ភាគទី ៨៤ : ដើរចូលឡានអោយផុតទៅ លោកហ៊ានដែលទេ ?

548 27 1
                                    

ខណះពេលដែលជូនយ៉ុងដើរចេញទៅផុតជីមីនក៏ចូលទៅរកណាមហ្វាវិញម្តងគឺថាជីមីនមិនដូចជាជូនយ៉ុងនោះទេ ណាមហ្វាមិនស្រែកដាក់ថែមទាំងមានពាក្យសម្តីផ្អែមដាក់ជីមីនទៀតផង ភាពលំអៀងមួយនេះធ្វើអោយជូនយ៉ុងលួចច្រណែនចង់បានដូចគេដែលតែមិនអាចចុងបញ្ចប់មានតែខាំមាត់ហើយក៏ដើរចេញតែប៉ុណ្ណឹងឯង ។ 

     " ហ្វា ! អូនយំរឺ ? អ្នកណាធ្វើបាបអូនទៀតហើយ ? "
     " វាមេនទេ ជាវាមេនទេ "
អ្នកដែលអាចធ្វើអោយណាមហ្វាយំបានធ្វើអោយណាមហ្វាឈឺចាប់បានគឺមានតែម្នាក់ប៉ុណ្ណោះគឺជូនយ៉ុងនេះឯង កាលបើបានឃើញទឹកភ្នែករបស់ណាមហ្វាភ្លាមជីមីនកើតចិត្តខឹងឡើងភ្លាមៗគេវីសតែសម្រុកចេញទៅក្រៅដើម្បីទៅរកចាត់ការនឹងជូនយ៉ុងបាត់ទៅហើយកុំតែណាមហ្វាចាប់ជាប់កុំអីជូនយ៉ុងបែកមុខទៀត ។

     " អត់ទេ ! អូនគ្រាន់តែនឹកបងនឹករហូតដល់យំ "
     " ពុទ្ធោហ្វា បងសំទោសយប់មិញបងមកវិញយប់ពេកប្អូនស្រីរបស់អូនមានរឿងទើបបងនៅកំដរ បងកំដរនាងរហូតដល់គេងលក់ខ្លួនឯងតែពួកយើងទាំងពីរស្អាតស្អំទេអូនជឿចិត្តលើបងបានណាហ្វា " ជីមីននិយាយហើយក៏អោបរឹតណាមហ្វាយ៉ាងណែន អោបលួងលោមផ្តល់ភាពកក់ក្តៅអោយនាងដែលពោរពេញដោយក្តីស្រលាញ់ ។

     " ព្រះនាងកំសត់របស់បង បងសំទោសណា "
     " បងស្រលាញ់អូន "
     " ចាស៎ "
បន្ទាប់ពីអោបលួងលោមអស់រយះពេលយ៉ាងយូជីមីនក៏បីណាមហ្វាទៅងួតទឹកជាមួយគ្នា ងួតទឹកតែពីរអ្នកសាងក្តីស្នេហាមេត្រីយ៉ាងផ្អែមល្ហែម

        skip :
នៅតុអាហារនៅពេលនេះគឺមកជុំគ្នាអស់ហើយ ជូនយ៉ុងតាមមើលណាមហ្វាតាំងពីមិនទាន់ចូលអង្គុយរហូតដល់ចូលអង្គុយហើយ ចំណែកឯណាមហ្វាវិញគឺអត់ទេសូម្បីតែដៀងភ្នែកមើលមុខរបស់គេ ។ ដើម្បីបញ្ជៀសសង្គ្រាមមិនអោយកើតឡើងគ្រប់គ្នាក៏រហ័សញាំាអាហារអោយឆាប់រួចនឹងបំបែកគ្នាទៅផ្លូវរៀងខ្លួន ...!!!

     " មីនថ្ងៃនេះអូន- "
បន្ទាប់ពីញាំអាហាររួចហើយណាមហ្វាក៏និយាយទៅកាន់ជីមីនតែមិនទាន់បាននិយាយចប់ផងជីមីនក៏ស្រាប់តែនិយាយកាត់ ។

     " ហ្វាគឺបែបនេះណាថ្ងៃនេះបងមិនបានកំដរអូនទេណា បងត្រូវទៅចាត់ការចន្លោះខ្វះខាតនៅក្នុងហាងថែមទាំងត្រូវទៅប៉ុស្តិ៍ប៉ូលីសទៅធ្វើសំណុំរឿងក្តីកាលពីយប់មិញទៀត បងសំទោសណាហ្វា "
     " មិនអីទេ បងរវល់ហើយទៅចុះ " ថ្ងៃនេះណាមហ្វាចង់ទៅពិនិត្យផ្ទៃពោះតែថាបើជីមីនរវល់ហើយនាងក៏មិនហ៊ានរំខានដែល ។ 

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now