ភាគទី ១២ [ ឯងគ្មានសិទ្ធស្លាប់ទេ គីមណាមហ្វា !!! ]

787 32 1
                                    

ខណះពេលដែលរាងស្តើងដាច់ខ្យល់ដង្ហើមបាត់ជូនយ៉ុងក៏សើចខ្លាំងៗឡើង សើចប្រៀបដូចជាមនុស្សឆ្កួតអញ្ចឹង ! សម្លេងសើចបន្លឺឡើងខ្លាំងទៅៗរហូតដល់ ...

    " អាយយយ៎ អត់ទេ " ណាមហ្វាស្រែកខ្លាំងៗនឹងស្ទុះក្រោកអង្គុយឡើងលើកដៃស្ទាបបំពង់ក៎របស់ខ្លួនឯង ! ថ្ងាស់បែកញើសស្រាក់ៗប៉ុនគ្រាប់ពោត បេះដូងលោតឌឹបៗស្ទើរតែផ្ទុះចេញមកក្រៅការពិតមុននោះគ្រាន់តែជាយលសប្តិអាក្រក់ប៉ុណ្ណោះ ។

    " ហេតុអីក៏យល់សប្តិអាក្រក់បែបនេះ ? "
    " បងប្រុសអាក្រក់ខ្លាំងណាស់ " ណាមហ្វារំកិលខ្លួនថយក្រោយរហូតដល់ខ្នងប៉ះនឹងក្បាលគ្រែរបស់នាង សម្លេងសើចរបស់ជូនយ៉ុងនៅលឺពេញត្រចៀករបស់នាងនៅឡើយ នៅក្នុងការយលសប្តិជូនយ៉ុងពិតជាឃោឃៅគ្មានធម៌មេត្តាខ្លាំងណាស់ ។ ណាមហ្វាលូកដៃទៅបើកភ្លើងអោយភ្លឺពេញបន្ទប់ទាញភួយនាងមកឃ្លុំជិតជើងអង្គុញចូលគ្នា

    " ទ្វារ ! ទ្វារចាក់សោរហើយរឺនៅ "
    " មិនគួរប្រហែសទេណាមហ្វា "
ណាមហ្វាជំនះភាពភ័យខ្លាចនាងទម្លាក់ជើងស្រឡូនចុះពីលើគេបំណងដើរទៅចាក់គន្លិះទ្វារអោយជាប់ តែក៏ស្រាប់តែមានមនុស្សមូលទ្វារក្រិកចូលមកជាមុន គឺដូចក្នុងការយល់សប្តិខ្លាំងណាស់ ។

    " បង... បងប្រុស "
ណាមហ្វាញ័របបូរមាត់ជូនយ៉ុងទឹកមុខបែបនេះសម្លៀកបំពាក់បែបនេះគឺដូចក្នុងការយលសប្តិបេះដាក់ខ្លាំងណាស់ ។ ណាមហ្វាប្រញាប់រត់គេចទៅម្ខាងដោយភាពភ័យខ្លាច ... ជូនយ៉ុងចូលមកស្ងាត់ពាក់កណ្តាលអាធ្រាតក៏ព្រោះតែចង់ដេញនាងអោយទៅរៀននៅក្រៅប្រទេសអោយបាត់កុំនៅបន្ទើសមុខរបស់គេ ណាមួយក៏ចង់មករំសាយកំហឹងដែល ដែលនាងមាយារំអួយដាក់លោកប៉ាអោយព្រមតាមនាង ។

    " បងប្រុស ! បងប្រុសកុំចូលមកណា ហ្វាខ្លាចហើយ "
    " អររ ឥឡូវនេះឯងចេះខ្លាចយើងដែលហេស៎នាងហ្វា ? រត់គេចធ្វើអីនាងហ្វាក្រែងរាល់ដងឯងមាយាប្រគេនខ្លួនចង់ចូលក្បែរយើងមិនថាអញ្ចឹងនាងហ្វា " ជូនយ៉ុងឈរស្រែកគំហកខ្លាំងៗដាក់ណាមហ្វា ! ណាមហ្វាគ្រវីក្បាលទាំងទឹកភ្នែកនាងមិនចង់ដាច់ខ្យល់ដង្ហើមស្លាប់ដូចនៅក្នុងយល់សប្តិនោះទេទើបប្រឹងគេចពីគេ ។

♧ ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ♧ រដូវកាលទី2 [ Complete ✔️ ]Hikayelerin yaşadığı yer. Şimdi keşfedin