ព្រឹកថ្ងៃថ្មីជាបន្ត !
កាលពីយប់មិញក្រោយពីបានវ៉ៃធ្វើបាបណាមហ្វារួចហើយជូនយ៉ុងមកអង្គុយផឹកស្រារំងាប់អារម្មណ៍ម្នាក់ឯងនៅលើសាឡុង កុំតែខ្លាចនាងស្រែកយំខ្លាំងៗដូចត្រូវគេចាក់ក៎ខ្លាចថាយូមីម៉ាក់របស់គេដឹងថាគេចាប់ណាមហ្វាមកឃុំនៅបន្ទប់នោះទេមិនអញ្ចឹងជូនយ៉ុងច្បាស់ជាដាក់នាងថែមទាល់តែទក់សាច់ជាមិនខាននោះទេ ។ នៅពេលដែលផឹកស្រវឹងគេក៏ជ្រុលដេកលើសាឡុងលក់រហូតទាល់ភ្លឺ
" អេ៎ ! មិចក៏មកដេកទីនេះ ? "
" ស្លាប់ហើយផឹកស្រាទៀត ? ហឹមម សង្ស័យតែខូចចិត្តរឿងយប់មិញហើយមើលទៅ តែណាមហ្វាទេដែលគួរអោយខូចចិត្តជាង " យូមីដកដង្ហើមធំព្រោះអាណិតណាមហ្វាព័ត៍មានខ្នាតធំយ៉ាងនេះមិនដឹងថាប្រើរយះពេលយូប៉ុណ្ណាទម្រាំតែងើបមកឈរនៅក្នុងសង្គមបានទេយូមីយល់ថាចូលចូលទៅក្នុងបន្ទប់កូនប្រុសដើម្បីមើលបន្តិចខ្លាចក្រែងថាបន្ទប់គគ្រិចទើបជូនយ៉ុងមកដេកលើសាឡុង ! យូមីចូលទៅស្ងាត់ៗលបៗព្រោះឃើញកូនប្រុសនៅដេកនៅឡើយមិនចង់បង្កសំឡេងរំខាននាំតែកូនភ្ញាក់ តែនៅពេលដែលចូលទៅដល់យូមីក៏ស្រាប់តែលឺសំឡេងយំដង្ហក់នៅក្នុងបន្ទប់ទឹក យូមីដាក់ត្រចៀកស្តាប់អោយកៀកនឹងទ្វារខ្លាចក្រែងខ្លួនឯងស្តាប់ច្រឡុំតែស្តាប់យូៗគឺមិនច្រឡុំនោះទេយូមីក៏ប្រញាប់គោះទ្វារសួរអ្នកយំនោះថាជាអ្នកណា
" អ្នកណា ? អ្នកណានៅក្នុងនោះ "
" ហឹកកហឹកក អ្នកមីង ! អ្នកមីងជួយហ្វាផងអ្នកមីង "
" ហាស៎ ស្លាប់ហើយស្រីហ្វានៅក្នុងនោះហេស៎ ? " យូមីភ្ញាក់មេនទេននៅពេលដែលលឺសំឡេងរបស់ណាមហ្វា យូមីក្រឡេកឃើញសោរទុកចោលនៅលើពូកក៏ប្រញាប់រត់ទៅយកហើយក៏ចាក់ទ្វារដើម្បីជួយរំដោះណាមហ្វាចេញមក ។ យូមីស្រណោះណាមហ្វាណាស់ព្រោះឃើញក្មួយស្រីអោបខ្លួននៅគន្លៀតជញ្ជាំងច្រងុលៗគ្មានខោអាវស្លៀកនោះទេយូមីក៏រត់ទៅយកកន្សែងពោះគោនឹងដើរចូលទៅរកនាងហើយក៏ដណ្តប់អោយមុននឹងគ្រាណាមហ្វាដើរចេញមកក្រៅអង្គុយលើពូក" ស្លាប់ហើយហ្វា ! ហេតុអីក៏ធ្លាក់ក្នុងសភាពបែបនេះហាស៎កូន "
" បែកមាត់ជាំពេញខ្លួនទៀតជូនយ៉ុងធ្វើបាបហ្វាមេនទេកូន "
" ហឹកកហឹកក បងប្រុសខឹងហ្វា ខឹងដែលហ្វាធ្វើអោយបងប្រុសខូចឈ្មោះតាមហ្វាដែល បងប្រុសទះហ្វាបងប្រុសធាក់ហ្វា បងប្រុសឃុំហ្វានៅក្នុងបន្ទប់ទឹក ហឹកកហឹកក ហ្វាខ្លាចណាស់អ្នកមីង "
" ពុទ្ធោអើយយ កូនហ្វា " យូមីទាញណាមហ្វាមកអោបទាំងចង់ហូរទឹកភ្នែកយូមីខឹងជូនយ៉ុងណាស់ដែលឃោឃៅហួស នាងព្យាយាមហាមហើយហាមទៀតតែគេមិនស្តាប់ទាល់តែសោះ ។ កោតហ៊ានធ្វើទៅរួចមិនចេះស្រណោះប្អូនទាំងដែលប្អូនកំពុងលិចលង់ហើយ

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )