ពេលល្ងាចបានមកដល់ ថ្មើរនេះម៉ោង6ហើយវាជាពេលដែលគ្រួសារទាំងមូលជុំគ្នា ណាមជូនមកដល់ផ្ទះអង្គុយលើសាឡុងងាកទៅចន្លោះណាក៏ឃើញកូនៗតែក៏បាត់ណាមហ្វាម្នាក់ ។
" ស្រីហ្វាទៅណា ? នៅផ្ទះដែលទេ " ណាមជូន
" ប្រហែលជានៅបន្ទប់ បងមានការអីជាមួយកូនហ្អេស៎ " ឆេមីន
" អត់ទេបងមិនឃើញទើបសួរ "
ឆេមីនក៏ជួយធ្វើសរសៃអោយស្វាមីវាជាទម្លាប់នាងទៅហើយដែលប្រណិបត្តិស្វាមីរាល់ថ្ងៃ គក់ច្របាច់ធ្វើសរសៃអោយសព្វកន្លែង អញ្ចឹងបានមួយរយះមកនេះស្វាមីមិនសូវបែកទៅរកស្រីក្រៅអោយធ្វើសរសៃអោយព្រោះនៅក្នុងផ្ទះក៏មានរបស់ល្អដែល ។" សំខាន់ណាស់មើលទៅ "
" បាត់សួររករហូត "
ជូនយ៉ុងលួចនិយាយម្នាក់ឯងតឹចៗហើយក៏ចាប់ផ្តើមមានអារម្មណ៍ថាស្អប់ក្មេងម្នាក់នេះខ្លាំងលើសដើម គេលួចគុំនៅក្នុងចិត្តហើយក៏ប្រឹងរៀនស្វែងយល់ការងារបន្តគេខ្លាំងនៅពេលណាគេអាចមានឱកាសឈរលើសណាមហ្វាច្រើនកាលនោះ ។_ ម៉ោង7យប់ !
អាហារគ្រប់មុខបានរៀបចំពេញតុ ទាំងឆេមីន ណាមហ្វុនហើយនឹងជូនយ៉ុងក៏មកជុំគ្នាអស់ហើយនៅឡើយតែណាមហ្វាមិនឃើញចុះមកទាល់តែសោះ ! អ្នកជាឪពុកក៏មានអារម្មណ៍ថាព្រួយបារម្ភចំឡែកចំពោះកូនស្រីម្នាក់នេះតាំងពីព្រឹកដែលណាមជូននិយាយបិទផ្លូវក៏មិនឃើញណាមហ្វានិយាយអ្វីសោះកែវភ្នែកនាងរលីងលោងចង់ចេញទឹកភ្នែកបញ្ជាក់ថានាងពិបាកចិត្តខ្លាំងណាស់ ។
" បងហ្វាមិនចុះមកញាំបាយទេហ្អេស៎ ? "
" មិនមេនគេងជ្រុលទេដឹង ? " សូម្បីតែណាមហ្វុនក៏ប្លែក ទម្លាប់ផ្ទះនេះបែបណាគ្រប់គ្នាប្រហែលជាមិនងាយភ្លេចទេ ហើយណាមហ្វាក៏ជាមនុស្សដែលគោរពពេលវេលាត្រឹមត្រូវដែលមិនគួរណាយឿតយ៉ាវ" ពូកែយកចិត្តធ្វើអោយគេបារម្ភច្រើនជាង " ជូនយ៉ុង
" ប៉ាថាឯងគួរតែឡើងទៅមើលប្អូនបន្តិចទៅ "
" បើប្អូនកើតអីស្រួលបីនាងចុះមក " ណាមជូន
" សំទោសលោកប៉ា ! ខ្ញុំមិនអាចធ្វើបានទេ " ជូនយ៉ុងគ្រវីក្បាល អោយបីក្មេងនឹងយ៉ាងមិច ? បើអោយអូសដូចសត្វធាតុគេអាចធ្វើបាន ណាមជូនក៏គ្រាន់តែចង់សាកចិត្តថាក្មេងម្នាក់នេះមានមនោសញ្ចេតនាចំពោះប្អូនរឺអត់ ? ទេជាក់ស្តែងគឺអត់ពិតមេន ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )