ភាគបញ្ចប់✨

1.9K 79 0
                                        

#សំណព្វចិត្តសាតាន

              ភាគបញ្ចប់៖ សុភមង្គលក្នុងគ្រួសារ....

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

         «ប៉ាដឹងថាកូនមានបំណង ហើយកូនទៅនិយាយបែបនេះបានយ៉ាងមិច?ហើយចេះដឹងរឿងប្តីប្រពន្ធមកពីណាហ្អាស?» មកដល់ក្នុងឡានត្រឡប់ទៅផ្ទះវិញហើយ អ្នកជាឪពុកនៅតែមិនអស់ចិត្តនឹងកូនប្រុស ទើបសួរនាំរកហេតុផលបន្ត ទោះដឹងហើយពាក្យថាច្រឡំរបស់ជុងមីននេះគឺជាពាក្យបន្លំច្បាស់ណាស់

        «កូនមើលតុក្កតា គេនិទានប្រាប់ថាមនុស្សប្រុសស្រីពីរនាក់ រៀបការជាមួយគ្នានិងក្លាយជាប្តីប្រពន្ធ ហើយកូនក៏សាកនិយាយដាក់អ្នកគ្រូតែម្តងទៅ ព្រោះឃើញអ្នកគ្រូមុខស្អាតពេក» ជុងមីនក៏ស្រាយការពិតប្រាប់លោកប៉ា ខណៈអ្នកជាឪពុកម្តាយសើចឡើងរហឹសព្រោះឃើញកូនទើបតែតូចញិបសោះ ចេះដឹងរឿងប្តីប្រពន្ធស្អីមកពីណា គេស្តាប់ឮហើយសែនហួសចិត្តដល់ប៉ែតតែម្តង

        បន្តចេញពីសាលាក្រោយចុះឈ្មោះចូលរៀនអោយកូនៗរួចហើយ ជុងហ្គុកក៏បន្តដំណើរនាំកូនទៅដើរលេងនិងដើរផ្សារទំនើបទិញសម្ភារៈសិក្សាបន្ត

        មិនងាយមានពេលវេលាឡើយ គេរវល់ខកលាំងហើយប្រពន្ធរបស់គេក៏មានការងារធ្វើរៀងៗខ្លួន ដូច្នេះហើយទាន់ថ្ងៃនេះទំនេរ ចង់ធ្វើអីរួមគ្នាជាមួយកូនគួរតែធ្វើអោយហើយ សប្បាយអោយហើយនៅក្នុងថ្ងៃនេះតែម្តង

         «សប្បាយចិត្តទេ ថ្ងៃនេះ?កូនរបស់ម៉ាក់ទាំងពីរ?» រាងតូចដាក់សំណួរឡើងសួរទៅកាន់កូនប្រុសស្រីទាំងពីរ ខណៈឡានបានបើករំកិលចេញពីផ្សារទំនើបត្រឡប់ទៅគេហដ្ឋានរបស់គេវិញហើយ ព្រោះត្រូវយកបន្លែដែលខ្លួនបានទិញទៅដាក់ទូទឹកកកកុំអោយខូច តែនៅយូរបន្តិចទៀត ច្បាស់ជារលួយខ្ទិចអស់ជាមិនខាន
 
       «សប្បាយណាស់ៗៗៗៗ អរគុណលោកប៉ាអ្នកម៉ាក់សម្រាប់ថ្ងៃនេះ កូននឹងខំប្រឹងរៀនហើយនាំអ្នកទាំងពីរដើរលេងវិញម្តង ហិហិ» ក្មេងៗទាំងពីរ ឆ្លើយតបទៅកាន់អ្នកម្តាយវិញ យ៉ាងស្រុះសម្តីគ្នា ពិតជាសំណាងល្អក្នុងជីវិតរបស់គេពិតមែន ដែលបង្កើតកូនឡើងមកជាមនុស្សស្តាប់បង្គាប់ ចេះដឹងខុសដឹងត្រូវមិនពិបាកប្រដៅដូចក្មេងដទៃ ពិតជាល្អខ្លាំងណាស់

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя