ភាគទី ១៤ [ វាប្រហែលមកពីវាសនាកម្ម ]

669 30 0
                                    

- 4ថ្ងៃកន្លងផុតទៅ !

គ្រួសារទាំងមូលមិនថាលោកតាហើយនឹងលោកយាយ ថែមអ្នកក្រៅម្នាក់ទៀតគឺយូមីម៉ាក់របស់ជូនយ៉ុងកាលបើបានលឺដំណឹងថាណាមហ្វាចូលមន្ទីរពេទ្យព្រោះធ្លាក់ពីលើកាំជណ្តើររបួសក្បាលធ្ងន់ធ្ងរហើយក៏បានមកមើលនាងទាំងក្តីបារម្ភ អ្នកណាៗក៏បារម្ភពីណាមហ្វាសូម្បីតែមិត្តដែលរៀនវិទ្យាល័យជាមួយគ្នាក៏បានមកមើលនាងព្រោងព្រៀតដែលលើកលែងតែម្នាក់ប៉ុណ្ណោះតាំងពីថ្ងៃដឹងថាណាមហ្វាអស់អីហើយបួនថ្ងៃមកនេះបាត់ស្រមោលឈឹងមិនដឹងថាទៅសំងំនៅទីណាហើយទេ

    " ហាយ ! " យូមីជូនជាថ្ងៃនេះឆ្លងកាត់មន្ទីរពេទ្យដែលនាងក៏ឈាងចូលមកមើលណាមហ្វាជាលើកទីពីរ ចៃដន្យពេលចេញមកវិញក៏បានជួបនឹងប្តីប្រពន្ធណាមជូនមួយគូដើរមកដល់ល្មម

    " ហាយ ! មកមើលកូនហ្វាហ្អេស៎ ? " ឆេមីន
    " ឆ្លងកាត់ទីនេះក៏មកមើលអូនហ្វាតែម្តង " យូមី
    " និយាយគ្នាចុះខ្ញុំយកបបរអោយកូនហ្វាសិន " ឆេមីនញញឹមហើយក៏ដើរចូលទៅក្នុងបន្ទប់ទុកអោយអតីតប្តីប្រពន្ធគេបាននិយាយគ្នា យូមីកម្របានជួបនឹងគ្រួសារនេះខ្លាំងណាស់យ៉ាងហោចមួយខែទៅពីរខែទើបនាងបង្ហាញខ្លួនម្តង ។

    " មានអីចង់សួរមេនទេ ? " ណាមជូន
    " ជូនយ៉ុងនៅផ្ទះដែលទេ ? មិនឃើញទៅរកខ្ញុំសោះ " យូមីមានអារម្មណ៍ថាចម្លែកចំពោះកូនប្រុស រាល់ថ្ងៃគេក៏ឈ្លាតទៅរកនាងមិនអោយរំលងមួយថ្ងៃទេតែបួនថ្ងៃមកនេះតាំងពីអូនហ្វាមានរឿងមកក៏បាត់ដំណឹងឈឹងមិនឃើញមកអើតសោះ

    " ដូចគ្នាមិនឃើញចូលផ្ទះទេ ខ្ញុំស្មានតែគេនៅជាមួយនាងតើ "
    " តែមិនអីទេគេជាមនុស្សប្រុសអាយុប៉ុណ្ណោះមានទំនួលខុសត្រូវហើយមិនគួរអោយបារម្ភ ! ក្មេងប្រុសបណ្តោយខ្លះទៅយូមី បើល្អមិនបាច់ហាមទេប្រសិនបើមិនល្អគួរតែណែនាំយល់អ្វីដែលខ្ញុំនិយាយហើយមេនទេ ពួកយើងសុទ្ធតែជាម្តាយឪពុកច្បាស់មិនចង់ឃើញកូនខ្លួនឯងមានវិប្បដិសារីនៅថ្ងៃក្រោយទេត្រូវទេ " ណាមជូន

អ្វីដែលណាមជូនបាននិយាយគឺយូមីដឹងច្បាស់ដូចថ្ងៃ កូនមានគំនិតបែបណាយូមីដឹងទាំងអស់គ្រាន់តែនាងមិនអាចហាមបាន នាងទទួលបានអារម្មណ៍ដែលខុសដែលបង្រៀនកូនអោយគេក្លាយជាមនុស្សមិនល្អតាំងពីក្មេង ក្នុងគំនិតធ្លាប់ឆ្លងកាត់រឿងអវិជ្ជមានទើបបច្ចុប្បន្នក្នុងខួរក្បាលរបស់ជូនយ៉ុងមានតែរឿងអវិជ្ជមានពុតមកត្រង់វិញលែងបាន

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Donde viven las historias. Descúbrelo ahora