ភាគទី ១០ [ ផាច់ ! កុំមករញ៉េរញ៉ៃជាមួយយើងទៀត ]

856 37 1
                                    

ណាមហ្វាគឹតតែពីយំព្រោះនៅពេលនេះចិត្តរបស់នាងកំពុងតែរន្ធត់ខ្លាំង ចូសុីនក៏មិនហ៊ានជម្រិតសួរអោយអ្នកនាងតូចនិយាយចេញមក គេក៏បានត្រឹមអង្គុយស្ងៀមៗមើលនាងទាំងស្រណោះ ។ ស្របពេលល្មមឆេមីនប្រហែលចុះមកយកអីនៅជាន់ក្រោមតែប្រទះឃើញកូនស្រីអង្គុយយំទាំងខ្លួនញ័រទទ្រើតនាងក៏ប្រញាប់រត់មកមើលកូន ។ ដើមទ្រូងជាម្តាយពេលឃើញកូនជួបទុក្ខសោកបែបនេះម្តាយប្រាកដជាឈឺខ្លាំងហើយ ខំចិញ្ចឹមបីបាច់កូនថ្នមដូចជាគ្រាប់ពេជ្រជីវិតនាងក៏ល្អប្រសើរមិនខុសអីពីព្រះនាងក្នុងជីវិតពិត តែព្រះនាងម្នាក់នេះទឹកភ្នែកសោកសៅរហូតតាំងពីតូចក្រូចឆ្មាដល់ធំពេញវ័យក្រមុំ ។

    " ពុទ្ធោណាមហ្វាកូនម្តាយ " សំណាងហើយនេះជាឆេមីន ប្រសិនបើដូរអោយណាមជូនមកឃើញសភាពណាមហ្វានៅពេលនេះវិញប្រាកដណាស់ថាអាមនុស្សថោកទាបដែលហ៊ានប៉ះពាល់កូនស្រីរបស់គេនោះសាកសព្វប្រាកដជាកាត់ដុំៗបោះអោយឆ្កែសុីមិនខានទេ

    " ខ្ញុំមិនហ៊ានសួរអីទេលោកស្រី "
    " មកដល់ក៏ឃើញអ្នកនាងតូចយំបែបនេះទៅហើយ " ចូសុីន
    " ចុះប្រុសយ៉ុង ! ប្រុសយ៉ុងមានមកទេ " ឆេមីន
    " លឺពួកអស់នោះនិយាយថាយកមកដាក់មុខផ្ទះហើយក៏ទៅបាត់ "
ក្រោយពីស្តាប់ចូសុីននិយាយរួចឆេមីនក៏ដកដង្ហើមធំ នាងដឹងដំណើរដើមទងមកតាំងពីយូម្លេះហើយក៏ស្រមៃរឿងបែបនេះមកតាំងពីណាមហ្វាមិនទាន់ធំពេញវ័យ តែអ្វីៗវាក៏កើតឡើងអោយទាល់តែបាន ជូនយ៉ុងកាលពីណាមហ្វានៅតូចមិនទាន់ដឹងខ្យល់អីសូម្បីតែបីនឹងលេងជាមួយប្អូនម្តងក៏មិនដែលលេងផងចុះទៅរំពឹងអីថាគេចាប់ទុកណាមហ្វាជាប្អូននោះ តែរឿងស្អប់ហើយនឹងស្រលាញ់វាជាសិទ្ធបុគ្គលហើយនឹងច្បាប់ធម្មជាតិប៉ុណ្ណោះគ្មានសិទ្ធហាមនោះឡើយ ។

    " បងប្រុសធ្វើបាបកូនមេនទេកូន ? "
    " អត់.. ហុឺៗៗៗ អត់ទេម៉ាក់ អត់ទេៗៗៗ "
    " បងប្រុសមិនបានធ្វើបាបកូនទេ ហុឺៗៗៗ " ណាមហ្វាប្រកែកមិនដាច់ពីមាត់ក្បាលរបស់នាងប្រឹងគ្រវីបញ្ជាក់ថាមិនមេននោះទេ គឺមិនមេនជាដាច់ខាត ។ ឆេមីនស្រណោះកូនជាខ្លាំងនាងលើកដៃអង្អែលក្បាលកូនស្រីដោយក្តីអាណិតអាសូរហើយក៏ទាញមកអោយលួងលោម ដើម្បីអោយនាងឈប់ភ័យខ្លាច ។ ឆេមីនលួចព្រិចភ្នែកដាក់ចូសុីនថាអោយបញ្ចប់តាមម្ចាស់គេទៅនាងមិនចង់មិនគួរបង្ខំនាងទេ ចូសុីនក៏យល់ព្រមទោះចង់ដាក់ទោសមនុស្សធ្វើខុសក៏មិនអាច

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Onde histórias criam vida. Descubra agora