មួយអាទិត្យក្រោយមក :
បន្ទាប់ពីសម្រាលកូនអស់រយះពេលមួយអាទិត្យហើយឃើញថាអ្នកម៉ាក់ឆាប់រឹងមាំមានសុខភាពល្អរឹងដៃរឹងជើងហើយពេទ្យក៏សម្រេចចិត្តអោយអ្នកម៉ាក់វ័យក្មេងចាកចេញពីមន្ទីរពេទ្យទៅសម្រាកនៅឯផ្ទះវិញជាមួយបេប៊ី ។ ហេតុដែលធ្វើអោយអ្នកម៉ាក់រឹងមាំបានលឿនឆាប់រហ័សយ៉ាងនេះក៏ព្រោះតែមានពេទ្យផ្ទាល់ខ្លួនចាំមើលថែព្រឹកល្ងាចនោះអី" អូនញាំទ្រាប់ពោះសិនទៅ " ព្រឹកនេះស្ទះផ្លូវបន្តិច ហើយពេលនេះក៏ម៉ោង8ព្រឹកដែលហើយ ជូនយ៉ុងហុចសុាំងវិចមួយដុំទៅអោយប្រពន្ធដើម្បីញាំទ្រាប់ពោះព្រោះខ្លាចនាងឃ្លាន ។
" មិនអីទេ ចាំដល់ផ្ទះក៏បានដែល "
" អត់ទេបងខ្លាចអូនឈឺក្រពះ ញាំសិនទៅណា " កាលពីមុនអាចជ្រុលខុសធ្ងន់លើហ្វាតែថាពេលនេះជូនយ៉ុងកែអស់ហើយ គេយកចិត្តទុកដាក់ចំពោះនាងយ៉ាងល្អិតល្អន់ មើលថែនាងបំពេញតួនាទីលោកប៉ាហើយនឹងស្វាមីបានយ៉ាងល្អមិនអោយប្រពន្ធលំបាកនោះឡើយ ។" អូនកំពុងបំបៅទឹកដោះអោយកូនហ្វុង "
" មិនអីទេទុកអោយបងវិញណា អូ៎ៗៗៗៗ កូនសម្លាញ់មកប៉ាវិញណាកូនអូ៎ៗៗៗ បណ្តូលចិត្តរបស់ប៉ា " ជូនយ៉ុងថ្នមបីកូនចេញពីដៃរបស់ប្រពន្ធហើយក៏បំបៅទឹកដោះគោអោយកូនជំនួសវិញ ។ ណាមហ្វាញញឹមហើយក៏ថើបជូនយ៉ុងលឺសូរតែខ្សើតអោយជាកម្លាំងចិត្ត ប្រពន្ធដេកពេទ្យមួយអាទិត្យប្តីហត់ណាស់ហើយ នៅពេលនេះចេញពីពេទ្យហើយប្តីក៏រ៉ាប់រងលើកូនច្រើនជាងប្រពន្ធទៀត ...!!!" ត្រជាក់ចិត្តណាស់ " ជូនយ៉ុង
" មួយខ្សើតទៀតទៅអញ្ចឹង " ជូនយ៉ុងបែរមុខមករកណាមហ្វា ហើយណាមហ្វាក៏ងើយទៅថើបបបូរមាត់របស់ជូនយ៉ុង នៅពេលដែលយើងរកស្នេហារបស់យើងឃើញហើយគឺមានក្តីសុខខ្លាំងបែបនេះ ក្តីសុខដែលមិនអាចគណនាចេញបាន ។" បងប្រាប់អូនរឿងមួយ "
" រឿងអី "
" មកជិតបន្តិចមក បងខ្សិប "
" បងស្រលាញ់អូន ! ស្រលាញ់ខ្លាំងណាស់ " ជូនយ៉ុងខ្សិបហើយណាមហ្វាក៏លើកដៃកក់ទ្រូងជូនយ៉ុងបន្តិច នៅក្នុងឡានមានមនុស្សអៀនណាស់និយាយថាស្រលាញ់ប្រពន្ធទាល់តែខ្សិប ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )