ក្លិបរាត្រី !
បន្ទាប់ពីបានប្រុងព្រៀងជាមួយគ្នារួចហើយជូនយ៉ុងក៏ជាអ្នកបើកឡាននាំផ្លូវមកលេងក្លិបដែលជាកន្លែងដែលគេធ្លាប់មកលេងរាល់ដង ។ នៅពេលដែលមកដល់ណាមហ្វាក៏ខ្លាចឡើងញ័រតែម្តងក៏ព្រោះតែកន្លែងមួយនេះហើយដែលនាងវីសតែត្រូវជនឥន្ធពាលបំពាន ណាមហ្វាអង្គុយស្ងៀមៗចង់ចេញទឹកភ្នែកផងអីផង
" ចុះទៅ " គេស្រែកគំហកដាក់នាង
" អត់ទេ ខ្ញុំអត់ចង់ចុះទេ " ណាមហ្វាប្រកែកទាំងញ័រក្បាល
" នាងហ្វា ! មីក្មេងចម្កួត " ជូនយ៉ុងសម្លក់ផ្ទៃមុខរបស់ណាមហ្វាហើយដៃរបស់គេម្ខាងក៏ច្របាច់មាត់របស់នាងមួយទំហឹងឈឺណាស់" យើងប្រាប់ឯងថាយ៉ាងមិចខ្លះ ? "
" ឯងចង់ងាប់រឺក៏យ៉ាងមិច ? រឺក៏ចង់អោយយើងសុីពងក្រហមឯង "
" ហឹកកហឹកក ព្រម!ព្រមហើយ " ណាមហ្វាឆ្លើយទាំងទឹកភ្នែក បន្ទាប់មកជូនយ៉ុងក៏អូសនាងចុះទៅជាមួយគ្នា ។ ចូលទៅដល់ខាងក្នុងបរិយាកាសនៅក្នុងក្លិបពិតជាធ្វើអោយណាមហ្វាពិបាកទ្រាំខ្លាំងណាស់មានភ្លេងញាក់កន្ត្រាក់អារម្មណ៍លឺៗស្ទើរតែផ្ទុះបែកក្រដាស់ត្រចៀកមានភ្លើងពណ៍ជាច្រើនពណ៍បាញ់ឆ្វាត់ឆ្វាចពេញក្លិប មនុស្សជាច្រើនកំពុងតែរាំប្រជ្រៀតគ្នាស្ទើរតែថប់ដង្ហើម អ្នកខ្លះក៏ជក់បារីបាញ់ផ្សែងអោយត្រលោមគ្រាន់តែចូលទៅដល់ណាមហ្វាក៏វិលមុខចង់ដួលបាត់ទៅហើយ ។
" ពិសេសណាស់ ! លោកពូកែរើសពិតមេន "
" ជក់បារីដែលទេរំសាយអារម្មណ៍ "
" កុំអីខ្ញុំមិនទម្លាប់ទេ " ស៊ូយ៉ុងបដិសេធជូនយ៉ុងក៏ជក់បារីម្នាក់ឯងគេចង់ធ្វើបាបណាមហ្វាផងដោយនាងអង្គុយនៅក្បែរដៃរបស់គេ គេក៏ឈ្លាតឱកាសនោះព្រូសផ្សែងបារីដាក់នាងធ្វើដូចជាអចេតនា ។ ណាមហ្វាក្អកផងខ្ទប់ច្រមុះផងគូបផ្សុំនឹងវិលមុខទៀតវីសតែធ្វើអោយនាងសន្លប់" អ្នកនាងណាមហ្វាញាំស្រាដែលទេ ? " ស៊ូយ៉ុង
" អត់ ! អត់ទេ " ណាមហ្វាគ្រវីក្បាលទាំងល្វើយក្នុងខ្លួន
" នាងចេះតែនាងចូលចិត្តអោយគេបង្ខំ "
" ទម្លាប់ប្អូនស្រីខ្ញុំគឺបែបនេះ " ជូនយ៉ុងនិយាយហើយក៏លើកដៃកៀកក៎របស់ណាមហ្វាទាញរាងកាយរបស់នាងបង្ខិតចូលមកជិតគេហើយដៃរបស់ជូនយ៉ុងមួយចំហៀងទៀតលើកកែវស្រាឡើងហើយក៏យកទៅបញ្ចកចូលមាត់របស់ណាមហ្វាទាំងអស់ មនុស្សមិនដែលធ្លាប់ញាំស្រាប្រាកដជាមិនអាចទ្រាំជាមួយរសជាតិរបស់វាបានវាល្វីងវាពិតជាពិបាកលេបខ្លាំងណាស់ តែណាមហ្វាក៏ត្រូវបង្ខំចិត្តលេបស្រាដែលមានរសជាតិដ៎សែនល្វីងមួយនោះចូលទៅក្នុងពោះអោយទាល់តែបានក៏ព្រោះតែជូនយ៉ុងបិទមាត់របស់នាងបង្ខំអោយលេប ។
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )