ភាគទី ៨ [ យើងមានអ្នកណាមិនមានអ្នកណាឯងកុំចេះ ]

804 35 0
                                    

ក្រោយពីស្តាប់រឿងគេចប់ហើយណាមហ្វាក៏ដើរទៅលាងខ្លួននៅបន្ទប់ទឹក ! នាងសម្លឹងមុខខ្លួនឯងនៅក្នុងកញ្ចក់មួយសន្ទុះនាងពិតជាទន់ខ្សោយខ្លាំងណាស់សូម្បីតែទឹកភ្នែកក៏នាងមិនអាចហាមឃាត់កុំអោយវាហូរបានដែល ។ នាងបណ្តោយអោយទឹកភ្នែកដែលគ្មានតម្លៃនោះហូរអោយអស់ទើបយកដៃក្បុងទឹកដែលចេញពីក្បាលរ៉ូប៊ីននេមកលុបលាងមុខអោយស្អាត ភ្នែកនាងនៅក្រហមមើលយ៉ាងណាក៏ដឹងថាយំតែនាងមានវិធីដោះស្រាយហើយ ! ជើងដែលត្រូវទឹកក្តៅរលាកនោះក៏ផ្សារក្រហាយតែពេលនេះសម្រាប់នាងគឺឈឺចាប់រួតរឹតនៅក្នុងបេះដូងច្រើនជាង ។

    " ហ្វា ! ម៉េចភ្នែកក្រហមម្លេះកូន ? " ណាមជូន
គ្រប់គ្នាក៏បែរមកចាប់អារម្មណ៍ជាមួយនឹងណាមហ្វាខ្លាំងលើកលែងតែជូនយ៉ុងដែលអង្គុយញញឹមពេញចិត្តមិនមេនថាគេមិនដឹងថានាងគឹតអីតែសំទោសជាតិនេះគ្មាននិស្ស័យទេឈប់ស្រមៃទៅ ។

    " បងហ្វាឈឺខ្លាំងហេស៎ ? " ណាមហ្វុនសម្លឹងទៅភ្លៅរបស់បងស្រី
    " អត់ទេបងមិនអីទេ "
    " កូនលាងមុខទឹកចូលភ្នែកហើយកូនក៏ញីទើបក្រហមបែបនេះ "
ណាមហ្វាកុហកបានតែចំពោះលោកយាយហើយនឹងលោកតាដែលមិនសូវបាននៅក្បែរនោះទេហើយនឹងប្អូនស្រីនាងម្នាក់ទៀតដែលមិនទាន់យល់ច្បាស់ពីសាច់ការមនុស្សធំៗ ! តែចំពោះលោកប៉ានឹងអ្នកម៉ាក់គឺនាងកុហកមិនបានទេ ។ ឆេមីនលូកដៃទៅចាប់ខ្នងដៃរបស់ស្វាមីរួចហើយក៏សម្លឹងមុខចំជាមួយស្វាមីដូចគ្នា ណាមជូនពិបាកចិត្តចំពោះកូនស្រីតែហាមមិនឈ្នះនោះទេណាមហ្វាជ្រើសដោយខ្លួនឯងមិនមានអ្នកណាបង្ខិតបង្ខំនាង ។

    " យប់ហើយ ល្មមលាលោកតាលោកយាយហើយកូនៗ "
    " ចាំថ្ងៃក្រោយមកលេងម្តងទៀត " ណាមជូន 
ស្តាប់លោកប៉ានិយាយរួចចៅៗក៏ចូលទៅអោបលាលោកយាយលោកតាកូនប្រសារហើយនឹងកូនបង្កើតក៏ដូចគ្នាហើយបន្ទាប់ពីនោះដ៎ដើរទៅកន្លែងចតឡានដំណាលគ្នា លើកលែងតែជូនយ៉ុងចាំទៅក្រោយគេព្រោះបើកឡានមកខ្លួនឯង ។ 

    " ឡើងឡានទៅស្រីហ្វា ! " ណាមជូន
    " អឺកក កូនប្រហែលជាភ្លេចទូរស័ព្ទនៅខាងក្នុង "
    " កូនសុំទៅយកសិន " ណាមហ្វានិយាយរួចក៏រត់ចូលទៅខាងក្នុងវិញ ណាមជូនគ្រវីក្បាលមិនគឹតថាកូនស្រីដើម្បីបានក្បែរគេពុះពារដល់ម្លឹងសោះ ចេះរត់រកការឈឺចាប់ខ្លួនឯងមិនឆ្លាតទាល់តែសោះ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now