ម៉ោងប្រាំល្ងាចដល់ពេលចេញពីធ្វើការល្មមណាមហ្វាហើយនឹងជូនយ៉ុងបើកទ្វារបន្ទប់ចេញមកដំណាលគ្នា ! តែណាមហ្វាក៏ទម្លាក់ក្រសែរភ្នែកចុះមិនសម្លឹងមុខរបស់ជូនយ៉ុងនោះទេ ។
" ឡានរបស់លោកស៊ូយ៉ុងមកចាំនៅមុខក្រុមហ៊ុនហើយ "
" ឯងទៅជាមួយគេទៅបានឱកាសនៅជិតប្រុសហើយ " ជូនយ៉ុងផ្លែផ្កាអោយណាមហ្វាក៏ព្រោះតែគេគឹតថានាងត្រេលត្រកាលជាមួយនឹងមនុស្សប្រុស ។ ណាមហ្វាខាំមាត់ដំបូងឡើយនាងថាមិនចង់ជ្រលក់មាត់ជាមួយនឹងគេនោះទេតែបើអត់គឺមិនបាន" ល្ងាចនេះខ្ញុំមិនទៅទេ " ណាមហ្វា
" ខ្លាចហ្អេស៎ "
" អត់ទេ ! បាយផ្ទះឆ្ងាញ់ជាងបាយជាមួយមនុស្សចរិកយ៉ាប់ដូចជាបង " ពាក្យសំដីរបស់ជូនយ៉ុងដែលគម្រាមថាចង់សុីនាងនៅពេលដែលគេត្រូវការនោះគឺនៅលឺពេញត្រចៀករបស់នាងនៅឡើយ ឆ្លងកាត់រឿងព្រឹកមិញនាងទទួលបានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅពេលដែលនៅក្បែរគេម្លោះហើយទើបនាងបដិសេធ" អត់ក៏បានស្រេចតែចិត្តឯង "
" ចាំយើងអោយគេជួយធ្វើឯកសារថ្លោះធ្លោយមួយត្រៀមអោយលោកប៉ាអោយគាត់ឃើញសមត្ថភាពកូនស្រីដែលគាត់លើកតម្កើនផ្ទាល់នឹងភ្នែក ឯងបដិសេធដៃគូរួមការងារមនុស្សថ្មីដូចជាឯងក៏ត្រៀមពិន្ទុះមិនល្អអោយហើយទៅនាងហ្វា " សម្តីរបស់គេបញ្ជាក់ការគម្រាមច្បាស់ណាស់ដេញអោយណាមហ្វារត់រហូតផ្លូវទាល់នូវទីបំផុតក៏ត្រូវចាញ់ព្រមស្របតាមគេទាំងមិនពេញចិត្ត ។" បងចរិកអាក្រក់ណាស់ "
" ហឹសស ហើយចុះអ្នកណាធ្វើអោយយើងទៅជាបែបនេះ ? "
" ជាឯងមិនថាអញ្ចឹងនាងហ្វា ? ក្មេងហេងស៊យ "
" បានយប់នេះខ្ញុំព្រមចាញ់បងខ្ញុំមិនជិះឡានជាមួយគេទេ "
" និយាយគ្នាស្តាប់យល់បែបនេះល្អ ហាហាហា "
ជូនយ៉ុងដើរបណ្តើរសើចបណ្តើរក៏ព្រោះតែគេឈ្នះលើណាមហ្វាទៀតហើយម្តងនេះគេធ្វើអោយណាមហ្វាអស់ផ្លូវរកច្រកចេញមិនឃើញគេក៏បានប្រាប់រួចហើយដែលកុំមានអំនួតលើខ្លួនឯងយ៉ាងច្រើនគេសងសឹកលើនាងវិញទ្វេរគុណតែប៉ុណ្ណឹងឯង ។ ណាមហ្វាដើរតាមពីក្រោយជូនយ៉ុងត្រុកៗជាមួយទឹកមុខក្រម៉ូវ
VOCÊ ESTÁ LENDO
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )