ភាគទី ១៨ [ ដាំដើមឈើថ្មីុមានន័យថាចាប់ផ្តើមជាថ្មី ]

682 32 1
                                    

អាហារពេលយប់រៀបចំយ៉ាងពិសេសសម្រាប់ណាមហ្វានាងគួរតែញាំមួយពេលនេះអោយឆ្ងាញ់តែអត់ទេពួកពេលនេះនាងបែរជាត្រូវទំពារប្រឹងលេបបាយទាំងអួលដើមក៎ទៅវិញ ! ទទួលស្គាល់ថាមាត់នាងបាននិយាយថាព្យាយាមកាត់ចិត្តហើយតែមនុស្សជួបមុខគ្នានៅផ្ទះជាមួយគ្នាបែបនេះទោះចង់កាត់ចិត្តយ៉ាងណាក៏វាមានផលវិបាកវាមិនងាយស្រួលដូចជាការគឹត ។ ណាមហ្វាលួចមើលគូរបស់ជូនយ៉ុងរហូត ពួកគេផ្អែមល្ហែមណាស់ជូនយ៉ុងផ្តល់ក្តីសុខយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើលីហ្វៀរ៍ គេចាប់អារម្មណ៍អោយនាងញាំអាហារដែលពិបាកមានឆ្អឹងមានសំបកគេក៏ជួយបេះយកតែសាច់អោយនាង ណាមហ្វាពិតជាច្រណែននឹងសេចក្តីសុខមួយនោះខ្លាំងណាស់នាងអង្គុយសម្លក់បាយហើយក៏លួចស្រមៃប្រសិនបើប្តូរអោយជូនយ៉ុងមកថ្នាក់ថ្នមមកយកចិត្តទុកដាក់ចំពោះនាងដូចជាជូនយ៉ុងធ្វើដាក់លីហ្វៀរ៍វិញមិនដឹងថានាងមានសេចក្តីសុខយ៉ាងណានោះទេ ។

    " អូនហ្វាកើតអីនឹង ? "
    " បងឃើញសម្លក់បាយយូហើយ " លីហ្វៀរ៍ក៏ចេះតែលួចមើលណាមហ្វាវិញដូចគ្នានៅពេលដែលឃើញក្រសែរភ្នែកមួយគូដែលមើលទៅពោរពេញទៅដោយទឹកភ្នែករបស់ហ្វាសម្លឹងមកនាងហើយនឹងជូនយ៉ុង ! វាក៏មិនមេនជាលើកទីមួយដែលវាជាលើកទីពីរហើយសូម្បីតែនៅមន្ទីរពេទ្យណាមហ្វាក៏មានក្រសែរភ្នែកបែបនេះ ។

    " មិនអីទេ ! ហ្វាគ្រាន់តែមានអារម្មណ៍ថានៅឈឺមុខរបួស "
    " ទើបមិនសូវចង់ញាំបាយ " ណាមហ្វាឆ្លើយទាំងញញឹម នាងលួចដៀងក្រសែរភ្នែកមើលជូនយ៉ុង ឃើញថាទឹកមុខរបស់គេកំពុងតែពេបជ្រាយកំពុងតែឌឺដងមកកាន់នាងខ្លាំងណាស់ ដែលនាងជ្រុលបញ្ចេញអារម្មណ៍អោយគេចាប់បានថានាងសោកសៅ ។

    " ឈឺខ្លាំងទេស្រីហ្វា ? ទៅបន្ទប់ក៏បាន "
    " ចាំប៉ាអោយអ្នកបម្រើចំអិនបបរអោយកូនញាំជំនួស " ណាមជូនតាមទាន់កូនស្រីទៀតហើយគេមើលធ្លុះដល់ចិត្តរបស់ណាមហ្វាដឹងថាណាមហ្វាកំពុងលួចច្រណែនពីក្តីសុខរបស់គេ វិធីតែម៉្យាងជួយរំសាយនាងអោយធូស្រាលបានមានតែអោយគេចចេញមិនឃើញគូស្នេហ៍ជូនយ៉ុងហើយនឹងលីហ្វៀរ៍ទាំងពីរអ្នកនេះទៀត ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Where stories live. Discover now