ភាគទី ៤ [ ឯងកាន់តែចូលជិតយើងកាន់តែស្អប់ ]

917 29 0
                                    

ពេលព្រឹក !

ណាមហ្វាស្លៀកពាក់ឯកសណ្ឋានសិស្សសាលាយ៉ាងរៀបរយហើយក៏ចុះមកជាន់ក្រោក ប្អូនស្រីរបស់នាងស្រីហ្វុនវិញក៏ដូចគ្នា ។

   “ លោកប៉ាមិនទាន់ចុះមកទេរឺអ្នកម៉ាក់ ? ” ណាមហ្វា
   “ ប៉ាកូនចេញទៅធ្វើការបាត់ហើយ ញាំអាហារពេលព្រឹកទៅកូននឹងបានប្រញាប់ទៅសាលា ” ឆេមីនអង្អែលក្បាលកូនស្រី
   “ ចុះបងប្រុសអ្នកម៉ាក់ ? បងប្រុសមិនទាន់ញាំអាហារផងតឹចទៅសាលាយឿតលោកគ្រូពិន័យទៀត ” នាងតែងតែគឹតពីគេមុនជានិច្ច ម៉ាក់នឹងកូនពិតជាដូចគ្នាខ្លាំងណាស់ខុសតែស្រីហ្វុនកាត់ទៅប៉ាមិនរវីរវល់រញ៉េរញ៉ៃជាមួយអ្នកណា ។

   “ បងប្រុសឈឺមិនអាចទៅសាលាបានទេណាកូន ”
   “ ឆាប់ញាំទៅ ” ឆេមីន
   “ កូនដូចជាភ្លេចអីមួយហើយសុំទៅយកសិន ”
ណាមហ្វាក៏រត់ឡើងទៅបន្ទប់វិញយ៉ាងលឿនឆេមីនយល់ពីកូនស្រីច្បាស់អញ្ចឹងហើយនាងមិនដេញដោលនោះទេ ទើបទៅយកចិត្តទុកដាក់ជាមួយនឹងស្រីហ្វុនវិញ ។

ណាមហ្វាចូលទៅក្នុងបន្ទប់បើកថតតុរបស់នាងយកស្ករសូកូឡាមួយគ្រាប់ចេញមកនាងចាំបានថាលោកប៉ាធ្លាប់អោយកាដូបែបនេះអោយកូនគ្រប់គ្នា ជូនយ៉ុងចូលចិត្តស្ករសូកូឡានេះណាស់ទើបនាងគឹតចង់យកទៅអោយបងប្រុសដើម្បីជួនពរគេអោយឆាប់ជា ។

នាងតូចហ៊ានណាស់បើកទ្វារចូលដោយមិនចាំបាច់គោះហើយក៏មិនសុំការអនុញ្ញាតពីម្ចាស់បន្ទប់ ! ទាំងដឹងដែលថាចូលទាំងបែបនេះប្រាកដជាមានរឿងមិនខាន ។ ជូនយ៉ុនគ្រាន់តែលឺសម្រិបនៃការបើកទ្វារដោយគ្មានសុជីវធម៍បែបនេះក៏ខឹងឡើងហើយក៏សម្លក់ទៅកាន់ទ្វារចង់ដឹងថាអ្នកណាកំពុងតែចូលមក នៅពេលដែលបានឃើញថាម្នាក់នោះជាក្មេងនរកដណ្តើមក្តីសុខរបស់គេជាក្មេងដែលគេស្អប់គេក៏កាន់តែច្រាលកំហឹងឡើងកាន់ទ្វេរដង កុំតែគេឈឺគ្មានកម្លាំងនោះទេមិនអញ្ចឹងនាងច្បាស់ជាខ្ទាតតាំងពីបើកទ្វារចូលមកម្លេះដែលព្រហើន

   “ ឯងគ្មានសុជីវធម៍ក្នុងខ្លួនទេមេនទេ ? ”
   “ ក្មេងអត់មាយាទ ” ជូនយ៉ុង
   “ អូនដឹងថាបងប្រុសមិនពេញចិត្តដែលអូនចូលមកទាំងបែបនេះ តែអូនគ្រាន់តែចង់យករបស់នេះអោយបងប្រុស អូនដឹងថាបើលឺសំឡេងអូនសុំហើយបងប្រុសច្បាស់ជាមិនអោយអូនចូលដដែល ” ណាមហ្វានិយាយទាំងចង់យំតឹចអីតឹច គ្រាន់តែឃើញមុខក៏ស្រែកស្តីអោយមិនទទួលបាត់ទៅហើយតែអោយធ្វើយ៉ាងមិចបើនាងត្រូវសងកម្មដែលដណ្តើមក្តីស្រលាញ់ពីបងប្រុស ។

   “ សង្ឃឹមថាបងប្រុសឆាប់ជាណា ” ណាមហ្វាដាក់ស្ករសូកូឡានោះលើពូកក្បែរដៃរបស់ជូនយ៉ុង នាងឃើញគេនៅស្ងៀមនាងគឹតថាគេប្រហែលជាទទួលយកទឹកចិត្តបន្តិចបន្ទួចពីនាងហើយតែមានឯណា ? គេស្រាប់តែកៀសចោលអោយធ្លាក់ទៅលើការ៉ូចាប់ទុកដូចជារបស់ដែលគ្មានតម្លៃទាល់តែសោះ

   “ យើងមិនត្រូវការអ្វីទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងឯង ”
   “ កុំគឹតថាយើងមិនដឹងគីមណាមហ្វាឯងកំពុងតែសប្បាយចិត្តនៅពេលដែលឯងឈ្នះយើង ! ចាំទុកចុះគំនុំកូនប្រុស10ឆ្នាំចាំសងសឹកក៏មិនទាន់ហួសពេល គ្រប់អាយុកាលណាឯងគង់តែបានដឹងគ្នាទេចាំពាក្យសំដីរបស់យើងទុកក្នុងខួរក្បាលចុះ ” ជូនយ៉ុង

ក្មេងអាយុដប់មួយឆ្នាំបែរជាអាចនិយាយស្តីដោយចង់គំនុំដូចជាមនុស្សធំបាន ! ឆ្លងកាត់រឿងរ៉ាវដែលធ្វើអោយប៉ះពាល់ផ្លូវអារម្មណ៍ធ្វើអោយគេប្រែក្លាយជាក្មេងម្នាក់ដែលមានបញ្ហារស់នៅជាមួយនឹងពាក្យថាគំនុំតាំងពីតូច ។ លោកប៉ាចិញ្ចឹមគេទុកជាកូនបង្កើតតាំងពីតូចផ្តល់ក្តីស្រលាញ់ទាំងដឹងថាគេមិនមេនជាកូនបង្កើត នៅពេលដែលលោកប៉ាស្រលាញ់ងប់ងល់ជាមួយនឹងឆេមីនក៏ទុកគេនឹងម៉ាក់ចោលមិនរវីរវល់ជាមួយទាល់តែសោះ រហូតមកដល់ពេលនេះលោកប៉ាក៏ព្រងើយកន្តើយនៅពេលដែលមានណាមហ្វាហើយក៏ទុកគេចោលដដែល ក្មេងម្នាក់នេះមានគ្រប់យ៉ាងតែខ្វះភាពកក់ក្តៅ ។

ណាមហ្វាស្លុតចិត្តខ្លាំងណាស់នាងស្តាប់មិនសូវយល់ថាបងប្រុសចង់មានន័យបែបណាតែនាងក៏មានអារម្មណ៍ថាខ្លាចរអារចំពោះពាក្យសំដីទាំងនេះ ។

   “ ចេញទៅ ! កុំបង្ហាញមុខកុំចូលមកក្បែរខ្លួនយើងអោយសោះ មួយជាតិនេះយើងនឹងឯងកើតមកដើម្បីក្លាយជាសត្រូវគ្មានថ្ងៃជាទំនាក់ទំនងល្អ យើងស្អប់យើងស្អប់ឯងខ្លាំងណាស់ណាមហ្វា ”
នាងកាន់តែពូកែខ្វាយខ្វល់ជាមួយនឹងជីវិតរបស់គេ កាន់តែចូលមកជិតកាន់តែធ្វើអោយគេស្អប់នាងខ្លាំង ហើយភាពស្អប់មួយនេះក៏កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ទ្វេរដង ។

   “ បង... បងប្រុស ”
   “ ចេញយើងប្រាប់ថាអោយចេញ ”
   “ ហុឺៗៗៗ ”
នាងរត់ចេញទៅទាំងទឹកភ្នែក ! គំនុំគ្រួសារប្រែជាធ្លាក់លើនាងតែម្នាក់ នាងជាអ្នកសងតែម្នាក់ទាំងដែលនាងស្រលាញ់បងប្រុសមិនដែលគឹតថាស្អប់ទាល់តែសោះ ។

=========================

ប៉ាជូនអ្នកចងទុកអោយស្រីហ្វាជាអ្នកស្រាយ 🌚

ChaeMin_ឆេមីន🥀❤

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now