" អូយយយ៎ "
ណាមហ្វាឈឺចុកចាប់ផ្សារចំពោះមុខរបួសដែលត្រូវកាំបិទនោះឆូតត្រង់កញ្ចឹងក៎របស់នាងជាខ្លាំង ។ ខណះឈាមកំពុងតែហូរឥតឈប់ណាមហ្វាក៏ចាប់ផ្តើមស្លេកស្លាំងល្វើយទៅៗ" សម្លាប់ខ្ញុំមក "
" សម្លាប់ខ្ញុំមកចាប់ទុកថាខ្ញុំសងគ្រប់យ៉ាង ! សងរឿងអ្នកម៉ាក់ដែលធ្វើអោយលោកប៉ាស្រលាញ់ធ្វើអោយគ្រួសារលោកបែកបាក់គ្នា " ណាមហ្វាព្យាយាមនិយាយទាំងដែលនាងមិនចង់ទាល់តែសោះ រឿងមួយនោះណាមជូនចាប់ទុកយូមីបែបណាគឺសុទ្ធតែដឹងអស់ហើយឆេមីនម៉ាក់របស់ហ្វាមិនបានដណ្តើមលោកប៉ាឡើយ ។ តែណ្ហើយមនុស្សគេស្អប់ទោះរឿងអ្វីរឿងមិនសមជារឿងក៏គេនៅតែចាប់កំហុសស្អប់ដែល" សងរឿងដែលខ្ញុំធ្វើអោយលោកប៉ាដាក់ទោសលោក "
" សងដែលខ្ញុំដណ្តើមក្តីស្រលាញ់សុភមង្គល់ពីលោក "
" សងគ្រប់យ៉ាងទាំងអស់គ្រប់មូលហេតុដែលលោកគុំស្អប់ខ្ញុំ "
" សម្លាប់ខ្ញុំមកឆាប់សម្លាប់ខ្ញុំមក " ណាមហ្វាស្រែកខ្លាំងៗដាក់ជូនយ៉ុងនាងបិទភ្នែកត្រៀមចិត្តរួចជាស្រេច ចាប់ទុកថានាងមានកម្មប្រសិនបើនាងស្លាប់ពិតប្រាកដចាប់ទុកថានាងសងកម្មជួសគ្រួសារសងកម្មដែលធ្វើអោយក្មេងប្រុសល្អម្នាក់ក្លាយជាមានសតិមិនល្អ រស់ក្នុងភាពឯការឈឺចាប់ ការស្លាប់របស់នាងគឺសងគ្រប់យ៉ាងទៅអោយគេវិញទាំងស្រុងសង្ឃឹមថាជាតិក្រោយនាងនឹងរួចផុតពីអន្ទាក់កម្មមួយនេះ ។« លោកប៉ាអ្នកម៉ាក់អោយកូនសំទោស កូនគ្មានសំណាងបានសងគុណប៉ាម៉ាក់កូនកើតមកព្រោះតែកម្ម កូនសងកម្មជំនួសលោកប៉ាអ្នកម៉ាក់អស់ហើយសង្ឃឹមថាការលះបង់របស់កូននឹងធ្វើអោយគ្រប់គ្នាវិលទៅរកភាពសុខសាន្តវិញពិតប្រាកដ » ក្នុងចិត្តណាមហ្វាកំពុងតែអធិដ្ឋានទឹកភ្នែករបស់នាងកំពុងតែស្រក់ហូរឥតឈប់ស្របពេលដែលបបូរមាត់កំពុងតែព្យាយាមរក្សាស្នាមញញឹមនៃជីវិតចុងក្រោយអោយស្រស់ស្អាត ! នាងជាក្មេងស្រីដែលមានស្នាមញញឹមថ្ពាល់ខួចស្រស់ស្អាតគួរអោយស្រលាញ់ប្រសិនបើនាងស្លាប់នាងចង់ញញឹមបែបនេះ ។ ណាមហ្វាមិនខឹងមិនបន្ទោសអ្នកណាឡើយព្រោះតែកម្មពីជាតិមុនទើបធ្វើអោយនាងរងទុក្ខ ក្មេងស្រីម្នាក់នេះកំសត់រងទុក្ខតាំងពីកើតមកប្រសិនបើថ្ងៃនេះនាងផុតចាប់ទុកថានាងអស់កម្មហើយ ...។
BẠN ĐANG ĐỌC
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Lãng mạnស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )