ភាគទី ៨៩ : បើលោកមិនហត់ទេយល់ដល់ខ្ញុំផង គឺខ្ញុំធុញ !!!

622 23 0
                                    

មួយអាទិត្យកន្លងផុតទៅជាបន្ត :
ពោះរបស់ណាមហ្វាកាន់តែចូលវ័យចាស់ខែទៅៗហើយមួយអាទិត្យចេះតែកន្លងផុតទៅជាបន្តបន្ទាប់នាងក៏ពពោះបាន7ខែ នៅប្រហែលជាពីរខែទៀតសម្រាលហើយ ...។ ណាមហ្វាកាន់លទ្ធផលអេកូចេញពីបន្ទប់ពិនិត្យផ្ទៃពោះស្ត្រីតែម្នាក់ឯងដោយមិនមានអ្នកណាមកជាមួយ ជីមីនគេចម្លែកហើយក៏រវល់ណាស់មិនសូវជាមានពេលអោយណាមហ្វាដូចមុនក៏ព្រោះតែមានការងារច្រើន តែលេសផងក៏មិនដឹងចិត្តមនុស្សប្រុសស្មានមិនត្រូវថ្ងៃនេះស្មោះថ្ងៃស្អែកវៀចវេរក៏ថាបាន ។

     " ប្រុសហ្វុងរបស់ម៉ាក់ "
     " បន្តិចទៀតបានជួបគ្នាហើយណាកូនសម្លាញ់ " 
ណាមហ្វាញញឹមបណ្តើរដើរចេញពីមន្ទីរពេទ្យបណ្តើរ ពេលនេះនាងឯការក៏ព្រោះតែនាងមិនត្រូវជាមួយអ្នកណាប្អូនស្រីក៏ស្អប់លែងចង់ជ្រលក់មាត់ជាមួយ អ្នកម៉ាក់ក៏មិនសូវជាពេញចិត្តមិនសូវរីករាយជាមួយកូនស្រីដូចកាលពីលើកមុនបើលោកប៉ាដែលធ្លាប់និយាយថាស្រលាញ់កូនណាស់ក៏រឹតតែឆ្ងាយខ្លាំងទៀតហើយ ណាមហ្វាប្តូរអត្តចរិកគួរអោយស្អប់ភ្លាមដូចបំផ្លាញសុភមង្គល់ខ្លួនឯងយ៉ាងអញ្ចឹង ។ ក្បែរមន្ទីរពេទ្យមានហាងលក់របស់របរក្មេងៗណាមហ្វាគឹតថាចង់ទៅរកមើលក្រែងមានអ្វីទឹញទុកអោយកូននាងក៏ដើរទៅ ស៊ូដើរទាំងលំបាកម្នាក់ឯងឈឺជើងផងអីផងជីវិតស្ត្រីមានផ្ទៃពោះគឺមិនងាយស្រួលនោះទេ ...។

បុរសពាក់មួកកន្តិបដើរតាមណាមហ្វារហូត បុរសម្នាក់នោះគឺជាជូនយ៉ុងនោះអីចេញពីពេទ្យទើបតែបានប៉ុន្មានថ្ងៃដឹងថាណាមហ្វាមិនចូលផ្ទះគេក៏មកតាមនាងគ្រប់ជំហ៊ានជាប់រហូត តាមមិនអោយដាច់នោះឡើយលើកលែងតែពេលដេកតែប៉ុណ្ណោះ ...។

     " ហ្វា !!! "
មើលទៅហ្វាដូចជាកំពុងតែរ៉ោយជើងពិបាកនឹងដើរទៅមុខជូនយ៉ុងចង់ណាស់ចង់ចូលទៅជួយមើលនាង តែក៏ព្យាយាមហាមចិត្តវិញមិនអោយចូលទៅក្បែរនាងវាសនាយើងនេះបានតែត្រឹមតែតាមគេពីក្រោយតែប៉ុណ្ណឹងឯងរំងាប់ចិត្តចង់ហើយបណ្តោយតាមវាសនា ។

     " ស្រីពោះធំម្នាក់នោះតើមេនទេ ? "
     " ខ្ញុំឃើញហើយទានពេលនេះកំពុងដើរទៅចាត់ការនាង " 
បុរសពាក់មួកពាក់ម៉ាស់បិទបាំងមុខមាត់ខ្លួនឯងជិតឈឹងជាមួយនឹងខោអាវខ្មៅមួយឈុតទាំងលើទាំងក្រោមទំនងដូចជាឃាតករសុីឈ្នួលនិយាយទូរស័ព្ទបញ្ជាក់ពីភិនភាគមនុស្សដែលត្រូវចាក់ការជាមួយម្ចាស់អោយច្បាស់លាស់ហើយក៏បិទទូរស័ព្ទទុកវិញដោយបញ្ចេញកាំបិទខ្លីមុខសស្ញាចមួយមក ស្រីមានផ្ទៃពោះមិកពិបាកចាត់ការនោះឡើយប្រើតែកាំបិទតែមួយស្លាប់ទាំងកូនទាំងម្តាយ ...។ 

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now