ភាគទី ៧៥ : វាជាបាបកម្មដែលខ្ញុំបានសាងទេ !!!

520 26 0
                                    

     " ត្រឡប់មកលឿនបែបនេះ "
     " មកសម្រាលរឺក៏មកនិយាយរឿងផ្សេងដែលកូន ? "
ឆេមីនបោះសំនួរសួរទៅកាន់កូនស្រីមុនបើថានិយាយពីរឿងសម្រាលតែមួយមុខដូចជាមិនសមទេពេទ្យនៅក្រៅប្រទេសក៏មិនអន់ដែល ប្រហែលជាមានរឿងសំខាន់អីផ្សេងមួយទៀតហើយទើបណាមហ្វាត្រឡប់មកវិញបែបនេះ ។ 

     " គឺបែបនេះអ្នកម៉ាក់- " ណាមហ្វា
     " ទុកអោយបងជាអ្នកនិយាយវិញអូនសម្លាញ់ "
     " គឺថាខ្ញុំចង់រៀបការជាមួយណាមហ្វាណាអ្នកម៉ាក់ក្មេកទោះបីជាអូនហ្វាមិនអាចរៀបការនៅពេលនេះបានពួកយើងភ្ជាប់ពាក្យជាមួយគ្នាសិនក៏បានដែល ម្តងនេះខ្ញុំមិនអោយអូនហ្វារបូតចេញពីដៃឡើយ " ជីមីនសង្កត់ពាក្យត្រង់ប្រយោគចុងក្រោយហាក់ដាស់តឿនចាស់ៗទាំងពីរអ្នកអោយនឹកឃើញរឿងរាវកាលពីអតីតកាល កាលពីលើមុនបណ្តោយអោយឆេមីនរបូតចេញពីដៃម្តងហើយលើកនេះគឺមិនអោយណាមហ្វារបូតចេញពីដៃម្តងទៀតឡើយ គេបានដាក់ចិត្តដាក់កាយលើណាមហ្វាសម្បើមណាស់ជាពិសេសនោះគឺយកចិត្តមើលថែណាមហ្វាខ្លាំងថែមទាំងបំពេញតួនាទីជាស្វាមីយ៉ាងល្អទៀតផង ។
 
     " ភ្ជាប់ពាក្យសិនក៏ល្អ "
     " ប៉ាយល់ស្រប ស្អែកនេះក៏បានដែល "
ណាមជូនហាក់យល់ពីតម្រូវការរបស់អនាគតកូនប្រសារច្បាស់ណាស់តែថាអោយជំទាស់ក៏មិនហ៊ានជំទាស់ដែលមានតែគាំទ្រលើសដើម រឿងកាលពីអតីតកាលមិនទាន់បានអរគុណគេសូម្បីតែមួយម៉ាត់ផងដែលគេជួយមើលថែប្រពន្ធហើយនឹងកូនស្រី ឥឡូវនេះនិស្ស័យបានបណ្តាលមកហើយបណ្តាលអោយគ្រួសារគីមសងគុណទៅអោយជីមីនវិញគ្រួសារគីមមានតែកូនស្រីជាថ្នូរបើថាទាំងពីរអ្នកនេះស្រលាញ់គ្នាចាប់ដៃគ្នាធ្វើជាប្តីប្រពន្ធហើយមានតែជម្រុញលើកស្ទួយលើសដើម ។

     " ប៉ាអូនយល់ស្របហើយអូនគិតបែបណាដែលហ្វា " ជីមីន
     " អូនស្រេចតែបងទេមីន " ណាមហ្វាចាប់ដៃរបស់ជីមីនជាប់
     " គ្មានអ្នកណាជំទាស់ តែខ្ញុំជំទាស់ "
     " ភ្ជាប់ពាក្យនឹងគ្នាបានយ៉ាងមិចបើកូននៅក្នុងពោះរបស់អូនហ្វាគឺជាកូនរបស់ខ្ញុំនោះ " ជូនយ៉ុងចេញមុខមកប្រឆាំងដាច់អហង្ការ ជូនយ៉ុងជឿជាក់ខ្លាំងណាស់ថាកូននៅក្នុងពោះរបស់ណាមហ្វាប្រាកដជាកូនរបស់គេមិនថាយ៉ាងណាក៏ដោយ ត្រូវគេវ៉ៃត្រូវគេស្តីថាយ៉ាងណាក៏ដោយក៏ជូនយ៉ុងនៅតែចេញមុខប្រឆាំងមិនអោយពិធីភ្ជាប់ពាក្យរវាងអូនហ្វាហើយនឹងជីមីនកើតឡើងជាដាច់ខាត ។ 
ខណះពេលមានមនុស្សចេញមុខមកប្រឆាំងជីមីនក៏ក្រោកឈរអស់កម្ពស់ដើរទៅឈរចំពីមុខរបស់ជូនយ៉ុងហើយក៏ថែមទាំងប្រើក្រសែរភ្នែកសម្លក់ទៅកាន់ជូនយ៉ុងបែបស្អប់ខ្ពើមខ្លាំងទៀតផង

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Tahanan ng mga kuwento. Tumuklas ngayon