បន្ទាប់ពីផ្តល់ស្នាមថើបទៅអោយជូនយ៉ុងរួចហើយណាមហ្វាក៏លើកដៃជួតផ្តឹតទឹកភ្នែកចេញពីផែនថ្ពាល់អោយជូនយ៉ុង នាងមិនចង់ឃើញទឹកភ្នែករបស់គេចង់ឃើញគេរឹងមាំ ជាពិសេសចាប់ដៃជំនះបញ្ហាជាមួយនាងមិនថាលទ្ធផលបែបណាត្រូវតែទទួលយក ...។
" កុំយំ "
" បងរំភើប ! បងមិននឹកស្មានថាមានថ្ងៃនេះ "
" បងព្យាយាមច្រើនណាស់អូនគួរតែអោយឱកាសបង "
" អូនសំទោស អូនឈប់រឹងដាក់បងទៀតហើយ "
" ហ្វា " នាងហាមគេមិនអោយយំតែគេទប់ទឹកភ្នែកមិនជាប់វាចេះតែហូរចេញមកដោយឯងៗ រាប់សិនខែមកហើយមិនដែលទទួលបានក្តីសុខបែបនេះនោះទេសូម្បីតែគេស្ទើរស្លាប់ម្តងណាមហ្វាក៏មិនអត់អោន ម្តងនេះណាមហ្វាផ្តល់ឱកាសអោយធ្វើអោយជូនយ៉ុងរំភើបខ្លាំង ទឹកភ្នែកហូរវាជារឿងធម្មតានោះឯង ...។" ប្រុសឆ្កួតអូនប្រាប់ថាកុំយំ "
" តែយំពេលកូនកើតមកអូននឹងប្រាប់កូនថា... "
" ប៉ាកូននេះណារំរអួយខ្លាំងណាស់ "
ឆាកជីវិតជួបរឿងរ៉ាវច្រើនរាប់មិនអស់បែបណាក៏ពួកគេទាំងពីរធ្លាប់ជួប ព្យុះភ្លៀងទឹករលកបោកច្រានយ៉ាងណាក៏តស៊ូបានមកដល់ថ្ងៃនេះ តែទម្រាំតែមកដល់ថ្ងៃនេះទាំងពីរអ្នកក៏ឈឺឆ្អែតឆ្អន់រាប់លានសែនដងរួចមកហើយ ។ ដូចពាក្យចាស់តែងពោលថាខុសហើយទើបរកផ្លូវត្រូវឃើញ វាក៏ដូចតែជូនយ៉ុងហើយនឹងណាមហ្វាអញ្ចឹងឈឺរៀងខ្លួនឈឺស្ទើរតែស្លាប់ហើយទើបយល់អត្ថន័យនៃពាក្យថាស្រលាញ់នឹងខ្លាចបាត់បង់ទើបចុងបញ្ចប់រកសុភមង្គល់ខ្លួនឯងឃើញ ...។" ហេតុអីក៏ឈរត្រង់នេះយូមី ? "
ណាមជូនដើរមកជាមួយឆេមីន ឃើញថាយូមីចេះតែលួចមើលហើយមិនចូលទៅខាងក្នុងណាមជូនឆ្ងល់ហើយក៏សួរតែម្តងទៅ ។" លោកមើលទៅ "
" គួរចូលទៅកាត់ចង្វាក់រឺមួយក៏អត់ " យូមី
" អរ៎បែបនោះសោះ ! ហើុយពិភពលោកពណ៍សុីជំពូហើយអូន "
" ខុសហើយក៏រកត្រូវឃើញ ដូចជាបងអញ្ចឹងជូន "
" រាលកៃដល់បងអីទៀតហើយអូនប្រពន្ធ បងល្អណាស់អូន "
" ចា៎កាលនោះបងល្អ ចឹងទើបអូនរត់ចោលបងច្រើនដងណាស់ "
ថាអីតែកូនៗផ្អែមល្ហែមនេះសូម្បីតែប៉ាម៉ាក់ក៏លួចផ្អែមល្ហែមនៅពីក្រោយកូនៗដែល គ្រប់យ៉ាងជិតឈានទៅរកភាពសុខសាន្តវិញអស់ហើយនៅឡើយតែកូនពៅប៉ុណ្ណោះដែលនៅរកាំរកូស ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )