ណាមហ្វាបានមកដល់ក្រុមហ៊ុននាងមានអារម្មណ៍ថាចម្លែកហើយក៏ភ័យណាស់ព្រោះមិនដែលធ្លាប់បានសាកការងារទាល់តែសោះហើយ ទើបតែរៀនចប់ហើយក៏មិនទាន់បានរៀនយកសញ្ញាប័ត្របន្តទៀត ក៏ព្រោះតែចង់ឌឺដងជូនយ៉ុងអោយដល់ទីបញ្ចប់ទើបនាងហ៊ានប្រថុយប្រថានមកទាំងដឹងថាខ្លួនឯងមានភាគរយបរាជ័យច្រើនជាងជោគជ័យទៅទៀត ។
នៅពេលនោះដែលជំនួយការស្រីដែលធ្លាប់ជួយជាដៃជាជើងរបស់ជូនយ៉ុងក៏បានបង្ហាញណាមហ្វានូវគោលៗការងារខ្លះដែលត្រូវនិយាយហើយក៏អោយឯកសារមួយចំនួនដែល ខួរក្បាលរបស់នាងឆ្លាតកាត់មកប៉ាទាំងស្រុងបានស្វែងយល់ហើយក៏យល់បានច្រើនមានជំនឿចិត្តលើខ្លួនឯងជាងមុន ។" ធ្វើចិត្តអោយត្រជាក់អ្នកនាងហ្វា "
" ពូជឿថាអ្នកនាងហ្វាប្រាកដជាអាចធ្វើបាន " ព្រោះតែជាតម្រូវការរបស់ណាមហ្វាទើបចូសុីនត្រូវដើរតាមក្បែរៗណាមហ្វាគ្រប់ជំហាន មានពូចូនៅក្បែរយ៉ាងណាក៏ធ្វើអោយបេះដូងអូនហ្វាកក់ក្តៅដែល" ពូចូត្រូវនៅក្បែរហ្វារហូតណា "
" បាទពូនឹងនៅក្បែរអ្នកនាងហ្វា "
ណាមហ្វានឹងចូសុីនក៏ដើរទៅបន្ទប់សម្រាប់ទទួលភ្ញៀវភ្លាមៗដំណាលគ្នាក៏ព្រោះតែដៃគូសហការណ៍ម្នាក់នោះបានមកចាំមុនរួចទៅហើយ ។ ណាមហ្វាញញឹមដាក់ចូសុីនជាលើកចុងក្រោយហើយនាងក៏ដើរចូលទៅរកបុរសវ័យជំទង់ម្នាក់នោះ រីឯចូសុីនក៏ឈរអែបទ្វាររងចាំមើលអ្នកនាងហ្វាពីចម្ងាយ ។" សួស្តីលោក ! សំទោសដែលអោយចាំយូ " ណាមហ្វា
" សួស្តី អេ៎ដូចជាមិនធ្លាប់ជួបពីមុនទេ " បុរសនោះសម្លឹងមុខណាមហ្វាយ៉ាងយូនៅក្នុងបញ្ជីរដូចជាមនុស្សប្រុសតែមកជួបផ្ទាល់ប៉ះចំមនុស្សស្រីទើបគេរាងចម្លែកចិត្ត ហើយក៏ភាំងព្រោះសម្រស់ណាមហ្វាដែលនៅពេលដែលណាមហ្វាញញឹមបញ្ចេញថ្ពាល់ខួចបុរសនោះក៏សម្លឹងមើលណាមហ្វាដល់ថ្នាក់ភ្លឹកស្មារតី ។" សំទោសផងចាស៎ ខ្ញុំទើបតែមកថ្មី "
" ខ្ញុំគីមណាមហ្វាបើខុសទាស់សូមលោកជួយណែនាំផង " ណាមហ្វានិយាយហើយក៏ហុចដៃដើម្បីចាប់ដៃគេជាការស្វាគមន៍ដែលស្គាល់គ្នាហើយក៏ដូចជាការចាប់ផ្តើមការងារជាមួយគ្នាដែល ។

YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )