part74

1.4K 52 2
                                        

#សំណព្វចិត្តសាតាន

               ភាគទី៧៤៖

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន<3

     សង្រ្គាមស្នេហ៍ត្រូវបានបញ្ចប់ត្រឹមម៉ោង1យប់ វាអាចជារៀងយូរបន្តិច ប៉ុន្តែក៏មកពីភាគីទាំងសងខាងសុទ្ធតែយល់ព្រមក្នុងការធ្វើរឿងនេះ ទើបពួកគេបន្តធ្វើដោយមិនចេះឆ្អែតឆ្អន់។ អ្នកទាំងពីរបន្តគេងអោបគ្នានៅលើគ្រែយ៉ាងស្អិតរមួត ប្រៀបដូចជាស្ករតាំងម៉ែ តែភ្នែកក៏នៅមិនទាន់បិទភ្នែកនៅឡើយព្រោះពួកគេនៅនិយាយគ្នាពីនេះពីនោះសិន

     «ដេតឌី បើសិនជាអូនមានកូន តើដេតឌីនឹងគិតបែបណា?» រាងតូចបន្លឺឡើងសួរទៅកាន់រាងក្រាស់ ដៃរវាមលូកទៅអង្អែលលេងលើចុងដោះរបស់រាងក្រាស់តិចៗបែបលេងៗដៃដែលទំនេរប៉ុណ្ណោះ

       «បើមានពិតមែន បងប្រាកដជាសប្បាយចិត្តខ្លាំងណាស់ហើយ ព្រោះបងមិនដែលគិតអំពីរឿងនេះកន្លងមកទេ ថាបងអាចមានកូនបាននោះ» រាងក្រាស់ក៏និយាយប្រាប់តាមត្រង់ថាគេមិនដែលគិតទេអារឿងមានកូនស្អីនឹង ព្រោះគេតែងគិតថាគេមិនអាចយកអ្នកណាមកនៅក្បែរស្រាប់ហើយតាំងពីដើមមកម្លេះ

       «ហេតុអីដេតឌីមិនដែលគិតអំពីរឿងនេះ?អូនគិតថាវាសំខាន់ណាស់ ព្រោះអូនក៏ចង់បានកូនណាស់ដែល» រាងតូចអើតក្បាលឡើងសម្លឹងមើលជុងហ្គុកដោយជ្រួញចិញ្ចើមឆ្ងល់ គេមិនចង់បានឬមកពីមូលហេតុអ្វីរបស់គេអោយប្រាកដ?

       «ពីមុនបងមិនធ្លាប់គិត ពេលនេះបងគិតហើយ ក៏កំពុងតែឆ្ងល់ថាបើបងប្រឹងសុតដល់ម្លឹងទៅហើយ តើអាចបានកូនភ្លោះឬអត់?» ជុងហ្គុកញញឹមទាញច្រមុះរបស់រាងតូចមកលេងតិចៗបែបខ្នក់ខ្នាញ ខណៈជីមីនក៏សម្រូតក្បាលចុះមកវិញដោយគេងកើយដើមដៃធំមាំរបស់ជុងហ្គុកម្តង

       «តាំងពីអូននៅវ័យរៀនវិទ្យាល័យ អូនធ្លាប់គិតថាអូនចង់ក្លាយជាតារាល្បីម្នាក់ ប៉ុន្តែមកទល់ពេលនេះ អូនទទួលកេរ្តិ៍ឈ្មោះមុខមាត់ក្នុងសង្គមហើយ ប៉ុន្តែអូនបែរជាគិតថាវាជាសម្ពាធសម្រាប់អូនទៅវិញ..។ មួយវិញទៀតអូនក៏មិនគិតដែលថាមកទល់ពេលនេះអូនអាចមានបងនៅក្បែរបាន ព្រោះអូនក៏ធ្លាប់និយាយប្រាប់ខ្លួនឯងថានឹងមិនយកអ្នកណាឡើយ និងគិតមួយវិញទៀតថាពេលមានលុយនឹងដើរជុំវិញពិភពលោកនេះ ព្រោះអូនមានក្តីស្រម៉ៃចង់ទៅគ្រប់ទីកន្លែងទាំងអស់ ប៉ុន្តែពេលនេះប្រហែលវាត្រូវរលាយហើយ ព្រោះភាពល្បីល្បាញមួយមុខនេះហើយ ធ្វើអោយអូនមិនអាចដើរហើរតាមសេរីភាពរបស់ខ្លួនឯងបាន...» រាងតូចគេងកើយដៃរបស់សង្សារភ្នែកសម្លឹងមើលទៅពិដានខាងលើ មាត់និយាយរៀបរាប់ប្រាប់ទៅកាន់រាងក្រាស់ពីអតីតកាលរបស់ខ្លួន ចង់ល្បី ពេលនេះក៏ល្បីបានហើយ ប៉ុន្តែវាមិនមែនជាភាពងាយស្រួលឡើយ អ្នកមិនដឹងនៅតែមិនដឹងពីចិត្តរបស់គេ ធ្វើជាតារាចង់ទៅណាគឺត្រូវមានអ្នកចាត់ការ ទៅណាមកណាមានអ្នកកាសែតតាមប្រម៉ាញ់រូបភាពមិនចេះចប់ ពេលខ្លះក៏ធ្លាប់គិតថាហត់ដែលព្រោះមនុស្សមិនអោយតម្លៃលើតារាអាជីពទាល់តែសោះ ចាំតែមានរឿងនឹងអាលបានជាន់ពន្លិចតែប៉ុណ្ណោះ

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя