ភាគទី ៦ [ មាយាដូចកាលនៅក្មេងៗទៅ ! មាយាលើកនេះយើងកាត់អណ្តាតឯងចោល ]

877 33 0
                                    

ក្រោយពីបញ្ចប់កិច្ចការនៅសាលារួចហើយក៏ត្រឡប់ទៅផ្ទះវិញ ។ណាមជូនរវល់ទៅមើលការងារបន្ទាន់ក៏ប្រញាប់ត្រឡប់ទៅក្រុមហ៊៊ុនភ្លាមៗទុកអោយឆេមីននឹងកូនៗទាំងពីរអ្នកត្រឡប់មកផ្ទះវិញជាមួយអ្នកបើកឡាន ។

" ឡានកើតអី ? " ឆេមីនសួរនៅពេលដែលអ្នកបើកឡានឈប់ងក់ សំណាងណាស់បានអែបកៀនផ្លូវជាមុន
" ប្រហែលជាខូចអ្វីមួយហើយលោកស្រី ខ្ញុំចុះទៅមើល " អ្នកបើកឡាននោះក៏ចុះទៅមើលមួយសន្ទុះហើយក៏រត់មកប្រាប់ឆេមីនវិញ
" ប្រហែលត្រូវអោយជាងមកមើលហើយលោកស្រី " ក្រោយពីស្តាប់អ្នកបើកឡាននិយាយចប់ទាំងបីអ្នកម្តាយកូនក៏ចុះពីលើឡាន
" អោយគេជួលជុលទៅអស់លុយប៉ុន្មានចាំមកយកពីខ្ញុំ "
" បាទ "
ឆេមីនឈរហៅតាក់សុីព្រោះមិនចង់ចាំអោយអ្នកបើកឡានម្នាក់ទៀតមកទទួលទេវាអាចយូណា តែឡានមួយក៏បើកមកឈប់ងក់ម្នាក់នោះគឺកូនប្រុសច្បង ជូនយ៉ុងនោះអី ។

" មានបញ្ហាអីមេនទេអ្នកម៉ាក់ " ជូនយ៉ុង
" ឡានខូចកូន "
" អញ្ចឹងឡើងឡានមក "
ជូនយ៉ុងបើកទ្វារខាងមុខ ណាមហ្វាញញឹមហើយក៏បំណងឡើងទៅអង្គុយខាងមុខតែក៏ត្រូវជូនយ៉ុងហាម

" អ្នកណាហៅឯង ? ស្រីហ្វុនឡើងមក "
" ច...ចាស៎ ខ្ញុំហេស៎ ? " ណាមហ្វុនមិនចង់អោយកើតមានសង្គ្រាមកណ្តាលផ្លូវណាមួយឆេមីនក៏កេះណាមហ្វុនដែលទើបនាងឡើងទៅអង្គុយខាងមុខវិញ ណាមហ្វាអន់ចង់ឈរសម្លឹងមុខបងប្រុសទាំងអន់ចិត្តសូម្បីតែកៅអីខាងមុខក៏គេផ្តាច់ការមិនអោយនាងអង្គុយជិតដែល ។

" អញ្ចើញអ្នកម៉ាក់ " ជូនយ៉ុងបើកទ្វារខាងក្រោយអោយឆេមីន បន្ទាប់មកក៏បិទវិញហើយដើរចេញធ្វើព្រងើយទាំងមិនមើលមុខណាមហ្វាផងភាពស្អប់របស់គេមិនចេះអន់ថយទាល់តែសោះទោះជារំលងទៅ11ឆ្នាំទៅហើយ ណាមហ្វានៅតែជាមនុស្សសម្អប់ដដែល

" បងប្រុស... " ណាមហ្វា
" កុំមាយាដាក់យើងដៃមានបើកទៅបើបើកមិនកើតជិះតាក់សុីទៅវិញទៅយើងមិនទ្រឯងទេ " កុំថាឡើយមុខសូម្បីតែសំដីក៏មិនចង់និយាយប៉ះជាមួយនាងផង តែដោយសារតែទាល់នោះទេទើបនិយាយ ។ ណាមហ្វាក៏រហ័សឡើងឡានខ្លាចជូនយ៉ុងទៅចោល
ជូនយ៉ុងទើបតែមកពីលេងម៉ាក់បង្កើតរបស់គេគឺយូមី ហើយវាក៏ជាផ្លូវតែមួយដែលគេចបានស្រួលពីការសន្យាថាទៅអបអរណាមហ្វាជាមួយគ្នា ។ ណាមហ្វានៅតាមផ្លូវលួចសម្លឹងជូនយ៉ុងរហូត ឆេមីនឃើញហើយព្រួយចិត្តចម្លែកនាងធ្លាប់ឆ្លងកាត់រួចអស់ហើយ ក្រសែរភ្នែករបស់កូនស្រីបញ្ជាក់ពីការអន់ចិត្តខ្លាំងណាស់ អន់ចិត្តក្នុងន័យផ្សេងមួយទៀតមិនមេនក្នុងន័យជាបងប្អូន ។

_ ភូមិគ្រិះត្រកូលគីម !
មកដល់ភូមិគ្រិះភ្លាមគ្រប់គ្នាក៏ចុះពីលើឡាន នៅឡើយតែជូនយ៉ុងហើយនឹងណាមហ្វាដែលនៅក្រោយគេ ។ ណាមហ្វាគ្រាន់តែឃើញបងប្រុសចុះពីឡានភ្លាមនាងក៏ប្រញាប់ចុះតាមដែល
" បងប្រុស... បងប្រុស ... បងប្រុស "
" បងប្រុសឈប់សិន " ណាមហ្វា
" ឆ្កួតអីទៀតហើយ ? ស្រែកដូចគេចាក់ក៎ " ពាក្យសំដៅគំរោះគំរើយទឹកមុខក្រញ៉ូវមិនពេញចិត្ត កុំតែត្រូវរស់នៅក្នុងនាមជាកូនច្បងទេមិនអញ្ចឹងគេចេញទៅអោយឆ្ងាយបាត់ហើយព្រោះសព្វថ្ងៃនេះសែនធុញថប់ជាមួយការតាមរំខានរបស់នាងណាស់ ។

" បងប្រុសមិនសប្បាយជាមួយអូនទេ ? " ព្យាយាមធ្វើខ្លួនទន់ភ្លន់គួរអោយស្រលាញ់សង្ឃឹមថាអាចចូលក្បែរបងប្រុសបាន តែអត់ទេនាងទទួលបានតែត្រឹមក្រសែរភ្នែកសម្លក់បែបស្អប់ខ្ពើមតែប៉ុណ្ណោះ

" ចង់អោយយើងសប្បាយ ? ជាតិក្រោយទៅ "
" ឈប់រញ៉េរញ៉ៃជាមួយយើងនាងហ្វា ! យើងធុញណាស់ "
កុំថាឡើងពាក្យសំដីតែឈ្មោះរបស់នាងក៏គេហៅមិនពិរោះដែល តែណាមហ្វាមិនដែលអន់ចិត្តម្តងណានោះទេ ។

" បងប្រុសអាចទៅញាំអាហារជុំគ្នានៅល្ងាចនេះបានទេ ? "
" ណាបងប្រុសណា " ណាមហ្វាអង្រួនដៃរបស់ជូនយ៉ុងតឹចៗ តែក៏ត្រូវជូនយ៉ុងគ្រវាសយ៉ាងពេញទំហឹងធ្វើអោយនាងដួលព្រួសបាក់ជំហ៊រ

" អួយយយ៎ "
" ស្រែកទៅ យំទៅ ! មាយាដូចជាកាលនៅក្មេងទៅ "
" លើកនេះយើងនឹងកាត់អណ្តាតឯងចោលមក កុំគឹតថាជាកូនសំណព្វហើយយើងខ្លាចអោយសោះ " ជូនយ៉ុងលើកដៃចង្អុលមុខរបស់ណាមហ្វាហើយក៏ដើរចូលទៅក្នុងផ្ទះបាត់ ណាមហ្វាលើកដៃខ្ទប់មាត់ហើយក៏យំនាងយំមិនបានឈឺតែនាងយំព្រោះតែឈឺចាប់ដែលបងប្រុសស្អប់នាងខ្លាំង ...។

========================

ក្បាលរឹងណាស់កូននេះ ☹️ ជំនាន់ម៉ែឪវិញប៉ុណ្ណេះស្រីឆេរត់ចោលណាមជូនបាត់ហើយ ☹️😂

ChaeMin_ឆេមីន🥀

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now