#សំណព្វចិត្តសាតាន
ភាគទី០១៖ បើមិនទារសំណងឲ្យអស់គូទខោទេ ក៏ចាប់ហែងញាត់គុកដែរ....
᯽ជុងហ្គុក ចនអេឡិចស៊េនឌឺ Top
᯽ជីមីន ផាកឡាវីដៀន Bttរីករាយក្នុងការអាន❥︎ ជាស្នាដៃនិពន្ធថ្មីនៅក្នុងរឿងថ្មីរបស់លីសុីន♡︎ (KM Novel)
____________________________
ពិភពលោកដ៏ស្រស់ត្រកាល និងព្រះអាទិត្យដ៏សែនចែងចាំងនៅក្នុងថ្ងៃថ្មីបានបង្រៀនឲ្យមនុស្សលោកមានការបំភ្លេចរឿងរ៉ាវដែរមិនល្អកាលពីម្សិលមិញចោលទទួលយកថ្ងៃថ្មីនិងពិភពលោកថ្មីសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃថ្មីនេះ
ជាក់ស្តែង មនុស្សគ្រប់រូបនៅក្នុងសង្គមតែងមានគោលបំណងនិងគោលដៅរបស់ពួកគេផ្សេងៗគ្នា ព្រេងវាសនារបស់មនុស្សលោកនៅលើភពផែនដីមួយនេះក៏ដូចគ្នា រស់នៅជាមនុស្សឬកើតមកជាមនុស្សមិនត្រូវទន់ជ្រាយពេលឃើញបញ្ហានៅចំពោះមុខនោះទេ យើងត្រូវតែតស៊ូបន្តដើរទៅមុខទៀត ព្រោះពេលវេលាមិនបានរង់ចាំយើងនោះទេ ដូច្នេះហើយនៅលើលោកនេះគ្មានអ្វីដែរអ្នកគ្រប់គ្នាមិនអាចធ្វើបាននោះទេ ទាល់តែសាកល្បងកុំខ្លាចក្នុងការប្រឈមមុខទើបយើងអាចឆ្ពោះទៅរកភាពជោគជ័យបាន (ទ្រឹស្តីរបស់ជុងហ្គុក ចនអេឡិចស៊េនឌឺ)
នៅលើដងវិថីដែរមានមនុស្សមមាញឹកច្រើនក្នុងការទៅប្រកបការងារផ្សេងៗ ហើយក្នុងនោះក៏មានរាងតូចរបស់យើងផងដែរ ថ្ងៃនេះគេបានដេកខកភ្លេចគិតថាថ្ងៃស្អែកមានណាត់សំខាន់ត្រូវទៅថតផ្សាយផលិតផលឲ្យគេ តែវាស្ទះខ្លាំងពេក រាងតូចបើកឡានរេសឹងតែពេញទាំងថ្នល់ទាំងអស់ ព្រោះត្រូវប្រញាប់ទៅដល់ទីនោះឲ្យទាន់ពេលវេល
«ហើុយ ស្តុបទៀតហើយ...» រាងតូចដកដង្ហើមធំ ធុញនឹងឈប់ស្តុបព្រោះវាមានរយៈពេលយូរៗខ្លាំងពេកសម្រាប់អ្នកថ្មើរជើង មើលទៅថ្ងៃនេះប្រហែលជាខកណាត់ជាមួយគេមែនហើយផាំង!
«ស្អីនឹង?អ្នកណាបុកគូទឡានយើង?» រាងតូចលាន់មាត់ឡើងពេលដែរឮសម្លេងមានអ្នកបុកគូទឡានរបស់ខ្លួនពីក្រោយ សំណាងហើយដែរក្បាលមិនបុកត្រូវចង្កូតកុំអីចប់ជាមិនខាន រាងកាយតូចប្រញាប់ងាកមើលឡានដែរបានបុកខ្លួនទៅតាមកញ្ចក់ ដោយការមួម៉ៅ រួចបើកទ្វារឡានរបស់ខ្លួនចុះទៅគោះកញ្ចក់ឡានរបស់អ្នកដែរបានបុកឡានរបស់ខ្លួនឲ្យខូចខាតនោះ

YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer