#សំណព្វចិត្តសាតាន
ភាគទី៥០៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ជុងហ្គុកឮវាចារបស់សង្សារបែបនេះហើយក៏ស្ងាត់និយាយលែងចេញ ប្រហែលជាត្រូវត្រង់កន្ទុយបែបនឹងពិតមែនហើយ ចាំមើលចុះ កាលជួបដំបូងគេមិនទាន់ស្រឡាញ់ បើទោះជាជីមីនឆ្នាស់ពិតមែន តែវាក៏មិនបានធ្វើអោយរូបគេនេះខ្លាចរអា ព្រោះគេជាអ្វី អ្នកទាំងអស់គ្នាប្រាកដជាដឹងច្បាស់ ប៉ុន្តែពេលនេះជាសង្សារហើយ ហើយមិនយូរក៏អាចក្លាយជាប្រពន្ធឆាប់ៗ គិតសព្វៗទៅ យកប្រពន្ធគឺមិនមែនស្រួលទាំងស្រុងទេ ពេលខ្លះក៏មានការលំបាកណាស់ដែរណាស់😔
ចំណែកជីមីនក៏ឃើញទឹកមុខរបស់ជុងហ្គុកបែបនេះហើយក៏សើចឡើង គេគ្រាន់តែនិយាយលេង មិនបានគិតថានឹងធ្វើវាពិតប្រាកដនោះទេ ហេតុអីក៏មើលទៅគេដូចជាទ្រង់សេដខ្លាំងម្លេះ?
«គ្រាន់តែនិយាយលេង មិនបានគិតថានឹងធ្វើមែនទេ ហេតុអីមើលទៅបងដូចជាសេដខ្លាំងម្លេះ ញញឹមឡើងមក» ជីមីនទាញដើមដៃរបស់សង្សារមកអោប រួចហើយក៏លើកដៃរបស់ខ្លួនទៅទាញស្នាមញញឹមនៅលើផ្ទៃមុខរបស់ជុងហ្គុកអោយមានឡើង រួចហើយគេក៏កើយដើមដៃរបស់រាងក្រាស់ដែរពោរពេញដោយភាពកក់ក្តៅនោះរហូតមកដល់កន្លែងដែរត្រូវណាត់
ជុងហ្គុកជិះមកដល់ក៏ឃើញថាវាមានមនុស្សច្រើនខ្លាំងណាស់ គេសម្លឹងមើលភោជនីយដ្ឋាននោះឆ្លាស់គ្នានិងមុខរបស់រាងតូចដែរជាសង្សារ គេខ្លាចថាវានឹងប៉ះពាល់ដល់ជីមីនខ្លាំង ព្រោះអម្បាញ់មិញយ៉ាងមិច?ពេលនេះក៏អាចនឹងមិនខុសពីអម្បាញ់មិញដែរ
«ទៅរួចឬអត់នៀក?មនុស្សច្រើនណាស់ អូនបម្រុងចូលទៅទាំងបែបនេះ?» គេងាកមកសួរទាំងមុខស្ងួត ដោយគ្រាន់តែឃើញមនុស្សក៏ហត់ជំនួស សំណាងហើយដែរថ្ងៃនេះគេមិនបើករថយន្តផ្ទាល់ខ្លួនរបស់គេមក កុំអីប្រាកដជាបានដៃអ្នកកាសែតចុះពីគេនៅលើទំព័រមុខជាមិនខាន
«មានតែទៅទាំងបែបនេះហើយ បងកុំធ្វើដូចជាខ្លាចពួកគេពេក ពួកគេមិនមែនជាបិសាច ពេលខ្លះគេក៏គោរពសិទ្ធិរបស់យើង ឃើញយើងដើរចូលក៏ពួកគេធ្វើមើលមិនឃើញដែរ យើងគ្រាន់តែពាក់ម៉ាសហើយដើរចូលទៅធម្មតាដូចគេដូចឯងទៅ តោះ យើងមកយឺតដប់នាទីហើយ» និយាយរួចហើយមិនរង់ចាំការឆ្លើយតបពីជុងហ្គុក រាងតូចក៏ដើរចុះពីរថយន្តទៅតែម្តង ចំណែកជុងហ្គុកឃើញបែបនេះហើយក៏ដើរចុះទៅយ៉ាងលឿនដូចគ្នាខ្លាចថានឹងដើរមិនទាន់រាងតូចដែរកំពុងតែធ្វើដំណើរដើរចុះទៅក្នុងភោជនីយដ្ឋានហើយ
រាងក្រាស់ដើរតាមពីក្រោយដោយភ្នែកសម្លឹងមើលពួកត្មាតដែរកំពុងតែតាមមើលរាងអនាគតប្រពន្ធបស់គេមិនដាក់ភ្នែក គេតាមសម្លឹងឃើញបែបនេះហើយមិនរង់ចាំយូរក៏ដើរមកទន្ទឹមនិងសង្សាររបស់ខ្លួនរួចហើយក៏អោបស្មារបស់ជីមីនជាប់ ហើយដើរទៅដោយភាពជឿជាក់ ដែរកាយវិការរបស់គេក៏ចង់បង្ហាញទៅពួកប្រុសៗអស់ទាំងនោះ ថាជីមីនមានម្ចាស់ហើយ មិនមែននៅខ្លួនមួយអោយពួកអស់នោះមើលបានតាមចិត្តនោះទេ ជីមីនក៏មិនបានប្រកែកអ្វីឡើយ ក៏មានតែលួចញញឹមក្នុងចិត្តដោយភាពត្រេកអរ មិនមែនថាមិនដឹងថាពួកអស់នោះកំពុងតែមើលខ្លួនទេ គ្រាន់តែធ្វើជាមិនដឹង ប៉ុណ្ណឹងឯង
ពួកគេបន្តដើររហូតមកដល់បន្ទប់ VIP ដែរជាបន្ទប់ណាត់របស់ជីមីនជាមួយតួឯកប្រុសនិងអ្នកដឹកនាំរឿង ដោយមានរាងក្រាស់ក៏ដើរទៅដាក់បង្គុយនៅជិតនិងរាងតូចដែរ ចំណែកអ្នកដឹកនាំរឿងក៏ចាប់ឆ្ងល់ហើយសួរសំណួរទៅកាន់ជីមីនភ្លាម
«គាត់ជាអ្នកណា?» ដោយក្នុងបន្ទប់នោះក៏មានជីងៗដែរជាអ្នកចាត់ការរបស់ជីមីនដែរ មានតែនាងទេដែរដឹងច្បាស់ថាបុរសម្នាក់នឹងជានរណា?គ្រាន់តែមិនទាន់ដឹងប្រាកដថាពេលនេះ ជុងហ្គុកគឺជាសង្សាររបស់ជីមីនតែប៉ុណ្ណោះ
«ខ្ញុំមកស្តាប់គម្រោងក្នុងរឿងនេះ បើយ៉ាងមិចយ៉ាងម៉ា ឬក៏រឿងមួយនេះធ្វើអោយខ្ញុំពេញចិត្ត ខ្ញុំនិង sponsored អោយរឿងនេះ» គេនិយាយដោយដោះវែនតាខ្មៅចេញពីភ្នែករបស់គេ ទើបធ្វើអោយអ្នកដឹកនាំរឿងដឹងថាតាមពិតជាគេហើយក៏ភិតភ័យក្នុងចិត្តភ្លាមៗ ព្រោះមិនមែនមិនដឹងនោះទេ ថាគេមានអំណាចថ្នាក់ណា
«រីករាយជានិច្ច សម្រាប់លោកចន» អ្នកដឹកនាំរឿងញញឹមរួចហើយកឳលូកដៃទៅចាប់នឹងជុងហ្គុក ដើម្បីជាការសហការនៅក្នុងរឿងនេះអោយការថតកាន់តែរលូនទៅមុខ ជុងហ្គុកបម្រុងនិងចាប់ដៃរបស់អ្នកដឹកនាំស្រីម្នាក់នោះទៅហើយ តែមិនទាន់រាងតូចដៃរហ័សជាងក៏ចាប់ជំនួសដោយទឹកមុខញញឹម ចំណែកអ្នកដឹកនាំរឿងក៏ឆ្ងល់មួយទៀតហើយ ហេតុអីជីមីនចាប់ជំនួស?គាត់ចង់ចាប់ដៃរបស់ជុងហ្គុកទេតើស?
ដោយគិតថាជីមីនអាចមានការភ័ន្តច្រឡំគាត់ក៏លូកទៅចាប់ម្តងទៀត លើកនេះនៅតែជាជីមីនដែរជាអ្នកចាប់ដៃរបស់គាត់ដដែល ឃើញហើយក៏សួរភ្លាមៗដោយមិនបានគិតច្រើនតែម្តង
«អ្នកប្រុសច្រឡំឬ?ខ្ញុំចង់ចាប់ដៃលោកចន មិនមែនចាប់អ្នកប្រុសជីមីនឯងទេ» អ្នកដឹកនាំក៏ស្រាប់តែចង់ឆេះដុំភ្លាមៗក៏ព្រោះតែមិនងាយបានជួបអ្នកធំដូចជាជុងហ្គុកនេះទេ ទើបគិតថាបើបានចាប់ម្តងប្រហែលជាល្អ ដើរអួតគេអោយពេញនឹងតែម្តង ថាបានចាប់ដៃសាតាន😔💪
«មិនអីទេៗៗៗ ចាប់ដៃរបស់ជីមីនក៏ដូចជាចាប់ដៃរបស់ខ្ញុំដូចគ្នា សហការរីករាយ» រាងក្រាស់និយាយដោយញឹមៗតិចៗ គេដឹងហើយថាជីមីននេះណាមានការប្រច័ណ្ឌខ្ពស់ ទើបគ្រាន់តែចាប់ដៃជាមួយអ្នកផ្សេងក៏គេមិនអោយចាប់ដែរ នេះត្រឹមជាសង្សារហួងហែងថ្នាក់នឹងទៅហើយ ទម្រាំតែក្លាយជាប្តីប្រពន្ធមិនដឹងជុងហ្គុកទៅជាស្អីទៅហើយទេ
«អូ ច៎ាស...»អ្នកដឹកនាំរឿងក៏បានតែអង្គុយចុះទៅក្រោមវិញទាំងស្តាយក្រោយ យ៉ាងណាលើកនេះគ្មានឱកាស លើកក្រោយប្រាកដជាអាចព្រោះជាដៃគូពាណិជ្ជកម្មទៅហើយ មិនដែរថាមិនបានចាប់រហូតទេ
«តួឯកប្រុស ដូចជាមិនគោរពពេលវេលាសោះហើយ» ជុងហ្គុកទាញនាឡិកាមកមើលក៏ឃើញថានិយាយគ្នាលេងចង់កន្លះម៉ោងទៅហើយនៅតែមិនទាន់ឃើញតួឯកប្រុសមកដល់ទៀតគេពិតជាចង់ដឹងថាអ្នកជាតួឯកប្រុស ចង់ដឹងខ្លាំងណាស់
«វាអាចនឹងរៀងយូរបន្តិចព្រោះគាត់បានSMSមកប្រាប់ថាស្ទះផ្លូវណាស់ថ្ងៃនេះ អូ..នោះហើយ គាត់មកដល់ល្មម» ខណៈកំពុងតែនិយាយរឿងគេ តួឯកប្រុសនៅក្នុងរឿង សមុទ្រខៀវ ក៏បានមកដល់ល្មមនឹងអ្នកគ្រប់គ្នាក៏ក្រឡេកទៅដំណើរគ្នានិងមាត់ទ្វារដែរបានបើកបង្ហាញអោយឃើញច្បាស់ថាម្នាក់ប្រុសដែរជាតួឯកនោះជា ថេយ៉ុង គីមអេឡិចស៊េនឌ័រជាបងប្រុសចុងរបស់ជុងហ្គុក
«ជាគេ?» ជុងហ្គុកនិយាយដោយសម្លឹងមើលមុខរបស់អ្នកដឹកនាំរឿងនិងជីមីនឆ្លាស់គ្នា ជាមួយនិងការសម្លក់ទៅកាន់ថេយ៉ុងដោយកំហឹង ចំណែកជីមីនកាលបើបានឃើញប្រតិកម្មរបស់ជុងហ្គុកបែបនេះភ្លាមក៏ចាប់ផ្តើមភ័យនៅក្នុងចិត្តភ្លាមៗ
មិនថាតែជុងហ្គុកម្នាក់ទេដែរគាំង សូម្បីតែថេយ៉ុងក៏គាំងវាចាលែងចេញដូចគ្នា គេមកទីនេះដើម្បីជួបដៃគូនៅក្នុងរឿងរបស់គេ បើអញ្ចឹងបានន័យថា តួឯកដែរជាដៃគូរបស់គេនៅក្នុងរឿងដែរគេសម្តែង គឺជាជីមីននេះមែនទេ?វាមិនចៃដន្យពេកទេដឹង?
