ភាគទី ៩៤ : បងប៉ះថ្ពាល់អូនមើល ថាពិតរឺមួយក៏អត់ !!!

633 26 0
                                    

ខណះពេលដែលណាមហ្វាដើរចេញពីមន្ទីរពេទ្យដោយគ្មានគោលដៅនាងក៏បានជួបនឹងខេវីនល្មមដែលឈររ៉េរ៉ាៗនៅមុខមន្ទីរពេទ្យដូចជាកំពុងរងចាំអ្នកណាយ៉ាងអញ្ចឹង ។ ណាមហ្វាយល់ថាជាមនុស្សស្គាល់គ្នាយ៉ាងណាក៏គេធ្លាប់ជាអ្នកមានគុណរបស់នាងទើបនាងដើរទៅសួរនាំគេថាយប់ថ្មើរនេះហើយមកមន្ទីរពេទ្យដើម្បីអ្វី ?!?

     " លោកវីន ! សួស្តីមករកអ្នកណាមេនទេ ? "
     " មករកអ្នកនាង អាយ៉ុងផ្ញើរអោយតាមមើលថែអ្នកនាង "
     " ចាស៎ !? លោកនិយាយលេងជាមួយខ្ញុំរឺ ? " ណាមហ្វាលើកចិញ្ចើមសួរជូនយ៉ុងផ្ញើរអោយមើលថែយ៉ាងមិចទៅបើជូនយ៉ុងនៅគេងលើគ្រែសង្គ្រោះបន្ទាន់មិនទាន់ដឹងខ្លួននៅឡើយនោះ ។

     " កំប្លែងទេចង់អោយអ្នកនាងមានអារម្មណ៍ល្អ "
     " ខ្ញុំធ្វើចិត្តអោយរឹងមាំរួចទៅហើយ "
     " ទោះអាយ៉ុងនៅដេកលើគ្រែពិតតែវាមិនបានប្រាប់ខ្ញុំតែខ្ញុំក៏ដឹងថាបំណងវាបែបនេះ ព្រោះវាពូកែមុខក្រាស់តាមមើលថែអ្នកនាងហ្វាពីក្រោយខ្លាំងណាស់ជេរស្អប់យ៉ាងណាក៏វាទ្រាំដែល អាយុ៉ងមិនទាន់អាចក្រោកមកមើលថែអ្នកនាងបានចាំខ្ញុំមើលថែអ្នកនាងជំនួសវា អ្នកនាងឡើងឡានទៅខ្ញុំជួនអ្នកនាងទៅផ្ទះ " ខេវីននិយាយរួចហើយណាមហ្វាក៏ញញឹមបន្ទាប់មកក៏ឡើងឡានទៅជាមួយខេវីន កំពុងតែពិបាកចិត្តមានមនុស្សកំដរហើយជួយរំលែករឿងក្នុងចិត្តខ្លះអាចធ្វើអោយចិត្តសប្បាយរីករាយវិញបានខ្លះ ...។

     " ខ្ញុំបើកទៅផ្ទះរបស់អ្នកនាងហ្វាហើយណា "
     " កុំអី ខ្ញុំគ្មានគោលដៅទេមិនចង់ចូលផ្ទះ "
     " ហេតុអី !? "
     " ពិបាកនិយាយណាស់ លោកដឹងអីខ្លះពាក់ព័ន្ធនឹងគេលោកនិយាយប្រាប់ខ្ញុំបន្តិចតើបានដែលទេ !? " អ្នកផ្ទះពេលនេះគ្មានអ្នកណាស្អប់នាងឡើយមានតែអាណិតលើសដើម យ៉ាងណាជាគ្រួសារនឹងគ្នាហើយមិនអាចកាត់សាច់ឈាមគ្នាដាច់ស្រាប់ទៅហើយ ដែលណាមហ្វានិយាយថាគ្មានគោលដៅក៏ព្រោះតែមិនទាន់ចង់ជួបមុខអ្នកណាក្រៅពីជូនយ៉ុងម្នាក់ ។ ខេវីនលឺដូចច្នោះហើយក៏សើចដាក់ណាមហ្វា

     " បើសួរថាដឹងរឿងអីខ្លះគឺច្រើនណាស់ "
     " រៀបរាប់មួយខែទៀតក៏រៀបរាប់មិនអស់ដែល "
     " តែរឿងសំខាន់បំផុតដែលដឹងនោះគឺអាយ៉ុងវាស្រលាញ់អ្នកនាងហ្វាខ្លាំងណាស់ វាធ្លាប់និយាយប្រាប់ខ្ញុំថាបើគ្មានអ្នកនាងហ្វាវាមិនអាចរស់បាននោះទេ ពេលដែលអ្នកនាងហ្វាទៅបាត់វាដូចជាមនុស្សឆ្កួតអញ្ចឹងដេកដើរឈរអង្គុយគឺនឹកអ្នកនាងហ្វាស្ទើរតែគ្រប់ដង្ហើម វានឹកអ្នកនាងហ្វាហើយក៏ស្រលាញ់អ្នកនាងហ្វាពេកដល់ថ្នាក់រត់ទៅសាក់រូបអ្នកនាងហ្វាជាប់នឹងទ្រូងរបស់វា ហើយវាផឹកលើកណាក៏វង្វេងហៅឈ្មោះអ្នកនាងហ្វាដែលថ្ងៃខ្លះផឹកយំរៀបរ៉ាប់យកខោអាវអ្នកនាងហ្វាមកដេកអោបដេកហិតទៀតផង ខ្ញុំមិនកាន់ជើងវាទេខ្ញុំដឹងថាវាអាក្រក់តែពេលវាទទួលស្គាល់អារម្មណ៍ខ្លួនឯងថាវាស្រលាញ់អ្នកនាងហ្វាគឺវាស្រលាញ់ខ្លាំងណាស់ ខ្ញុំមិនដឹងថាអ្នកហ្វាឈឺយ៉ាងណានោះឡើយតែដំណាក់កាលមួយនេះហើយមេត្តាដល់វាផង " ក្រោយពីស្តាប់ខេវីនរៀបរាប់ខប់ណាមហ្វាស្ទើរតែស្រក់ទឹកភ្នែក អាចនិយាយបានថាពីរអ្នកនេះជាគូកម្មនឹងគ្នាក៏បានព្រោះណាមហ្វាមិនដែលស្អប់ជូនយ៉ុងពិតប្រាកដណានោះឡើយ គេវ៉ៃគេដុំច្រុំធាក់ស្ទើរតែស្លាប់ក៏មិនអាចស្អប់គេបាននៅពីក្រោយទឹកមុខមាំនឹងពាក្យសំដីស្អប់ខ្ពើមទាំងឡាយគឺថាសុទ្ធតែសម្តែងទាំងស្រុង អាចថាហ្វាល្ងង់ហ្វាឆ្កួតក៏បានតែហ្វាមិនអាចស្អប់ប្រុសម្នាក់នេះបានឡើយច្រវ៉ាក់នឹងបេះដូងមួយនេះបានអន្ទាក់គ្នាជាប់ទៅហើយទោះប្រឹងស្រាយយ៉ាងណាក៏មិនអាចគេចពីគ្នាបាន ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Tempat cerita menjadi hidup. Temukan sekarang