ភាគទី ៩៣ : យ៉ុងរឹងមាំណាគ្រប់គ្នាត្រូវការបង !!!

608 28 0
                                    

ណាមហ្វុនរត់តាមជីមីនពីក្រោយ រត់បណ្តើរស្រែកបណ្តើរតែជីមីនមិនស្តាប់នាងទាល់តែសោះហើយ ដោយឃើញថាជីមីនចូលទៅក្នុងឡានហើយទើបណាមហ្វុនរត់ទៅឈរពាំងពីមុខឡានមិនអោយជីមីនបើកចេញទៅតែម្នាក់ឯងនោះទេ ។

     ទេត ទេត ទេត ! ជីមីនសុីផ្លេឡាន
     " អត់ទេ " ណាមហ្វុនគ្រវីក្បាល
     " ចង់ស្លាប់មេនទេ "
ជីមីនស្រែកតែលឺតែម្នាក់ឯងនោះទេ ជីមីនដាក់លេខឡានហើយក៏បើកកញ្ឆក់ទៅមុខបន្តិចអោយណាមហ្វាភ័យគឹតថាគេអាចនឹងបើកបុកនាងពិតប្រាកដ តែណាមហ្វុនមិនជៀសនោះទេបើគេចង់បុកនាងអោយគេបុកចុះចាប់ទុកថានាងលះបង់ដើម្បីគ្រួសាររបស់នាងលុបលាងទៅកាន់ជីមីន ។ អោយណាមហ្វុនចេញបណ្តោយអោយជីមីនទៅម្នាក់ឯងយ៉ាងមិចទៅបើពេលនេះគេកំពុងតែឈឺចាប់ខ្លាំងត្រូវការអ្នកលួងលោម ។

     " នាងចង់យ៉ាងមិច ? " ជីមីនចុះពីលើឡានវិញហើយស្រែកខ្លាំងៗដាក់ណាមហ្វុន ជីមីនអស់មនោសញ្ចេតនាអស់ជំនឿលើគ្រួសារត្រកូលគីមនេះហើយទើបបាត់លែងមានពាក្យពិរោះ ។

     " លោកទៅណាអោយខ្ញុំទៅផង "
     " កុំទៅម្នាក់ឯងបែបនេះ "
     " ទៅណាជារឿងខ្ញុំមិនទាក់ទងជាមួយពូជអំបូររបស់នាងទេ "
     " អោយខ្ញុំទៅផង ខ្ញុំទៅលុបលាងជំនួសគ្រួសារខ្ញុំ "
ក្តីឈឺចាប់មិនអាចប៉ាន់ប្រម៉ាណបានឈឺតាំងពីមានស្នេហាលើម្តាយរហូតឈឺដល់កូនទៀត ជីមីនឈឺចាប់ឆ្អែតចិត្តហេតុអីគេអភព្វម្លេះហេតុអីរឿងមួយនេះកើតឡើងម្តងហើយចេះតែកើតឡើងទៀត ? ហេតុអីក៏មិនផ្តល់ស្នេហាពិតប្រាកដអោយគេមួយសោះអញ្ចឹង ? ហេតុអីក៏ណាមហ្វាយកគេលេងសើច ? ហេតុអ្វីដឹងថាមិនអាចនៅតែវិលរកអ្នកចាស់ដដែលហេតុអ្វីក៏មកធ្វើដូចជាស្រលាញ់គេខ្លាំងម្លេះ ? ហេតុអ្វីក៏យកបេះដូងប្រុសម្នាក់នេះមកលេងសើចរឺគឹតថាគេមិនចេះឈឺចាប់ !?!

     " ចេញអោយឆ្ងាយខ្ញុំមិនចង់ធ្វើបាបក្មេងទេ "
     " កុំបាច់មកលុបលាង "
     " ពូជអំបូរនោះនាងពូកែធ្វើអោយគេឈឺចាប់តែប៉ុណ្ណឹងឯង "
ដោយឈឺចាប់ពេកទើបធ្វើអោយជីមីនមិនធូថយពាក្យសំដីនឹងឃើញអីក៏និយាយបែបនឹងទាំងដែលខ្លួនឯងក៏មានចំណែកដែល ដឹងហើយលឺហើយតែនៅតែខំប្រព្រិត្តបើខាងប្រុសលេងដៃសុំធ្វើត្រឹមតែជាមិត្តទោះមើលថែប្រពន្ធរបស់គេពិតក៏មិនឈឺថ្នាក់នេះដែល ...។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now