«មែនហើយ មានបញ្ហាអ្វីមែនទេ?»
ជុងហ្គុកស្តាប់ឮការឆ្លើយតបហើយក៏កាន់តែច្បាស់នឹងត្រចៀកថែមទៀតហើយ កាលពិតបានលាតត្រដាងហើយ តាមពិតតួឯកប្រុសគឺជាថេយ៉ុង បងប្រុសចុងរបស់គេនេះហើយ វិនាទីបន្ទាប់ជុងហ្គុកក៏ងាកសម្លឆងមុខរបស់ជីមីនបន្ត ដោយជីមីនក៏ចាប់ផ្តើមបែកញើសជោគថ្ងាសឡើងមកហើយក៏ព្រោះតែដឹងច្បាស់ហើយថាជុងហ្គុកស្អប់ ជុងហ្គុកមិនចង់ឃើញមុខ តែនៅតែបានជួបដដែលហើយដដែលទៀត តើគេអាចនឹងខឹងជីមីនដែរឬទេ??
«ហេតុអីតានតឹងយ៉ាងនេះ?មិនព្រមអញ្ជើញគេអោយអង្គុយទៅ ចង់អោយគេឈរឬ?» គេងាកទៅសួរសំណព្វចិត្តរបស់គេដោយដៃរបស់ក៏យកទៅជូតញើសរបស់ជីមីនចេញពីថ្ងាសរួចហើយក៏ងាកទៅប្រាប់អ្នកដឹកនាំនោះបន្តទៀត ជុងហ្គុកក៏ទាញជីមីនអោយអង្គុយអោយបានស្រួលបួលដោយថេយ៉ុងក៏ដើរទៅរកកៅអីអង្គុយរបស់ខ្លួនជាមួយនឹងហ៊ូបីដូចគ្នា
ទឹកមុខរបស់សាតានញញឹម ប៉ុន្តែដៃដែរកំពុងតែដាក់លើស្មារបស់ជីមីនហាក់ដូចជាកំពុងតែបញ្ចេញកំហឹងអ្វីម្យ៉ាង តែបន្ទាប់ពីនោះហើយគេក៏ធ្វើជាធម្មតាវិញដោយញញឹមដាកើថេយ៉ុងទៀតផង
«បើអ្នកទាំងពីរបានជួបគ្នាហើយខ្ញុំក៏សូមណែនាំសាច់រឿងជាមុន អ្នកទាំងពីសុទ្ធតែបានអានប៉ារ៉ូលរឿងនេះតាំងពីឆ្នាំមុនម្លេះដូច្នេះប្រាកដជាដឹងហើយ នៅក្នុងរឿងនេះមានឈុតបន្ថែមសំខាន់ៗ ដែរខ្ញុំត្រូវរៀបរាប់ប្រាប់អ្នកទាំងពីរអោយបានដឹង រឿងសមុទ្រខៀវនេះគឺជារឿងបែបមិត្តភាពរបស់អ្នកទាំងពីរ បើទោះជាកាយវិការលើសពីមិត្ត ប៉ុន្តែក៏មិនមែនជាសង្សារ ចុងក្រោយអ្នកទាំងពីរនៅតែជាមិត្តភក្តិដ៏ល្អជាមួយគ្នាមិនអាចមានអ្វីលើសពីនេះបានឡើយ នៅក្នុងរឿងនេះ មានកាយវិការខ្លះៗដែរគេជាមិត្តនឹងគ្នាគេមិនធ្វើរឿងនេះឡើយ ប៉ុន្តែអ្នកទាំងពីរក៏ធ្វើរឿងនេះជាមួយគ្នា វាគឺជាឈុតថើប...» ឃឹកៗៗ និយាយមកដល់ត្រឹមនេះ ជុងហ្គុកក៏ស្រាប់តែឈ្លក់កាហ្វេដែរកំពុងផឹកភ្លាមៗ ដោយសម្លឹងមើលអ្នកដឹកនាំរឿងដែរបាននិយាយសាច់រឿងអម្បាញ់មិញ ស្អីគេ?នៅក្នុងរឿងនេះមានឈុតថើបផង?គេប្រាកដជាស្លាប់ដោយសារតែសម្ពាធឈាមឡើងខ្ពស់ជាមិនខានទេ
ជីមីនដឹងថាជុងហ្គុកប្រតិកម្មខ្លាំងនឹងរឿងនេះ ទើបយកក្រដាសមកជូតមាត់អោយរាងក្រាស់ដោយរាងក្រាស់ក៏យកក្រដាសនោះចេញពីដៃរបស់ជីមីនមកជូតវានៅលើមាត់គេដោយខ្លួនឯង ដែរទង្វើរគេបែបនេះក៏ស្ថិតនៅក្រោមក្រសែភ្នែករបស់ថេយ៉ុងដែរកំពុងតែចាប់សង្កេតផងដែរ
«និយាយបន្តទៅ..» គេនិយាយបញ្ជាទៅកាន់អ្នកដឹកនាំរឿង ចំណែកស្រីម្នាក់នោះក៏បន្តនិយាយម្តងទៀតទៅតាមការប្រាប់របស់គេ
«ឈុតថើបនៅក្នុងរឿងនេះមានមិនក្រោមដប់ដងទេ..»
ព្រុស... ម្តងនេះមិនមែនជាការឈ្លក់តាមធម្មតាទេ តែវាជាលក្ខណៈព្រុសកាហ្វេកណ្តាលមុរបស់អ្នកដឹកនាំរឿងនោះខ្នាតធំតែម្តង ដែរធ្វើអោយអ្នគ្រប់ដែរអង្គុយក្បែរនោះឆោឡោ យកក្រដាសមកអោយស្រីអ្នកដឹកនាំរឿងនោះភ្លាមៗ ព្រោះតែខោអាវអ្វីនឹងសឹងតែសើម ដោយសារតែការព្រុសកាហ្វេរបស់ជុងហកគុកមកលើខ្លួនទៅហើយ
«សុំទោស និយាយបន្តចុះ មិញនេះឈ្លក់..» លើកទីមួយក្នុងការនិយាយសុំទោសទៅកាន់អ្នកដទៃ វាពិតជាធ្វើអោយជីមីនរំភើប ព្រោះគេក៏កំពុងតែព្យាយាមកែប្រែគ្រប់យ៉ាងដើម្បីខ្លួនហើយ ថេយ៉ុងនិងហូប៊ីក៏ភ្ងាក់ផ្អើលមិនស្ទើរដែរ ពេលដែរឮពាក្យនេះ យ៉ាងណាៗគឺមានតែស្ងាត់មិននិយាយប៉ុណ្ណោះ បើមិនអញ្ចឹងប្រាកដជាយ៉ាប់
«ដែរការថើបគឺមានការថើបក៏ព្រោះតែក្តីស្រឡាញ់ ការថើបក៏ព្រោះតែធ្វើរឿងអ្វីមួយជោគជ័យទាំងពីរប្រាណ និងការដែរថើបលក្ខណៈជាគូស្នេហ៍ តែគ្រប់ទង្វើមិនមែនជាការស្រឡាញ់ដែរអាចធ្វើជាគូអនាគតនៅគ្នាបាននោះទេ...អ្នកទាំងពីរយល់ស្របចំពោះរឿងនេះទេ?»
«ខ្ញុំជំទាស់!! កាត់ឈុតថើបនឹងចោលទៅអោយប៉ុន្មានលានក៏ខ្ញុំហ៊ានចំណាយដែរ» រាងក្រាស់និយាយឡើងដោយលើកកាតខ្មៅមកដាក់លើតុបង្ហាញទៅកាន់អ្នកដឹកនាំរឿងម្នាក់នោះ តែអ្នកដឹកនាំក៏នៅតែស្ទាក់ស្ទើរព្រោះក្នុងរឿងនីមួយៗក៏គ្មានឈុតថើបប្រៀបដូចជាបង្អែមដែរគ្មានរសជាតិផ្អែមយ៉ាងអញ្ចឹង
«ប៉ុន្តែ បើសិន...»
«ខ្ញុំមិនជឿថានៅក្នុងរឿងគឺត្រូវតែមានភាគនេះទើបល្អមើលទេ បើអញ្ចឹងចាំបាច់អោយសង្សារដ៏ស្ស់ស្អាតរបស់ខ្ញុំមកសម្តែងធ្វើអី?មិនទៅយកអ្នកផ្សេងទៅ?»
«សង្សារ....!!?»
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
