ទៅដល់មន្ទីរពេទ្យទោះបីជាពាក់កណ្តាលយប់ទៅហើយវត្តមានរបស់ត្រកូលគីមធ្វើអោយពេទ្យដុតដៃដុតជើងស្ទុះម្នីម្នារត់មកគ្រប់ច្រកល្ហកអូសគ្រែអ្នកនាងហ្វាចូលបន្ទប់សង្គ្រោះបន្ទាន់ ។ ណាមជូនក្តាប់ដៃយ៉ាងណែនអង្គុយធ្វើមុខឡើងមាំទាំគួរអោយខ្លាចសម្បើមណាស់
" ប៉ាមានអីចង់សួរខ្ញុំមេនទេ ? " ជូនយ៉ុង
" វាមិនដូចអ្វីដែលប៉ាសង្ស័យត្រូវរឺក៏ខុស ? និយាយមក "
" ប៉ាគឹតបែបណាក៏ស្រាច់តែចិត្តប៉ាចុះព្រោះខ្ញុំអាក្រក់ក្នុងក្រសែរភ្នែកប៉ាស្រាប់ទៅហើយមិនថាអញ្ចឹង ? " ពាក្យមួយម៉ាត់ៗធ្វើអោយណាមជូនស្ទើរតែក្អួតឈាមចេញមក ? មិនស្រលាញ់យ៉ាងមិច ? សួរថាពីរអ្នកឪពុកកូននេះមានជាប់សាច់ឈាមអីជាមួយគ្នាដែលទេ ? ណាមជូនចិញ្ចឹមកូនគេសុទ្ធតាំងពីតូចមកដល់ធំទាំងដែលដឹងតាំងពីដំបូងថាយូមីមិនមានទម្ងន់ជាមួយនឹងគេក៏គេស្រលាញ់ទទួលចិញ្ចឹមកូននេះព្រោះតែមាននិស្ស័យជាមួយគ្នា ។ តាំងពីតូចមកដល់ធំក៏ចិញ្ចឹមបីបាច់ថ្នាក់ថ្នម ផ្តល់គ្រប់យ៉ាង គ្រាន់តែគេជាមនុស្សប្រុសបេះដូងមិនគួរទន់ជ្រាយដូចមនុស្សស្រីនោះទេទើបណាមជូនមិនសូវថ្នមស្រលាញ់តែក៏មិននិយាយអោយគេដឹងចិត្តគឺបញ្ចេញតាមរយះទង្វើរ ។" អ្នកប្រុសយ៉ុង " ចូសុីន
" ឯងនិយាយថាយ៉ាងមិច ? យើងមើលឯងក្នុងផ្លូវអាក្រក់ ? "
" គីមជូនយ៉ុងខួរក្បាលឯងលែងប្រក្រដីហើយមេនទេ ? " ណាមជូនមិនចង់គំហកខ្លាំងៗដាក់កូននាំអោយគេកើតចិត្តអន់ចិត្តជាមួយនឹងប៉ាទៀត ជូនយ៉ុងគ្មានឡើយសូម្បីពាក្យសំដីតបមកវិញ ស្តាប់ណាមជូននិយាយរួចគេក៏គេចទៅអង្គុយនៅកៅអីឆ្ងាយបាត់ ។ ឆេមីននឹងណាមហ្វុនក៏បានមកដល់មន្ទីរពេទ្យណាមជូនមិនចង់អោយប្រពន្ធពិបាកចិត្តចំពោះទឹកមុខគេមួយរឿងទៀតគេក៏រំលាយទឹកមុខធ្វើធម្មតាវិញ" កូនអូនយ៉ាងមិចហើយ អ្ហឹកកអ្ហឹកកក កូនអូនយ៉ាងមិចហើយ ? "
" កូនហ្វាចេញឈាមច្រើនណាស់ ណាមជូនអ្ហឹកកអ្ហឹកក អូនខ្លាចណាស់ណាមជូន " ស្រលាញ់កូនប្រៀបដូចជាគ្រាប់ពេជ្រកាលបើបានឃើញកូនដេកក្នុងសភាពឈាមក្រហមមួយថ្លុកទ្រូងជាម្តាយប្រាកដជាឈឺចុកចាប់ខ្លាំងណាស់ ។ ឆេមីនធ្លាប់ឆ្លងកាត់រួចមកអស់ហើយក្តីឈឺចាប់បែបណាការធ្វើបាបបែបណានាងធ្លាប់ភ្លក់រសជាតិមកទាំងអស់ កូននាងនៅក្មេងយ៉ាងនេះនាងប្រាកដជាឈឺខ្លាំងហើយ ឆេមីនយំខ្លាំងៗយំរហូតចង់សន្លប់ទៀត ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )