នៅតាមផ្លូវទៅរកការណាត់ជួបរវាងមិត្តដែលធ្លាប់រួមសាលាជាមួយគ្នា ណាមហ្វាអង្គុយកៅអីខាងមុខក្បែរពូចូសុីននាងចេះតែងាករកចូសុីនរហូតហើយពេលខ្លះក៏លួចដៀងក្រសែរភ្នែកមើលចូសុីនដែល ! ចំណែកឯចូសុីនដែលកំពុងតែផ្តោតអារម្មណ៍លើការបើកឡានមិនមេនថាគេមិនដឹងថានាងលួចសម្លឹងគេនោះទេតែគេកំពុងតែមិនស្រួលនៅក្នុងខ្លួន មនុស្សមិនដែលធ្លាប់ស្រលាញ់មនុស្សស្រីផងហើយក៏មិនដែលសម្លឹងស្រីណាទៀតសុខៗស្រាប់តែមានស្រីក្មេងដែលជាកូនចៅហ្វាយនាយចេះតែចង់ស្និតលួចមើលគេអញ្ចឹងគេដូចនៅមិនសុខ ។
" អ្នកនាងហ្វា !!! " យូទៅកាន់តែយូទៅហើយក៏ចាប់ផ្តើមមានអារម្មណ៍ថាស្រៀវៗឆ្អឹងខ្នងយ៉ាងមិចក៏មិនដឹង ចូសុីនសូម្បីតែសម្លេងដែលហៅណាមហ្វាក៏ញ័រទទ្រើតដែល ។ ណាមហ្វាសើចហើយក៏ចាប់ដើមដៃរបស់ចូសុីនជាប់នាងថែមទាំងអង្អែលតឹចៗទៀត
" អ្នក...អ្នកនាងហ្វា "
" ពូ ! ពូស្រៀវណាស់អ្នកនាងហ្វា " ចូសុីន
" ពេលហ្វាប៉ះបែបនេះពូសុីនញាប់ញ័រដែលទេ ? " ណាមហ្វាសួរដោយសម្តីផ្អែមម្តងទៀត សម្លេងរបស់នាងស្តាប់ហើយក៏ត្រជាក់ចិត្តដែលប្រៀបដូចជាទឹកអម្រិត ចូសុីនបេះដូងលោកខុសប្រក្រដីដូចជាចង់ស្លាក់បំពង់ខ្យល់ពិបាកដកដង្ហើមយ៉ាងមិចក៏មិនដឹងទេ ពូសាមសិបឆ្នាំចាស់ខ្វះតែមួយឆ្នាំទៀតចូលសែរសិបឆ្នាំហើយអូនក្មួយចេះតែរសៀរៗផ្អែមល្ហែមបែបនេះបងពូពិបាកធ្វើអារម្មណ៍ណាស់ ។" អ្នកនាងហ្វាឈប់លែងសើចជាមួយពូទៅណា "
" ពូពិបាកដកដង្ហើមណាស់អ្នកនាងហ្វា " នេះជាពាក្យអង្វរករលើកទីមួយដែលចូសុីនចេះអង្វរមនុស្សស្រី មើលទៅគេនៅពេលនេះចុះនៅក្នុងឡានបើកម៉ាសុីនត្រជាក់ឡើងត្រជាក់ណាស់ហើយគេបែរជាបែកញើសថ្ងាស់ឡើងជោគព្រោះតែភ័យនឹងណាមហ្វា ។" ពូចូ ហ្អា៎ "
" អ្នកនាងហ្វា ពូអង្វរ "
" ហាហាហាហាហាហា "
ណាមហ្វាសើចចេញមកខ្លាំងៗកាលបើបានឃើញទឹកមុខរបស់ចូសុីនប្រែជាស្លេកស្លាំងអស់ក៏ព្រោះតែជាស្នាដៃរបសនាង ! នាងថែមទាំងទាញទូរស័ព្ទមកថតទុកជាអនុស្សាវរីយ៍ទៀតព្រោះកម្របានឃើញពូចូសុីនរបស់នាងស្លេកដូចជាមាន់ស្ងោរដូចជាពេលនេះណាស់ ។ នាងគ្រាន់តែសាកថ្វៃដៃថាកាយវិការហើយនឹងពាក្យសំដីផ្អែមល្ហែមរបស់នាងអាចយកជាការបានរឺអត់ប៉ុណ្ណោះ ណាមួយក៏ចង់លេងជាមួយចូសុីនកែរអផ្សុកនៅក្នុងឡានដែល ! អោយនាងស្រលាញ់ពូចូយ៉ាងមិចទៅបើតាំងពីកើតមកដល់ធំពូចូក៏ប្រៀបដូចជាពូបង្កើតរបស់នាងទៅហើយ
" អ្នកនាងហ្វាធ្វើបាបពូ "
" ហាក៎ ក្រែងពូអោយហ្វាដាំដើមឈើសារថ្មីមិនថាអញ្ចឹង ? "
" ឥឡូវហ្វាគ្រាន់តែចង់សាកថាគ្រាប់ពូជហើយនឹងជីដែលហ្វាមានអាចបណ្តុះដើមឈើមួយនោះមកបានយ៉ាងល្អរឺអត់ ? " ណាមហ្វា
ចូសុីនសើចខំតែភ័យហើយថាអ្នកនាងហ្វាធ្វើពិតប្រាកដត្បិតតែគេពូកែពិតមេនតែជាមួយមនុស្សស្រីគេក៏សុំចាញ់ហើយព្រោះមនុស្សស្រីចិត្តច្រើនពិបាកស្មានខ្លាំងណាស់ ! ព្រោះតែខ្លាចចិត្តមនុស្សស្រីហើយនឹងបានឃើញរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធនឹងចៅហ្វាយធំកាលពីដប់ប៉ុន្មានឆ្នាំមុនអញ្ចឹងហើយទើបធ្វើអោយចូសុីននៅលាវដល់សព្វថ្ងៃនេះ ... ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )