មួយសន្ទុះធំបន្ទាប់ពីការរងចាំពេទ្យក៏ដើរចេញមកវិញ ! ជូនយ៉ុងក៏ប្រញាប់ងើបចេញពីកៅអីឈរទន្ទឹមនឹងអ្នកគ្រូពេទ្យ គេក៏ចង់ដឹងពីស្ថានភាពអាការះរបស់នាងខ្លាំងដែល
" អ្នកគ្រូពេទ្យ ! នាង- "
" ប្រពន្ធខ្ញុំយ៉ាងមិចហើយ ? " ជូនយ៉ុងត្រូវបង្ខំចិត្តហៅណាមហ្វាថាប្រពន្ធក៏ព្រោះតែមិនចង់អោយអ្នកណាដឹងសមាសសភាពគេទាំងពីរអ្នកថាជាអ្នកណាណាមជូនមានមុខមាត់មានអំណាចមនុស្សមួយចំណែកធំច្បាស់ជាស្គាល់ សំណាងដែលនៅខេត្តនេះជាតំបន់ដែលនៅឆ្ងាយពីទីក្រុងមិនអញ្ចឹងច្បាស់ជាស៊យមិនខានទេមួយពេលនេះ ។" អ្នកជំងឺអស់អីហើយ "
" ពេទ្យសុំសួរបានទេរបួសលើខ្លួនអ្នកជំងឺបណ្តាលមកពីអ្វីដែល " ពេទ្យសង្កេតឃើញរបួសលើរាងកាយរបស់ណាមហ្វាដូចជាត្រូវវាយដុំទើបសួរទៅកាន់ជូនយ៉ុង បើកើតចិត្តមិនស្រួលនឹងធ្វើការប្តឹងភ្លាមៗព្រោះមានការណីវាយធ្វើបាបលើរាងកាយមនុស្ស ។" មួយរយះមុនមានចោរចូលប្លន់ផ្ទះ "
" ខ្ញុំទៅចំការមកវិញក៏ឃើញប្រពន្ធត្រូវគេវាយដុំសំណាងដែលនៅសល់ជីវិតគឺមានតែប៉ុណ្ណឹងទេអ្នកគ្រូពេទ្យសង្ស័យថាខ្ញុំវ៉ៃប្រពន្ធរឺ ? ប្តីប្រពន្ធពួកខ្ញុំស្រលាញ់គ្នាណាស់ខ្ញុំមិនហ៊ានសូម្បីតែសម្តីធំដាក់នាង " គេពូកែសំដែងខ្លាំងណាស់ទាំងទឹកមុខហើយនឹងពាក្យសំដីការគ្រប់គ្រង់សំឡេងគឺជម្រះមន្ទិលបានទាំងស្រុង ស្តាប់ជូនយ៉ុងនិយាយចប់អ្នកគ្រូពេទ្យស្រីម្នាក់នោះក៏ញញឹម" សំទោសដែលលួចគឹត គឺករណីបែបនេះកើតច្រើន "
" អ្នកជំងឺអស់អីហើយបើកថ្នាំហើយអាចទៅសម្រាកនៅឯផ្ទះបានអ្នកជំងឺក្តៅខ្លួនហើយក៏ចុះខ្សោយកម្លាំង ញាំហើយក៏គេងអោយបានគ្រប់គ្រាន់លេបថ្នាំតាមគ្រូពេទ្យមួយថ្ងៃពីរជាដាច់ហើយ "
" បាទអរគុណ ខ្ញុំសុំចូលទៅមើលនាង " ជូនយ៉ុងនិយាយរួចក៏ដើរចូលទៅក្នុងបន្ទប់របស់ណាមហ្វាដែលកំពុងតែសម្រាកព្យាបាល ចូលទៅដល់ក៏ឃើញនាងដេកលើគ្រែមានដាក់សេរ៉ូមហើយក៏បើកភ្នែកម៉ក់ៗសម្លឹងមករកគេដែលដើរចូលទៅ ។" ហាម- " ជូនយ៉ុងប្រុងនិយាយតែអ្នកគ្រូពេទ្យស្រីដើរចូលមក
YOU ARE READING
♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]
Romanceស្នេហារវាងកូនចិញ្ចឹម នឹង កូនបង្កើត ! ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )