្តទៅក្រុមហ៊ុនតែម្តង ! នៅតាមផ្លូវកំឡុងពេលដែលទៅក្រុមហ៊ុនជូនយ៉ុងក៏បានបើកកាត់ហ្វាម៉ាសុីមួយកន្លែង ខ្លាចថាខ្លួនឯងនឹងមិនស្រួលម្តងទៀតជូនយ៉ុងក៏បត់ឡានចូលដើម្បីទៅទិញថ្នាំ ។

     " អត់ទោស ! អ្នកប្រុសត្រូវការថ្នាំអ្វីដែល ? " អ្នកគ្រូពេទ្យ
     " អើក ខ្ញុំគឺខ្ញុំ... " ជូនយ៉ុងស្ទាក់ស្ទើរមិនដឹងថាគួរនិយាយប្រាប់គ្រូពេទ្យបែបណា ? គេអត់បានឈឺអីទេគ្រាន់តែក្អួតលក្ខណះមនុស្សស្រីចាញ់កូនបើអោយនិយាយបែបនោះប្រាកដជាមានអ្នកសើចទើបជូនយ៉ុងត្រូវឈរស្ទាក់ស្ទើរបែកញើសប៉ិនៗគ្រាប់ពោត

     " ខ្ញុំ...អូយ៎ខ្ញុំមិនដឹងនិយាយបែបណាល្អទេ "
     " បែបនេះចុះអ្នកប្រុសឈឺអ្វីដែល ? "
     " គឺខ្ញុំក្អួត " អ្នកគ្រូពេទ្យស្រីលឺដូចច្នោះស្រាប់តែសើចទៅវិញយ៉ាប់ណាស់មនុស្សប្រុសគ្រាន់តែក្អួតសោះក៏ពិបាកនិយាយដែល ? បន្ទាប់ពីកត់សម្គាល់អាការះរបស់ជូនយ៉ុងហើយអ្នកគ្រូពេទ្យក៏សួរបន្ត

     " ក្អួតបែបណាដែល ? ក្អួតពុលអាហារក្អួតឈឺក្រពះ ? "
     " គឺមិនមេនទាំងពីរ " ជូនយ៉ុងគ្រវីក្បាល
     " ហ្អាក៎ ? ហើយបែបណាវិញ " តាមរយះរូបរាងសង្ហាររបស់ជូនយ៉ុងពិបាកអោយអ្នកគ្រូពេទ្យស្រមៃថាជាមនុស្សមានគ្រួសារខ្លាំងណាស់ ! រូបរាងមុខមាត់ក៏សង្ហារហើយតែធាតុពិតក៏ចោរម្សៀត 🙈

     " គឺធុំក្លិនអ្វីក៏ចង់ក្អួតបែបនេះ ក្អួតអត់មូលហេតុ "
     " អូ៎លោកប្រហែលជាចាញ់កូនជំនួសប្រពន្ធលោកហើយ បែបនេះចុះចាំខ្ញុំចេញថ្នាំបំបាត់ចាញ់កូនអោយលោកចុះណា ហិហិហិ មនុស្សប្រុសសម័យនេះស្រលាញ់ប្រពន្ធណាស់ភាគច្រើនក៏សុទ្ធតែចាញ់កូនជំនួសប្រពន្ធតែទាំងអស់នឹង " អ្នកគ្រូពេទ្យស្រីនិយាយបណ្តើររៀបចំថ្នាំអោយជូនយ៉ុងបណ្តើរជូនយ៉ុងអៀនឡើងរឹងខ្លួនអស់ហើយ ហើយក៏រំភើបចិត្តខ្លាំងណាស់ដែលមានមនុស្សចេញមកបញ្ជាក់ម្នាក់ទៀតហើយថាគេអាចនឹងចាញ់កូនជំនួសប្រពន្ធ ណាមហ្វាកំពុងតែមានផ្ទៃពោះហើយក្នុងផ្ទៃរបស់នាងក៏មានកូនដែលជាសាច់ឈាមរបស់គេក្លាយជាលោកប៉ាគេហើយត្រេកអរលាយឡុំជាមួយភាពភិតភ័យខ្លាំងណាស់ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now