part47

1.7K 75 2
                                        

#សំណព្វចិត្តសាតាន

       ភាគទី៤៧៖ ...

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     ព្រឹកថ្ងៃថ្មី*

       បន្ទាប់ពីធ្វើសង្រ្គាមស្នេហ៍បញ្ចប់ទៅយ៉ាងរលូនល្អហើយ ពេលនេះក៏ដល់វេនព្រះអាទិត្តរះសារជាថ្មីម្តងវិញ ពិភពលោកចាប់ផ្តើមទទួលពន្លឺថ្ងៃថ្មី ដែរជាថ្ងៃល្អ
       ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់រាងតូចព្រោះឃើញថាមួយព្រឹកហើយគឺរាងតូចអង្គុយញញឹមឥតឈប់ ឡើងអ្នកគ្រប់គ្នាឆ្ងល់ទៅហើយថាជីមីនថ្ងៃនេះកើតអ្វី?ហេតុអីក៏ដើរញញឹមដើរសើចឥតឈប់បែបនេះ?
       «ហ៊ើយ...» រាងតូចដកដង្ហើមធំរួចហើយក៏ញញឹមបន្តលើកចានម្ហូបដែរខ្លួនបានធ្វើរួចហើយនោះមកដាក់លើតុដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់រាងក្រាស់ដូចរាល់ដង
       បន្ទាប់ពីរៀបចំរួចហើយក៏ដល់ម៉ោងរង់ចាំម្តង ចាំបានប្រហែលជាដប់នាទី រាងក្រាស់ក៏ចុះពីបន្ទប់មកដល់ជាន់ក្រោមល្មម ជីមីនអង្គុយយកដៃទាំងពីរមកច្រត់នឹងចង្ការ សម្លឹងមើលទៅរាងក្រាស់ដោយស្នាមញញឹមជាប់លើផ្ទៃមុខមិនប្តូរ
       «អរុណសួស្តីដេតឌី..» រាងតូចញញឹមនិយាយពាក្យស្វាគមន៍ពេលព្រឹកទៅកាន់ជុងហ្គុកចំណែកជុងហ្គុកក៏មិនចម្លែកអ្វីដែរ គេក៏គិតថាប្រហែលជារាងតូចមានរឿងអីទេដឹង?ម្សិលមិញគេស្រពិចស្រពិលបន្តិចតែក៏ចាំបានថាម្សិលមិញគេបាននិយាយអ្វីខ្លះទៅកាន់រាងតូចដែរ មិនមែនថាដស្រវឹងហើយមិនដឹងខ្លួនដូចន្រុសដទៃនោះឡើយ
       គេមិនតបអ្វីច្រើនក៏ដើរចូលទៅអង្គុយនៅលើកៅអីដែរមានម្ហូបសម្រាប់រូបគេស្រាប់រួចហើយក៏ចាប់កាន់ស្លាបព្រាដើម្បីញុាំអាហារពេលព្រឹកនេះ ចំណែករាងតូចក៏មិននិយាយអ្វីច្រើនទៀតដែរ គេក៏ចាប់អាហារដាក់ចូលក្នុងមាត់ញុាំតាមធម្មតា តែក៏ញញឹមមិនឈប់សោះឡើយ មួយព្រឹកនេះ បើដើរតាមផ្លូវគេក៏អាចគិតថាជីមីនឆ្គួតក៏ថាបាន
       «ញុាំសាច់អោយច្រើនៗទៅ ដើម្បីប៉ូវកម្លាំង» ជីមីននិយាយហើយក៏មិនភ្លេចមុិចភ្នែកដាក់រាងក្រាស់យ៉ាងច្រឡើមថែមទៀតផង ដែរឃើញហើយជុងហ្គុកសឹងតែទ្រាំមិនបាន ចាប់ក្រញិចអោយបែកអាចមន៍ទាំងព្រឹកទៅហើយ
       «ដេតឌីញុាំអោយលឿនទៅ ចាំអូនទៅឆុងកាហ្វេមកអោយណា» រាងតូចញញឹមខ្ជឹប ក្រោយពេលដែរខ្លួនបានញុាំបាយអស់ពីចានមុនរាងក្រាស់ហើយក៏ដើរចេញទៅបម្រុងធ្វើទៅតាមសម្តីរបស់ខ្លួន តែក៏ត្រូវឈប់ងក់ពេលដែរឮរាងក្រាស់ឈ្លក់បាយភ្លាមៗ គ្រាន់តែឮជីមីននិយាយពាក្យថាអូនបែបនេះសោះ
       ឃឹកៗៗៗ
      «ដេតឌីយ៉ាងមិចទៅហើយ?នេះទឹក ផឹកទៅប្រយ័ត្នបាយចូលច្រមុះណា» ក្រោយពេលដែរឃើញរាងក្រាស់ឈ្លក់បែបនេះក៏មិនបានគិតអ្វីច្រើនដែរ រត់ទៅយកទឹកមកអោយភ្លាមៗ ដែរសកម្មភាពរបស់ជីមីនទាំងនេះហើយស្ថិតក្រោមក្រសែរភ្នែករបស់ជុងហ្គុកទាំងអស់ ហេតុអីហៅខ្លួនឯងថាអូនជាមួយគេ?ដោយសារតែពាក្យថា "អូន" មួយម៉ាត់នេះហើយទើបធ្វើអោយគេឈ្លក់បាយ
      «មិនអីទេៗៗ យើងលែងកើតអីហើយ បានហើយៗៗ..» រាងក្រាស់ទាញជីមីនអោយចេញពីខ្លួនបន្តិចរួចហើយក៏លាដៃរេថាខ្លួនមិនបានកើតអ្វីឡើយ ចំណែករាងតូចក៏មិនបានគិតអ្វីច្រើនដែរ ក៏ដើរទៅខាងក្រោយផ្ទះបាយដើម្បីឆុងកាហ្វេអោយរាងក្រាស់បន្ត
      ប្រាំនាទីក្រោយមក ជុងហ្គុកក៏បញ្ចប់អាហសរពេលព្រឹករបស់ខ្លួនបានរួចរាល់ហើយ គេក៏ដើរមកអង្គុយលើសាឡុងមើលកាសែតបន្ត ដែរជាទម្លាប់រាល់ដងរបស់គេដែរធ្វើបែបនេះរាល់ថ្ងៃ
      ខួរក្បាលកំពុងរីផ្លិចការចងចាំរបស់គេអោយត្រឡប់មកវិញ នឹកឃើញគ្រប់រូបភាព គ្រប់ទង្វើដែរគេបានធ្វើអ្វីខ្លះជាមួយនឹងជីមីន រួមទាំងពាក់សម្តីទាំងអម្បាល់ម៉ាន ពេលនេះធ្វើអោយគេចងចាំបានយ៉ាងលឿន លែងមានការភ្លេចភ្លាំងឬស្រពិចស្រពិលទៀតឡើយ ដែរពេលនេះធ្វើអោយគេនេះ ពិតជាស្តាយក្រោយយ៉ាងខ្លាំង ដូចគេថាពិតមែន មនុស្សតែស្រវឹងដឹងតែបាត់បង់ស្មារតីហើយ ពេលនេះក៏ពិតមែន ពុទ្ធោអើយ មិនហ៊ានប្រឈមមុខនឹងជីមីនឡើយ ពិតជាខ្លាចណាស់
      «ហេតុអីម្សិលមិញយើងស្រវឹង?យើងមិនដែរផឹកស្រវឹងទេ ហេតុអីថ្ងៃនោះយើងស្រវឹងទៅកើត វាដូចជាមិនសមទាល់តែសោះ ហើយយើងនិយាយឆ្កួតស្អីកាលពីម្សិលមិញ?ងាប់ហើយជុងហ្គុកអើយជុងហ្គុក ពេលនេះគេប្រាកដជាចាប់បានជាមិនខាន» រាងក្រាស់អង្គុយបន្ទោសខ្លួនឯង ពិតជាខ្លាចណាស់ដែរទៅនោយាយអោយគេដឹងថាខ្លួនស្រឡាញ់ អម្បាញ់មិញនេះហើយ ពាក្យសម្តីរបស់ជីមីននេះហើយ គេមិនដែរមានមិត្តស្រីរឹតតែមិនដែរមានសង្សារ ដល់ពេលឮជីមីននិយាយបែបនេះដាក់គេ គេពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់
