#សំណព្វចិត្តសាតាន
ភាគទី៣៤៖ ប្រហែលជាចង់ឃើញសាតានម្នាក់នេះស្ទះឈាមស្លាប់ហើយមើលទៅ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«មិនអីទេ ខ្ញុំនឹងទៅរៀបចំឡានមុនហើយ លោករៀបចំខ្លួនទៅណ៎ា កុំគិតច្រើនពេក» ហូប៊ីញញឹមតបទៅកាន់ថេយ៉ុងវិញមុននឹងឈានជើងដើរចេញទៅរៀបចំឡានបន្ត ចំណែកថែយ៉ុងក៏រង់ចាំមើលដំណើររបស់ហូប៊ីរហូតដើរចេញទៅក្រៅផុតហើយទើបគេដើរចូលក្នុងបន្ទប់ទឹក ដើម្បីប្តូរខោអាវធ្វើដំណើរទៅផ្ទះរបស់ប្អូនប្រុសបន្ត
Skip..
ឡានសេរីថ្មីបើកចេញពីផ្ទះលម្ហែ សម្តៅទៅកាន់វិមានចនដែរជាផ្ទះរបស់ប្អូនប្រុសតារាលំដាប់ហូលីវូដ ថេយ៉ុងអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងឡាន កំពុងតែនឹកគិតនូវអ្វីដែរខ្លួនកំពុងតែធ្វើនេះ តើវាត្រឹមត្រូវដែរទេ?ខួរក្បាលរបស់គេពេលនេះច្របូកច្របល់អស់ហើយ ខ្លាចផងក៏រំភើបផងព្រោះពីមុនធ្លាប់មានរឿងម្តងរួចហើយ គេពិតជាមិនចង់អោយវាកើតរឿងនេះឡើងមកម្តងទៀតនោះទេ
ចំណែកឯហូប៊ីជាអ្នកបញ្ជាចង្កូតក៏ចេះតែដៀងភ្នែកសម្លឹងមើលអ្នកនៅក្បាំងខាងក្រោយដោយក្តីបារម្ភដូចគ្នា ព្រោះថ្ងៃនេះគេស្ងប់ស្ងាត់ខុសពីរាល់ដង ដែរតែងតែរករឿងឈ្លោះជាមួយនឹងខ្លួនរហូត ថ្ងៃនេះស្ងាត់ចម្លែកខ្លាំងណាស់..
«អរ មែនហើយលោកអ៊ុំបានខលមកប្រាប់ថា អោយលោកលម្ហែកាយនៅទីនេះមួយខែឬមួយខែកន្លះសិនទៅ ព្រោះទីនោះពេលនេះគាត់ជាអ្នកចាត់ចែងការងារទាំងអស់ជាមួយលោកស្រីហើយ អ៊ីចឹងហើយគាត់ចង់អោយលោកមានពេលសម្រាកខ្លះកុំធ្វើការងារច្រើនពេក» ខណៈនោះហូប៊ីក៏ស្រាប់តែនឹកឃើញបណ្តាំរបស់លោកអេឡិចស៊េនឌ័រដែរបាននិយាយថាអោយថេយ៉ុងសម្រាកខ្លះកុំធ្វើការច្រើនពេកចំណែកថេយ៉ុងក៏បានតែត្រឹមងួកក្បាលធម្មតាបែបទទួលដឹងរួចហើយក៏សម្លឹងមើលទេសភាពខាងក្រៅបន្តទៀត កាយវិការរបស់គេបែបនេះពិតជាធ្វើអោយគេមានក្តីបារម្ភខ្លាំងណាស់ សុខៗក៏ស្ងាត់ សួរថាអ្នកណាដែរមិនមានចិត្តភ័យនោះ??
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer