ភាគទី ៩១ : ហុឺៗៗៗ អត់ទេខ្ញុំត្រូវការអោយលោកមើលថែខ្ញុំ !!!

623 29 0
                                    

ជូនយ៉ុងលឺណាមហ្វាពោលពាក្យសំទោសហើយជូនយ៉ុងក៏ញញឹមមិននឹងស្មានថាជាតិនេះបានឃើញណាមហ្វាស្រក់ទឹកភ្នែកព្រោះតែគេនោះទេ ការលះបង់របស់គេពិតជាមានន័យមិនបានអត់ប្រយោជន៍ឡើយ ។

     " ហៅឡានពេទ្យមក ហុឺៗៗៗ ហៅឡានពេទ្យមក "
     " ឡានពេទ្យជិតមកដល់ហើយ " ខេវីន
     " កុំកើតអីណាលឺទេ ទ្រាំសិន ៗៗ "
ណាមហ្វាទឹកភ្នែកហូរឡើងសស្រាក់ហូរស្ទើរតែលេចធរណី នាងចាញ់គេហើយនាងចាញ់ចិត្តស្មោះរបស់គេហើយ នាងមិនអាចចិត្តរឹងធ្វើជាចិត្តដាច់ស្អប់គេបានទៀតនោះទេ នាងលែងក្បត់ចិត្តរបស់ខ្លួនឯងហើយ ដែលកន្លងមកនាងព្រោះតែចង់អោយគេឈឺដល់ស្លាប់ដូចជានាងធ្លាប់ឈឺទើបបានជានាងប្រឹងធ្វើជាមនុស្សអាត្មានិយម ស្រីចិត្តយក្សចិត្តមារតែអំពើរល្អរបស់គេពិតជាអាចលុបលើចិត្តស្អប់របស់នាងបានពិតមេន គេអាចធ្វើអោយនាងភ័យខ្លាចបាត់បង់គេហើយ ...។

     " ហ្វា~ បងស្រលាញ់អូន "
     " កុំយំដោយសារបង បងគ្មានតម្លៃអោយអូនយំព្រោះបងទេ "
     " អូនកុំយំ~ អូយយ៎ "
ជូនយ៉ុងដូចជាល្វើយទៅៗទៀតហើយ ជូនយ៉ុងប្រមូលផ្តុំកម្លាំងលើកដៃចង់ជូនទឹកភ្នែកអោយណាមហ្វា លើកមុនគេអាចសំណាងល្អតែជាតិនេះគេអាចជាមិនសំណាងល្អទៀតក៏ថាបានដែល ។ ណាមហ្វាចាប់ដៃរបស់ជូនយ៉ុងជាប់ទាញដៃប្រឡាក់ឈាមរបស់គេមកស្ទាបអង្អែលផ្ទៃមុខរបស់នាង ពួកយើងទាំងពីរកម្រមានពេលវេលាបានប៉ះគ្នាដោយចិត្តហើយនឹងចិត្តបែបនេះខ្លាំងណាស់ តែការប៉ះរវាងចិត្តហើយនឹងចិត្តស្របគ្នានៅពេលនេះដូចជាលើកចុងក្រោយទៅវិញ ។

     " បងសប្បាយចិត្តណាស់ហ្វា បង...បង " ជូនយ៉ុងណែនសរសៃក៎
     " កុំប្រឹងនិយាយ សន្យាជាមួយខ្ញុំមកថាទ្រាំអោយបាន "
     " កុំទៅណាចោលកូនរបស់លោក លោកមិនទាន់បានឃើញមុខរបស់គេទេលោកសន្យាមកថាលោកនឹងនៅជាមួយខ្ញុំហើយនឹងកូន លោកជាប៉ារបស់គេលោកមិនត្រូវទៅណាចោលគេទេ " ណាមហ្វាព្រមទទួលស្គាល់ជូនយ៉ុងជាឪពុកក្មេងក្នុងផ្ទៃរបស់នាង នាងអង្រួនគេនាងដាស់សតិរបស់គេមិនអោយគេគេងមិនអោយគេទៅណាចោលនាង កន្លងមកនាងចង់អោយគេតាមលួងនាង តាមទ្រនាង តាមការពារមើលថែនាង នាងមិនត្រូវការអោយគេបិទភ្នែកគេងចោលនាងនោះទេ គេទៅបានលុះត្រាតែចាស់រៀងខ្លួនអស់អាយុខៃតែប៉ុណ្ណោះ ...។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now