      «កាហ្វេរបស់ដេតឌីមកដល់ហើយ» ខណៈកំពុងតែគិតរឿងនោះ បែកញើសជោគថ្ងាសក៏ស្រាប់តែជីមីនមកដល់ដាក់កាហ្វេលើតុភ្លាមៗ ជុងហ្គុកក៏ប្រញាប់យកកាសែតចេញពីមុខបន្តលើកកែវកាហ្វេមកផ្លុំបន្តដោយមិនសម្លឹងភ្នែករបស់ជីមីនដូចរាល់ដងឡើយ
      «ដេតឌីបានចាំទេ ថាម្សិលមិញដេតឌីនិយាយពាក្យអ្វីខ្លះដាក់អូន?» បន្ទាប់ពីឃើញថារាងក្រាស់ផឹកកាហ្វេបានមួយក្អឹកហើយគេក៏ដាក់សំណួរសួរទៅកាន់ជុងហ្គុកយកតែម្តង ដែរជុងហ្គុកឮហើយកប្រញាប់ក្រោកចេញពីលើសាឡុងបង្វែរប្រធានបទភ្លាមៗ
      «យើងមានការប្រញាប់ត្រូវទៅក្រុមហ៊ុនអោយបានលឿន ពេលនេះយើងទៅហើយ» និយាយរួចហើយក្នុងចិត្តគិតថាពេលនេះនឹងគេចផុតតែក៏ត្រូវឈប់ភ្លាមៗពេលដែរឮការប្រកែករបស់កាយតូចមកកាន់ខ្លួន
      «កុំមកបង្វែរ! ថ្ងៃនេះជាថ្ងៃអាទិត្យ ក្រុមហ៊ុនអាណាគេធ្វើការថ្ងៃអាទិត្យ? ឆាប់ឆ្លើយភ្លាម បើដេតឌីមិនឆ្លើយ ខ្ញុំនឹងទៅលោតពីលើអគារអោយងាបផនៅនឹងមុខតែម្តង» កាលដែរគេនិយាយគម្រាមបែបនេះព្រោះគិតថាជុងហ្គុកនិងនិយាយការពិតចេញមកថាពិតជាបានស្រឡាញ់រូបគេពិតមែន ជុងហ្គុកនៅតែបន្តឈរបែរខ្នងមិនសូម្បីតែហ៊ានប្រឈមមុខនឹងរាងតូច កាលដែរឃើញបែបនេះហើយជីមីនមិនចាំយូរក៏និយាយដាច់អហង្ការមួយម៉ាត់ចុងក្រោយតែម្តង
      «ខ្ញុំនឹងទៅឥឡូវនេះ...»
      «ឈប់ បានហើយៗៗៗ..យើងព្រមទទួលហើយ ថាយើងពិតជាស្រឡាញ់ឯងមែន មិនចង់បាត់បង់ឯងទេ កុំចិត្តក្តៅបានទេ?» រាងក្រាស់ដោយសម្លេងស្រទន់ទាញកាយតូចរបស់ជីមីនមកអោបក្នុងចំណោមអ្នកបម្រើទាំងអស់ ហើយក៏បានស្តាប់ឮពាក្យសម្តីផ្អែមល្ហែមបែបនេះចេញពីមាត់របស់ចៅហ្វាយខ្លួនផ្ទាល់ផងដែរ ដែលស្តាប់ឮហើយមានអារម្មណ៍ថាសប្បាយចិត្តជួសជីមីនខ្លាំងណាស់ ហើយវីនាទីបន្ទាប់ជីមីនក៏លើកដៃអោបរាងក្រាស់តបវិញដោយស្នាមញញឹម ទីបំផុត ពេលនេះគេក៏អាចសម្រេចទៅតាមអ្វីដែរខ្លួនបាននិយាយថានឹងធ្វើអោយបានពិតមែន
      ចឹងហើយបានគេនិយាយថា បើស្រឡាញ់កុំបោះបង់ចោល តទៅមុខយើងមើលមិនឃើញឡើយថាយើងនឹងជួបរឿងអ្វីខ្លះ ដូច្នេះហើយត្រូវតស៊ូទាំងអស់គ្នាដើម្បីសម្រេចក្តីស្រម៉ៃខ្លួនឯង...។
     

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя