ភាគទី ៣៦ : ដល់ពេលដែលនាងទៅរកសេចក្តីសុខហើយ

569 27 2
                                    

ក្រោយពីរកការពិតនូវពីក្រោយរឿងរ៉ាវឈឺចាប់ឃើញហើយឆេមីនក៏បានលួងលោមអោយណាមហ្វាឈប់គឹតច្រើន វាកន្លងហួសទៅហើយទ្រាំតែបន្តិចមួយរយះក្រោយនឹងលែងអីហើយ ។ ហើយឆេមីនក៏មិនអោយណាមហ្វារស់នៅក្នុងប្រទេសកូរ៉េនេះទៀតដែលយ៉ាងណាណាមហ្វាត្រូវតែមានអនាគតខ្ពង់ខ្ពស់បន្ត ឆេមីនគឹតហើយក៏សម្រេចរឿងអនាគតរបស់កូនតែម្នាក់ឯងគត់នាងមិនខ្វល់ពីអ្នកណាទៀតព្រោះបាននិយាយរួចច្បាស់ហើយថាកូននាង នាងចិញ្ចឹមដោយខ្លួនឯងចាប់ពីពេលនេះតទៅ ... ។ ថ្មើរនេះក៏ម៉ោង8យប់ហើយណាមហ្វាកំពុងនៅក្នុងបន្ទប់ម្នាក់ឯងក៏ព្រោះតែអ្នកម៉ាក់ចេញទៅក្រៅជាមួយចូសុីនទៅរកកន្លែងស្នាក់នៅថ្មីបាត់ទៅហើយ

     ក្រាកកក ( ទ្វារបន្ទប់ណាមហ្វាត្រូវបានរបើក )

     " អ្នកម៉ាក់មកវិញហើ... " ណាមហ្វាត្រូវបិទមាត់ធ្វើទឹកមុខស្មើរវិញក៏ព្រោះតែអ្នកដែលចូលមកនោះគឺមិនមេនម៉ាក់របស់នាងនោះទេតែជាជូនយ៉ុងមនុស្សដែលគួរអោយស្អប់ម្នាក់នោះទៅវិញ ។

     " ចូល ! ចូលមកធ្វើអី "
     " បងមកសាងអាក្រក់អីទៀតហើយ ? " មុខគេមកលើកណាក៏មិនដែលល្អដែលបើមិនចូលមករករឿងធ្វើបាបណាមហ្វាអោយឈឺចាប់ទេក៏ធ្វើអោយណាមហ្វាឈឺចាប់ពេញបេះដូងដែល ។

     " អរ ? ឯងនិយាយជាមួយអ្នកមានគុណឯងបែបនេះមេនទេ "
     " មីក្មេងមិនដឹងល្អមិនដឹងអាក្រក់ មិនអរគុណយើងសូម្បីតែមួយម៉ាត់ដែលរកការពិតអោយឯងហើយ ឯងនៅមកនិយាយដាក់យើងបែបនេះទៀតមេនទេនាងហ្វា ? " ស្តាប់តែពាក្យសំដីដែលគេនិយាយមកកាន់នាងទៅដឹងហើយ គម្រោះគម្រើយមុខមាំទាំគួរអោយញញើត ខ្សែរភ្នែកកាចសាហាវគួរអោយខ្លាចគ្រប់ពេលបែបនេះតើអោយណាមហ្វាគឹតគេថាមកក្នុងផ្លូវល្អបានយ៉ាងមិចទៅបើរាល់ពេលគេមកបង្ករឿងដាក់នាងរហូតនោះ ...។ ជូនយ៉ុងឈរសម្លក់ណាមហ្វាថ្លែរៗក៏ព្រោះតែខឹងនឹងនាង ចំណែកឯណាមហ្វាវិញក៏អោនមុខចុះដកដង្ហើមធំ

     " បងចូលមកនេះត្រូវការតែពាក្យពីរម៉ាត់មេនទេ ? "
     " អញ្ចឹងខ្ញុំអរគុណ ! រួចហើយសុំបងចេញទៅបន្ទប់ខ្ញុំផងចុះព្រោះខ្ញុំលេបថ្នាំរួចហើយត្រូវការសម្រាកស្ងប់ស្ងាត់ " ណាមហ្វាចេះតែរកលេសដេញគេចេញព្រោះតែមិនចង់នៅជិតគេទេ

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now