ជាច្រើនម៉ោងបានកន្លងផុតទៅ :
យ៉ាងណាបំណងរបស់ប្រពន្ធត្រូវតែបំពេញស្រាប់ហើយមិនអាចបដិសេធបានឡើយ ណាមជូនបន្ទាប់ពីរៀបចំទុកដាក់ណាមហ្វាហើយនឹងជូនយ៉ុងបានល្អហើយក៏ទៅជួយសម្រួលចូសុីនម្តង ។ ស្រណោះចូសុីនដែលពេលនេះស្រកគីឡូរលុងខោសភាពមើលលែងយល់ហើយបន្ទាប់ពីអង្វរលុនតួប្រពន្ធអស់ជាច្រើនថ្ងៃកន្លងមក ។" ងាប់ហើយសភាពដូចឆ្កែធ្លាក់ទឹក "
" ស្រម៉ូមយ៉ាងនេះស្រីណាលេបរួចអាចូ ? "
មកដល់បរិវេណមុខភូមិគ្រិះនៃត្រកូលឡេទីនក៏បានជួបនឹងចូសុីនដែលអង្គុយនៅយាមមុខភូមិគ្រិះនឹងមិនព្រមទៅណា លីហ្វៀរ៍នេះពិតជាឃោឃៅខ្លាំងណាស់សូម្បីតែបរិវេណក្នុងផ្ទះក៏មិនអោយចូសុីនចូលដែល ។" អោយខ្ញុំធ្វើបែបណាចៅហ្វាយធំ ? ខ្ញុំជិតឆ្កួតហើយ "
" ខ្ញុំចង់តែរត់ទៅស្លាប់អោយបាត់ៗទេ តឹងទ្រូងណាស់ "
ចូសុីនរៀបរាប់អារម្មណ៍ដែលពិបាកនៅក្នុងទ្រូងចេញមកអោយណាមជូនបានដឹង ហ្វៀរ៍ប្រងើយកន្តើយខ្លាំងណាស់ចំពោះគេ អង្វរនាងរាល់ថ្ងៃហើយរាល់ថ្ងៃនេះក៏ស្ទើរតែមិនបានឃើញមុខរបស់នាងទៀត រសស្នេហ៍មួយនេះពិតជាឃោឃៅខ្លាំងណាស់ ធ្វើអោយប្រុសចាស់ម្នាក់នេះអាចស្លាប់ព្រោះតែភាពចិត្តដាច់របស់ស្រីក្មេងបាន ។" មកនេះជាមួយយើងសិន "
" ចាំយើងបំពេញបំណងអោយឯង ធ្វើកុំភ័យ "
ណាមជូនជាអ្នកនាំចូសុីនចូលក្នុងឡានហើយបន្ទាប់មកឆេមីនក៏បញ្ជារអ្នកបើកឡានអោយបើកទៅគោលដៅដែលត្រូវទៅ គំនិតប្តីប្រពន្ធមួយគូនេះបានត្រៀមរួចហើយធ្វើចិត្តអោយតែស្រួលទៅកុំភ័យ ដឹងតែថ្ងៃនេះចូសុីនបានបណ្តូលចិត្តត្រឡប់មកវិញហើយ ...។ណាមជូនហើយនឹងឆេមីនបាននាំចូសុីនទៅកែប្រែខ្លួនពីជនស្រម៉ូមអាណាថាប្រែក្លាយទៅជាកម្លោះចាស់ម្នាក់យ៉ាងស្រស់សង្ហារ សក់មានចាប់ចេញភ្លីពុកចង្ការដែលដុះបានកោសសម្អាតអស់ហើយ សម្លៀកបំពាក់ក៏លែងរយីរយាគដែលទ្រនុយឈុតគ្រ័ហ្សេយ៉ាងស្រស់សង្ហារប្រៀបដូចជាឯកឧត្តមយ៉ាងអញ្ចឹង ។ បន្ទាប់ពីកែប្រែក្លាយជាបុរសស្រស់សង្ហាររួចហើយណាមជូនក៏ឈាងចូលហាងពេជ្រមួយដើម្បីអោយចូសុីនបានទិញចិញ្ចៀនពេជ្រដើម្បីសុំលីហ្វៀរ៍រៀបការ ចង់បានកូនស្រីគេហើយត្រូវតែល្អិតល្អន់បន្តិច កូនស្រីគេល្អដូចពេជ្ររឿងអីដែលធ្វើអោយតែបានៗនោះ ...។

ESTÁS LEYENDO
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )