១ខែបានកន្លងផុតទៅ :
ប្រទេសបារាំង | ទីក្រុងប៉ារីសរឿងរ៉ាវស្នេហាអតីតកាលឈឺចាប់តើអ្នកណាដែលថាមិនធ្លាប់ជួបនោះ គ្រប់អតីតកាលសុទ្ធតែមានរឿងល្អហើយនឹងរឿងមិនល្អលាយឡុំបញ្ចូលគ្នា គ្មានអ្នកណាល្អឥតខ្ចោះគ្រប់ដប់នោះឡើយ ត្បិតតែធ្លាប់សាងកំហុសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ អោយតែដឹងកំហុសចេះភ្ញាក់រលឹកនឹងកែប្រែគួរតែទទួលបានឱកាសមួយយ៉ាងសាកសម្យ ។
ពីរមួយថ្ងៃទៅមួយថ្ងៃ រហូតឈានចូលដល់ខែ សុទ្ធតែមានការផ្លាស់ប្តូរនឹងជឿនលឿនតាមបម្រែបម្រួលរបស់ធម្មជាតិ រីឯវត្ថុដែលមិនអាចប្រែប្រួលបាននោះគឺចិត្តស្មោះនឹងភក្តីភាពស្នេហ៍ ...!!! ប្រអប់ដៃក្រាស់បានចាប់ប្រអប់ដៃស្តើងជាប់បណ្តើរជាមួយគ្នាពីកន្លែងមួយទៅកន្លែងមួយក្នុងទឹកដីនៃប្រទសបារាំងរហូតទាល់តែដល់ Eiffel Tower ។" ស្រស់ស្រាយល្អខ្លាំងណាស់ "
" អាកាសធាតុពេលព្រឹកនៅទីនេះពិតជាធ្វើអោយអារម្មណ៍ស្រស់ស្រាយ " ណាមហ្វាលាដៃទាំងសងខាងឡើងហើយក៏បង្វិលខ្លួនជាច្រើនជុំបង្ហាញអារម្មណ៍មួយដែលពោរពេញទៅដោយសេចក្តីសុខពេញលេញទៅអោយស្វាមីបានឃើញ ។ បង្វិលអស់ជាច្រើនជុំនាងក៏ឈប់ នាងធ្មេចភ្នែកបន្តិចដើម្បីទទួលយកជំនោរខ្យល់ដែលផាត់បក់មកប៉ះកាយធ្វើអោយត្រជាក់រងារព្រឺដល់ឆ្អឹងខ្នង ជូនយ៉ុងចង់អោយនាងមានអារម្មណ៍ល្អជាងនេះគេក៏ចូលទៅក្បែរនាង ចាប់ចង្កេះរបស់នាងឡើងហើយបន្ទាប់មកក៏លើកនាងបង្វិលជាច្រើនជុំសារជាថ្មី ។" លោកប្តី ហិហិហិ "
" យ៉ាងមិចដែល ? អូនពេញចិត្តដែលទេ ? "
" ទីណាមានលោកប្តីគឺអូនពេញចិត្តបំផុត " ណាមហ្វានិយាយហើយក៏ជំទើតជើងងើយទៅថើបបបូរមាត់របស់ជូនយ៉ុងមួយខ្សើត ។" មកក្រេបទឹកឃ្មុំគួរតែកន្លែងស្ងាត់ អូនថាអញ្ចឹងអត់ហ្វា ? "
" សម្រាប់អូនទីណាក៏ដោយអោយតែមានបងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់អូន " ណាមហ្វាអោបជូនយ៉ុងហើយក៏ផ្តេកផ្តួលក្បាលរបស់នាងទៅផ្អិបលើដើមទ្រូងរបស់ជូនយ៉ុងស្ទាបស្ទងស្តាប់ចង្វាក់បេះដូងដែលលោតឌឹបៗមិនអាចខ្វះគ្នាបានសូម្បីមួយវិនាទី ។ ពួកគេទាំងពីរអ្នកទើបតែរៀបការហើយមិនដល់មួយអាទិត្យនោះទេ ការហើយក៏មកក្រេបទឹកឃ្មុំនៅឯប្រទេសបារាំងតែម្តង មង្គល់ការណាមហ្វាហើយនឹងជូនយ៉ុងគឺមិនធំដុំនោះឡើយ អាចនិយាយបានថាដូចលោកប៉ាអ្នកម៉ាក់អញ្ចឹង នាងមិនបានផ្តោតលើមង្គល់ការតែនាងផ្តោតលើក្តីស្រលាញ់របស់យើងទាំងពីរនោះទៅវិញទេ សុំត្រឹមតែប៉ាម៉ាក់សាច់ញាតិទទួលដឹងលឺរវាងយើងទាំងពីរ បងបំពេញតួនាទីជាស្វាមីល្អប៉ុណ្ណឹងគឺគ្រប់គ្រាន់ណាស់ទៅហើយក្នុងជីវិតអូន ...។
ŞİMDİ OKUDUĞUN
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romantizmស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )