ភាគទី ៨១ : គីមណាមហ្វុនខ្ញុំមិនអោយលោកធ្វើជាមនុស្សកំដររបស់គេនោះទេ !!!

571 29 0
                                    

     " បន្ទប់អូននៅទីណាដែលហ្វុន ? "
     " បងជូនអូនទៅសម្រាកក្នុងបន្ទប់ "
     " រំលងពីបន្ទប់នោះឆ្វេងដៃ "
ណាមហ្វុនចង្អុលហើយជីមីនក៏ដើរតាមដៃរបស់នាងរហូតទាល់តែដល់បន្ទប់ ជីមីនទម្លាក់ណាមហ្វុនអោយគេងលើពូកថ្នមៗថែមទាំងលើកដៃស្ទាបថ្ងាស់របស់នាងទៀតផង ដែលគេយកចិត្តទុកដាក់ចំពោះនាងព្រោះដឹងថានាងជាអនាគតប្អូនថ្លៃរបស់គេនោះអី ។

     " អូនហ្វុនវិលមុខមេនទេ ? "
     " ចាស៎វិលមុខខ្លាំងណាស់ "
     " ជើងអូនហ្វុនចេញឈាមទៀត ហៃយ៉ាហេតុអីមិនប្រាប់បង "
ជីមីនដូចជាបារម្ភនឹងហ្វុនណាស់ពិបាកអោយណាមហ្វុនស្មានពីទឹកចិត្តរបស់គេថាបែបណាអោយប្រាកដ !? ជីមីនទាញកូនកន្សែងចេញពីហោប៉ៅខោបំណងយកទៅឃាត់ឈាមអោយណាមហ្វុនបណ្តោះអាសន្នសិនតែថាណាមហ្វុនក៏រាដៃហាមមិនអោយធ្វើបែបនោះ ។

     " ហេតុអី !? "
     " កូនកន្សែងលោកថ្លៃណាស់កុំធ្វើបែបនោះអី "
     " តែជីវិតអូនថ្លៃជាងកូនកន្សែងរបស់បងមួយរយពាន់ដងទៅទៀត យកវាទប់ឈាមសិនទៅណាបងចុះទៅយកប្រអប់ថ្នាំតែមួយភ្លែតទេ "
មើលទៅជីមីនដូចជាស្លន់ស្លោខ្លាំងគេរត់ទៅរកប្រអប់ថ្នាំមិនទាំងសួរណាមហ្វុនផងថាប្រអប់ថ្នាំទុកនៅទីណា ? គេមិនដែលនៅភូមិគ្រិះនេះផងអោយស្គាល់កន្លែងទុកដាក់នៅត្រង់ណាយ៉ាងមិចទៅ ? ប្រហែលជាមួយសន្ទុះក្រោយមកជីមីនក៏ត្រឡប់មកវិញទម្រាំតែរកបានផ្អើលអស់ហើយពួកបាវព្រាវអស់អ្នកបម្រើក្នុងផ្ទះ ។

     " ទ្រាំបន្តិចណាមិនឈឺទេ បងថ្នមដៃ " 
ជីមីនចាប់ផ្តើមលាងរបួសអោយណាមហ្វុនដោយយកចិត្តទុកដាក់ជាទីបំផុតណាមហ្វុនមិនមានអារម្មណ៍ថាឈឺសោះឡើយ នាងអង្គុយសម្លឹងមុខរបស់ជីមីនស្ងៀុមៗរហូតទាល់តែជីមីនលាងរបួសអោយនាងហើយទើបនាងព្រមឈប់លួចសម្លឹងមុខ ។

     " ពូកែណាស់ មិនស្រែកថាឈឺសោះ "
     " អ្នកម៉ាក់ធ្លាប់បង្រៀនថាបើឈឺតឹចៗត្រូវទ្រាំហើយត្រូវរឹងមាំ "
     " ឆេមីននេះល្អិតល្អន់ខ្លាំងណាស់ គួរអោយសរសើរបង្រៀនកូនៗមិនអោយខុសគ្នាទេសូម្បីតែអូនហ្វាក៏ធ្លាប់និយាយបែបនេះ " 
ម្តាយហើយនឹងកូនៗដល់ទៅពីរអ្នកសុទ្ធតែមុខរឹងពូកែទ្រាំដូចគ្នានៅពេលនោះចាប់ទុកថាឆេមីនហើយគឺជានារីដែលពូកែទ្រាំហើយក៏រឹងមាំខ្លាំងដល់មកជួបអូនហ្វាក៏កាត់ទៅអ្នកម៉ាក់ទាំងស្រុងដូចគ្នា ត៎មកដល់អូនហ្វុនទៀតក៏ចម្លងពុម្ភគ្នាគ្មានខុសសូម្បីតែបន្តិច ។

     " ហៅអ្នកម៉ាក់ស្មើរបែបជិតដឹត "
     " ចំណាំតាំងពីបងស្រីខ្ញុំនិយាយអ្វីទៀត "
     " មើលទៅលោកដូចជាស្និតស្នាលជាមួយត្រកូលខ្ញុំណាស់ "
     " រឿងវែងឆ្ងាយ ! ញាំថ្នាំសិនទៅ "
ជីមីននិយាយហើយក៏ហុចថ្នាំមួយគ្រាប់អោយទៅណាមហ្វុនព្រោះលឺថាមុននោះគឺនាងមិនស្រួលខ្លួនងងិតមុខ ណាមហ្វុនក៏ព្រមលេបទោះមិនឈឺក៏លេបធ្វើយ៉ាងមិចបើយើងចុះទុនសម្តែងហើយ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now