#សំណព្វចិត្តសាតាន
ភាគទី២៤៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន <3
មាន់រងាវ ព្រឹកព្រលឹមស្រាងៗ បង្ហាញអោយឃើញពន្លឺព្រះអាទិត្យដ៏សែនត្រចះត្រចង់ កំពុងតែរះឡើងបំភ្លឺលោកានិងបង្ហាញប្រាប់ថាថ្ងៃនេះជាថ្ងៃថ្មី ជាថ្ងៃដែរត្រូវទទួលបាននូវអ្វីដែរសុខចម្រើនចូលមកកាន់ជីវិតប្រចាំថ្ងៃ
ជីវិតមនុស្សមិនទៀងនោះទេ ថ្ងៃខ្លះកើតទុក្ខ ថ្ងៃខ្លះក៏សើចសប្បាយ គ្មានអ្វីដែរស្ថិតស្ថេរជាអមតៈនោះទេ អ្វីៗគ្រប់យាងគឺឋិតនៅលើយើងផ្ទាល់ ដូចពាក្យចាស់លោកពោលថា ចង្កៀងបំភ្លឺផ្ទះរបស់អ្នកណា ផ្ទះអ្នកនោះនឹងមានពន្លឺ ក្តីសុខនិងក្តីកើតទុក្ខកើតឡើងទន្ទឹមគ្នា ជីវិតរបស់ពួកយើងគ្រប់រូបគ្នានអ្នកណាអាចកំណត់បាននោះទេ វាអាស្រ័យទៅលើផលកម្មរបស់យើងដែរសាងមកតែប៉ុណ្ណោះ
ពេលវេលាបានបង្ហាញអោយឃើញកម្លោះទាំងពីរប្រាណកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែ ដោយរាងក្រាស់នៅសម្ងំគេងលង់លក់នៅលើគ្រែ មិនទាន់ភ្ងាក់នៅឡើយ ចំណែករាងតូចក៏បានភ្ងាក់តាំងពីយូរហើយគ្រាន់តែមិនចង់ក្រោកទៅណា ចង់នៅសម្លឹងមុខ សៗភ្លឺៗរបស់រាងក្រាស់សិន
«មើលសាច់មុខចុះ ស្រីៗសុំខ្មាស់លោកហើយ ហេតុអីក៏ម៉ត់រលោងគ្មានស្នាមមួយសោះ ចង់តែខាំទេ ខ្នាញ់ណាស់» រាងតូចលើកដៃទៅមួលលើថ្ពាល់របស់ជុងហ្គុកតិចៗដោយការភ្លេចខ្លួន ភ្លេចគិតទៅថាគេកំពុងតែគេងលក់តែគេភ្ងាក់ ជីមីនច្បាស់ជាទ្រោមខ្លួនជាមិនខាន
ខណៈដែរមួលខ្ទិចហើយទើបដឹងថាជុងហ្គុកកំពុងកម្រើកមាត់តិចៗ ដូចជាកំពុងតែភ្ងាក់ហើយ ទើបរាងតូចឃើញបែបនេះហើយក៏សម្ងំធ្វើជាបិទភ្នែកគេងទៅវិញ ដោយខ្លាចថាគេនឹងស្តីអោយទៀត
រាងក្រាស់ឃើញសកម្មភាពរបស់ជីមីន ដែរធ្វើជាខ្លួនកំពុងគេងនោះដោយសើចឡើងតិចៗ គេដឹងខ្លួនតាំងពីយូរហើយ គ្រាន់តែគេមិនចង់ក្រោកហើយចង់រង់ចាំមើលថាជីមីននឹងធ្វើអ្វី ពេលបានឃើញបែបនេះហើយ ធ្វើអោយគេនេះឥតខ្នាញ់មិនបាន
«អាហេម! ល្មមក្រោកបានហើយ នៅសម្ងំដល់ណាទៀត?» រាងក្រាស់ក្រហឹមដើម.កបន្តិច ដើម្បីអោយជីមីនក្រោក ចំណែកជីមីនបានឮគេក្រហឹមបែបនេះហើយយល់ថាឱកាសល្អគេមិនបានដឹងក៏ធ្វើជាក្រោកអង្គុយនៅលើពូកពត់ដៃពត់ជើងចុះឡើង ដូចជាខ្លួនទើបតែភ្ងាក់ពីគេងយ៉ាងអ៊ីចឹង
«អួយ..សឺត..ឈឺ..កាលៀន» រាងតូចស្រែកឡើងដោយការឈឺចាប់ កាលបើដើរបានបន្តិច ស្រាប់តែទច់ដំណើរងក់ភ្លាមៗ ព្រោះតែទ្រាំការឈឺចាប់ពុំបាន ទើបគេចាំបាច់ត្រូវដួលទៅលើឥដ្ឋ ព្រោះពិបាកទ្រាំណាស់
«ឮថាខ្លាំងណាស់ ដើរចូលបន្ទប់ទឹកខ្លួនឯងទៅ មិនខ្វល់ទេ» រាងក្រាស់ដើរមកនិយាយសើចចម្អកអោយជីមីនថែមដោយមិនព្រមជួយហើយថែមទាំងដើរចូលបន្ទប់ផ្លាស់ខោអាវធ្វើមិនដឹងទៀត ដោយឃើញហើយធ្វើអោយជីមីនខឹងជាខ្លាំង រួចហើយក៏ខំប្រឹងក្រោកឈរដោយខ្លួនឯងហើយដើរចូលបន្ទប់អឹកដោយខ្លួនឯងដោយបានជោគជ័យ ទោះឈឺក៏អាចទ្រាំបាន ព្រោះរបួសអស់ទាំងនេះវាមុនឈឺដល់ចិត្តរបស់គេនោះទេ
skip..
មកដល់ខាងក្រោមនៃវិមានចន ជីមីនចុះមកក្រោមក្រោយជុងហ្គុកចុះបានប្រហែលមួយសន្ទុះទៅហើយ ពេលនេះកំពុងតែអានកាសែតមើលព័ត៌មានផ្សេងៗ ដោយជីមីននឹកឆ្ងល់នៅក្នុងចិត្តក៏សម្លឹងមើលម៉ោងនៅលើជញ្ជាំងឃើញថាវាម៉ោង12ថ្ងៃត្រង់ហើយ ហេតុអីជុងហ្គុកមិនទៅក្រុមហ៊ុន?
អឹប
ទោះបីចាពេលនេះកំពុងតែមានចិត្តឆ្ងល់ក៏មិនចង់ហើបមាត់សួរ ព្រោះមិនចង់រវល់មាត់ជឋមួយនឹងមនុស្សគ្មានចិត្តគ្មានថ្លើមអីបែបនោះ ឃើញមនុស្សដើរមិនកើតនៅចំពោះមុខទៅហើយ នៅតែមិនព្រមជួយ ដើមកំណើតចេញមកដូចជាសត្វតោគ្មានខុសទេ
«ឆើស..» ជីមីនអង្គុយជិតបែបនឹងហើយ តែគេបែរជាមើលមិនឃើញហើយធ្វើមិនដឹង ភ្នែករបស់គេមិនបានផ្តោតទៅណាផ្សេងឡើយក្រៅពីកាសែតដែរគេកំពុងអាននៅចំពោះមុខនេះ
«ហឹស..» សម្លេងដែរចង់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកកំពុងនៅជិតខ្លួនបង្កឡើងជារឿយៗព្រោះចង់អោយគេដឹងចិត្តថាខ្លួនកំពុងតែខឹងហើយមកលួង តែមើលទៅគេដូចជាមិនខ្វល់ ហើយថែមទាំងមិនមើលមុខរបស់ជីមីនទៀតផង
«ហេ...»
«.........»
«ហឹម....»
«.........»
«បងជេក ជូនខ្ញុំទៅទិញអីញាំុផងបានទេ?ឃ្លានដូណាត់ណាស់បងអើយ» ដោយឃើញថាគេដូចជាមិនខ្វល់នឹងខ្លួន ឱកាសល្អឃើញជេកដើរមកហើយក៏និយាយទៅតែម្តងទៅ ឮហើយជុងហ្គុកកងាកមកខ្វាច់ដោយភ្នែកកំពុងតែសម្លឹងមើលមុខរបស់ជេកដែរកំពុងសម្លឹងមកគេដូចគ្នាដោយការទាក់ទើរនៅក្នុងចិត្ត ចិត្តមួយនេះបាននិយាយថាយល់ព្រម ប៉ុន្តែបេះដូងឆ្លើយថាមិនអាចព្រមបានទេ ព្រោះកំពុងមានភ្នែកសាតានកំពុងតែសម្លក់មកកាន់ខ្លួនគួរអោយខ្លាចណាស់
«ជេក ផ្តាំប្រាប់គេទៅ ថាចង់ញាំុអ្វី របស់នៅក្នុងទូទឹកកកមាន អោយគេទៅរកញាំុខ្លួនេងទៅ» រាងក្រាស់មិនជ្រើសឈ្លើយនឹងសំណួរបស់ជីមីនផ្ទាល់ទេ តែគេបែរជានិយាយថាអោយជេកនេះផ្តាំប្រាប់ជីមីនទៅវិញ នេះកំពុងតែមិនចង់និយាយរកគ្នាតែម្តងឬយ៉ាងមិច?
«អ្នកប្រុស ចៅហ្វាយប្រាប់ថា...» និយាយមិនទាន់ចប់សេចក្តីផងជីមីនក៏និយាយកាត់បន្លឺឡើងដោយភ្នែកកំពុងតែសម្លក់សាតានម្នាក់នោះ ដែរទោះជាយ៉ាងណាក៏ធ្វៀមិនខ្វល់ហើយ នៅតែបន្តអានកាសែតរបស់ខ្លួនមិនព្រមដកចេញពីភ្នែកសោះ
«បងជេកប្រាប់គេទៅ ថាខ្ញុំចង់ចេញទៅក្រៅ គេគ្មានសិទ្ធិហាមឃាត់ខ្ញុំមិនអោយទៅក្រៅបានទេ!» ជីមីននិយាយដាច់អហង្ការ ថាខ្លួនត្រូវតែចេញទៅក្រៅអោយបាន ដោយស្ទីលនៃការនិយាយមិនខុសគ្នាពីជុងហ្គុកឡើយ
«ចៅហ្វាយ អ្នកប្រុស...» ពាក្យដែរបម្រុងនិយាយសុទ្ធតែត្រូវលេបចូលពោះវិញទាំងអស់ ព្រោះអ្នកទាំងពីរតែងនិយាយកាត់ខ្លួនជានិច្ចមិនអោយគេនិយាយអ្វីបានសោះ
«ប្រាប់គេទៅ ថាត្រូវទន្ទេញពាក្យថាកម្មសិទ្ធិ ផ្តាច់ការ ហួងហែង!» ជុងហ្គុកតម្លើងសម្លេងកាន់តែខ្លាំងចំណែកជីមីនក៏មិននិយាយអ្វីបន្តឡើយ មួយជីវិតនេះ គេស្អប់បំផុតមនុស្សដែរនិយាយសម្លុតមកកាន់គេ គេឆាប់រងប៉ះទង្គិចចិត្តបានលឿន រាល់ពេលដែរមានអ្នកសម្លុត គេមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានទេ..
រាងតូចសុខចិត្តជ្រើសរើសផ្លូវដើរចេញ មិនចង់នៅនិយាយអ្វីបន្ត មិនថាក្នុងពេលណា ឬថ្ងៃណាក៏ដោយ គេត្រូវតែចាញ់ជុងហ្គុកជានិច្ច គ្មានថ្ងៃដែរអាចឈ្នះ រាល់ថ្ងៃមិនគិតខ្លះទេឬ?ថាឃុំជីមីនរាល់ថ្ងៃនេះប្រៀបដូចជាអ្នកទោសទៅហើយ បង្ខិតបង្ខំគ្រប់បែបយ៉ាងពេក ដល់ថ្នាក់ហត់លែងចង់ប្រកែកនឹងរឿងដដែលៗហើយ
ជេកតាមសម្លឹងមើលរាងពីក្រោយរបស់រាងតូច ដោយជុងហ្គុកក៏មិនបានខ្វល់ដែរ គេក៏ដកភ្នែកមកមើលកាសែតរបស់គេបន្តទៀត ធ្វើដូចជាមិញនេះគ្មានរឿងអ្វីកើតឡើងចំពោះគេយ៉ាងអ៊ីចឹង
ចំណែកជេកឃើញបែបនឹងហើយក៏ដើរចេញទៅវិញ គេមើលដឹងថាចៅហ្វាយកំពុងតែអារម្មណ៍មិនល្អ បើសិនជានិយាយរឿងការងារក៏និយាយមិនចូលគ្នាដែរ ចឹងមានតែចាំពេលក្រោយហើយទើបអាចនិយាយបាន
ជីមីនដើរមកដល់ផ្ទះបាយ ដើម្បីរកអ្វីញាំុនៅពេលព្រឹក ព្រោះអង្គុយកូរពោះឃ្លានមួយថ្ងៃហើយមិនដឹងថាបានអ្វីញាំុទើបដាច់ចិត្តបើកទូទឹកកកមក របស់របរមានគ្រប់សព្វ
ជីមីនជ្រើសរើសបិទទូទឹកកក មកឆុងមីស្រស់ញុាំធម្មតាវិញ ពេលនេះគ្មានអារម្មណ៍ធ្វើម្ហូបទេ ខ្លាចថាសីុមិនកើតហ្នឹងពិបាក
រាងតូចធ្វើការដាំទឹកក្តៅ ដើម្បីឆុងមីស្រស់ដែរខ្លួនបានហែកកញ្ចប់ដាក់ចានហើយនោះ មិនប៉ុន្មាននាទី ទឹកនៅក្នុងឆ្នាំងក៏បានពុះ ជីមីនដើរចេញទៅយកគ្រឿងផ្សំបន្តិច វាពិបាករកខ្លាំងពេក ដល់ថ្នាក់ថាគេត្រូវចង្អើតដើម្បីយក ទើបអាចយកបាន ខណៈនោះលីលីក៏បានដើរមកដល់ចង្រ្កានបាយ ដោយឃើញមានជីមីននៅក្នុងនោះ ទើបមានគំនិតចង់ទៅដើម្បីរករឿងជីមីនបន្តទៀតហើយ
«យ៉ាងមិច?ធ្លាក់ខ្លួនដល់ថ្នាក់ ឆុងមីសីុផងឬ?គ្មានអ្នកបម្រើទេហ៎?ឬមួយត្រូវគេទាត់ក្បាលចោលហើយ?»
ជីមីនបានឮហើយតែគេមិនគិតថាចង់តបអ្វីបន្តឡើយ ព្រោះយល់ថាវាគ្មានប្រយោជន៍ ឈ្លោះចុះឈ្លោះឡើងវាគ្មានបានស្អីមកវិញទេ ក្រៅពីខាតពេលឥតប្រយោជន៍នោះ កំពុងតែមួម៉ៅរឿងជុងហ្គុកផង កុំឡាំយ៉ា
«យ៉ាងមិច?អស់ពាក្យនឹងឆ្លើយតបជាមួយយើងហើយឬ?អន់ណាស់ មុខមាត់ស្អាតប៉ុន្តែមិនអាចឃាត់ប្រុសអោយស្រឡាញ់តែខ្លួនម្នាក់ឯងបាន» ទោះជាពេលនេះ លីលីប្រឹងនិយាយដល់ធ្លាក់សួតទៀត ក៏ជីមីនមិនតបតដែរ ព្រោះពេលនេះគេមិនចង់តបហើយក៏មិនចង់និយាយអ្វីទាំងអស់ សីុមីតែអស់ហើយឡើងដេកវិញហើយខ្ជិលខ្វល់រឿងច្រើន
ខណៈកំពុងតែលើកទឹកក្តៅដើម្បីមកចាក់ចូលចានតែក៏ត្រូវលីលី ក្រវាសទឹកក្តៅនោះមួយទំហឹង ធ្វើអោយមួយតួខ្លួនខាងក្រោមរបស់ជីមីនត្រូវទឹកក្តៅស្រោបពីលើ យ៉ាងតំណុំ ដោយភ្លាមៗមានអារម្មណ៍ថាផ្នែកពោះរបស់គេកំពុងតែត្រូវរលាកទឹកក្តៅហើយ
«នាងធ្វើស្អី?ហើុយ ពោះរបស់ខ្ញុំ ក្តៅណាស់» ជីមីនស្រែកអស់សម្លេងសឹងផ្អើលភូមិគ្រឹះ អ្នកបម្រើក៏នាំគ្នារត់មកមើលព្រោងពប្រៀត ក្រោយពេលឮសម្លេងរបស់ជីមីនហើយនោះ សូម្បីតែរាងក្រាស់ក៏កំពុងតែរត់មកដោយទឹកមុខងឿងឆ្ងល់ផងដែរ
«មានរឿងអ្វី?ហេតុអីទទឹកខោអាវអស់បែបនេះ?អ្នកណាជាអ្នកធ្វើអោយទទឹកខោអាវរបស់ជីមីន!» រាងក្រាស់ចូលមកដល់ក្នុងផ្ទះបាយមិនបាននឹកគិតថាវាជាទឹកក្តៅនោះឡើយ ព្រោះសម្លឹងមើលទៅឃើញថាវាគ្រាន់តែជាការទទឹកខោអាវធម្មតាទេ គ្រាន់តែទទឹកខោអឋវរបស់សំណព្វចិត្តគេ គេស្រែកដោយកំហឹងសម្លុតអ្នកបម្រៀសួរនបែបនេះទៅហើយ ចុះទម្រាំតែដឹងថាវាទឹកក្តៅដែរធ្វើអោយសំណព្វចិត្តរបស់គេរលាកស្បែកទៀតនោះ តើអាចទេ?លីលីនឹងអាចមានជីវិតរស់ មានវាសនាបើកភ្នែកឃើញពន្លឺថ្ងៃតទៅទៀត...?
«ឮយើងសួរទេ?ថាតើអ្នកណាធ្វើអីសំណព្វចិត្តយើង!»
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
