ពីរមួយម៉ោងទៅមួយម៉ោងណាមហ្វានៅតែសំងំយំម្នាក់ឯង ! គិលានុបដ្ឋាយិកាដែលមើលថែនាងកំណត់ម៉ោងដឹងថាសេរ៉ូមអស់ហើយក៏សុំនាងចូលមកប្តូរ ។ មុននឹងចេញទៅគិលានុបដ្ឋាយិកានោះក៏សួរទៅណាមហ្វាខ្លះព្រោះឃើញលោកប៉ាអ្នកម៉ាក់នៅអង្គុយមុខបន្ទប់កំដរណាមហ្វានៅឡើយមិនព្រមទៅណា
" អ្នកនាង ! លោកប៉ាអ្នកម៉ាក់នៅកំដរអ្នកនាងនៅមុខបន្ទប់ "
" អ្នកនាងអោយលោកប៉ាអ្នកម៉ាក់ចូលមកដែលទេ "
" ជួយប្រាប់លោកប៉ាអ្នកម៉ាក់អោយហ្វាផងថាមិនបាច់បារម្ភពីហ្វាទេហើយអោយគាត់ត្រឡប់ទៅសម្រាកនៅឯផ្ទះចុះ ! យប់នេះក៏ដោយមិនបាច់អោយអ្នកណាមកកំដរហ្វាទេ ហ្វាចង់នៅម្នាក់ឯង "
សម្តីគ្រប់ម៉ាត់គិលានុបដ្ឋាយិការស្រីម្នាក់នោះស្តាប់លឺទាំងអស់ដោយមិនចង់រំខានពេលវេលារបស់នាងច្រើនគិលានុបដ្ឋាយិការស្រីក៏ដើរចេញភ្លាមៗ ។" អត់ទោសលោកប្រុសហើយនឹងលោកស្រី "
" អ្នកនាងហ្វាផ្តាំផ្ញើរមកថាមិនបាច់បារម្ភពីអ្នកនាងហ្វានោះទេអោយលោកប្រុសហើយនឹងលោកស្រីត្រឡប់ទៅសម្រាកនៅឯផ្ទះវិញចុះ ហើយយប់នេះក៏ដោយមិនចាំបាច់មកកំដរអ្នកនាងហ្វានោះទេ អ្នកនាងហ្វាចង់នៅម្នាក់ឯង " គិលានុបដ្ឋាយិកាយកពាក្យសំដីគ្រប់ម៉ាត់របស់ណាមហ្វាមកនិយាយមិនអោយរំលងពាក្យ ឆេមីនក្រោយពីស្តាប់ចប់ហើយក៏កើតចិត្តបារម្ភពីកូនខ្លាំងលើសដើម អោយនាងនៅម្នាក់ឯងក្នុងសភាពបែបនេះមិនមានលទ្ធផលល្អទេ ...។" តែ... " ឆេមីនចង់និយាយតែណាមជូនហាម
" មិនអីទេ ! អរគុណច្រើន "
" ផ្តាំផ្ញើរមើលស្រីហ្វាផងណា បើកើតមានរឿងមិនល្អជួយទូរស័ព្ទមករកខ្ញុំផង លាហើយ " ណាមជូនចង់បំពេញតម្រូវការរបស់កូនស្រីមិនចង់អោយនាងមានសម្ពាធច្រើនជាន់ទៀត ណាមជូនអូសដៃប្រពន្ធដើរចេញជាមួយគ្នាតែប្រពន្ធដូចជាមិនព្រមទាល់តែសោះ ។" ថេយ៍ឆេមីន !!! "
" អូនដឹងហើយ " ទីបំផុតឆេមីនក៏ត្រូវដើរតាមស្វាមី ណាមជូនកាន់ដៃឆេមីនជាប់ ឆេមីនដូចមិនដាច់អាល័យពីកូនសោះចេះតែបែរមុខសម្លឹងមើលទៅក្រោយរហូត ។" បងដឹងថាអូនបារម្ភពីកូន តែកុំលើសលួសពេក "
" កូនធំហើយ កូនធ្វើអីកូនដឹងកូនមិនល្ងង់ទេ " ណាមជូនស្គាល់ចរិកស្រីហ្វាច្បាស់ឈឺចាប់យ៉ាងណាក៏មិនព្រមអោយកើតមានរឿងឆ្កួតៗឡើងដែលមានតែឆេមីនប៉ុណ្ណោះដែលបារម្ភកូនហួសហេតុ ។ បន្ទាប់មកណាមជូនក៏អូសដៃប្រពន្ធចេញពីមន្ទីរពេទ្យហើយក៏ត្រឡប់ទៅផ្ទះវិញ ស្គាល់ភាពឈឺចាប់ស្គាល់ភាពទន់ខ្សោយពេលក្រោយនឹងក្លាយជាមនុស្សដែលរឹងមាំ ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )