#សំណព្វចិត្តសាតាន
ភាគទី៦១៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
«ហ្អឹម ដើម្បីកុំអោយជីមីនអារម្មណ៍អត់ល្អ តោះចូលខាងក្នុងសិនទៅ ទៅញុាំទឹកត្រជាក់ៗ ដើម្បីកុំអោយចិត្តក្តៅណ៎ា..» ថេយ៉ុងញញឹមក្រសោបស្មាទាំងសងខាងរុញស្មារបស់រាងតូចចូលទៅខាងក្នុងផ្ទះលម្ហែរបស់គេ ដែរផ្ទះនោះ នៅមិនឆ្ងាយពីទីតាំងដែរពួកគេឈរប៉ុន្មានឡើយ
«ទីនេះស្រស់ស្អាតហើយ ថែមទាំងមានផ្ទះធំទៀតផង លោកនៅតែម្នាក់ឯងទេឬ?» ចូលមកខាងក្នុងរាងតូចលាន់មាត់ឡើងសួរទៅកាន់ថេយ៉ុង ព្រោះឃើញថាផ្ទះធំខ្លាំងមែនទែន មើលទៅបើនៅតែម្នាក់ឯងវាដូចជាមិនសមទាល់តែសោះ
«ពីមុនខ្ញុំនៅពីរនាក់អ្នកចាត់ការរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះគេទៅរស់នៅឯទីក្រុងហើយ ព្រោះត្រូវមានការងារច្រើនធ្វើ ចូលទៅអង្គុយសាឡុងសិនទៅ ចាំខ្ញុំទៅយកមកអោយ» ថេយ៉ុងញញឹមចេញធ្មេញ ចង្អុលទៅសាឡុងដើម្បីអោយរាងតូចអង្គុយបានស្រួលបួលរួចខ្លួនក៏ដើរទៅខាងក្រោយផ្ទះបាយដើម្បីយកទឹកមកអោយរាងតូច
ជីមីនអង្គុយនៅលើសាឡុងភ្នែកនៅមិនស្ងៀម សម្លឹងមើលជុំវិញផ្ទះ ដើម្បីរាប់បន្ទប់ថាផ្ទះធំដល់ម្លឹង តើវាមានបន្ទប់ប៉ុន្មានទៅ?ឬមានអ្វីដែរធ្វើអោយគេកត់សម្គាល់ផ្ទះមួយនេះឬក៏អត់?ផ្ទះស្ងាត់ ចំណែកតំបន់នេះពេលជិះនៅតាផ្លូវក៏ស្ងាត់ដូចគ្នា វាខុសប្លែកពីកោះជេជូខ្លាំងណាស់ តើកោះនេះគេហៅថាជាកោះអ្វីទៅ?
«ទឹកត្រជាក់មកដល់ហើយ..» សម្លេងស្រែករបស់ថេយ៉ុងបានកាត់ចង្វាក់ក្រសែភ្នែករបស់ជីមីនមួយប៉ព្រិចភ្នែកអោយសម្លឹងមកកាន់គេវិញ រាងតូចញញឹមទទួលយកទឹកពីដៃរបស់គេមកផឹក មុននឹងសួរសំណួរទៅកាន់គេ
«នៅទីនេះគេហៅថាជាកន្លែងណា?ជាកោះអ្វីដែរទៅ?ខ្ញុំដូចជាមិនធ្លាប់ស្គាល់ទីនេះទេ..» រាងតូចបន្លឺឡើងសួរទៅកាន់ថេយ៉ុងដើម្បីអស់ចម្ងល់ ព្រោះឆ្ងល់ហេតុអីគ្មានមនុស្សដើរកម្សាន្តបែបនេះ?វាស្ងាត់ចម្លែកពិតមែន
«ទីនេះជាកោះជេជូ តែជាត្រើយម្ខាងដែរមិនសូវមានប្រជាជនរស់នៅក្នុងតំបន់មួយនេះឡើយ ព្រោះទីនេះគ្មានផលអ្វីដែរត្រូវអោយប្រជាជនរកសុីជំនួញបាន ខ្ញុំសម្រេចចិត្តទិញផ្ទះនៅទីនេះ ក៏ព្រោះតែវាជាតំបន់ស្ងាត់នេះហើយ ខ្ញុំចូលចិត្ត» គេនិយាយឆ្លើយតបទៅតាមការពិត វាជាកោះត្រើយម្ខាងនៃកោះជេជូពិតមែន នៅត្រើយម្ខាងទៀតទើបមានមនុស្សអ៊ូអរភ្ងៀវទេសចរច្រើនតែនៅតំបន់ផ្ទះរបស់គេនេះគឺគ្មានមនុស្សទេ យូរៗម្តងប៉ុណ្ណោះដែរមានមនុស្សមកលេងនៅត្រើយម្ខាងនេះ...
«អរ តាមពិតគឺបែបនឹងទេឬ?ខ្ញុំស្មានតែវាជាកោះមួយផ្សេង ក្រៅពីកោះជេជូ ហិហិ» ជីមីនញញឹមលឹបភ្នែករួចលើកកែវទឹកត្រជាក់មកផឹកបន្ត ដោយភ្នែកសម្លឹងមើលទៅបុរសចំពោះមុខដែរកំពុងតែសម្លឹងមកខ្លួនមិនដាក់ភ្នែក ក្រសែភ្នែកគេមើលទៅគឺពោរពេញទៅដោយក្តីស្រឡាញ់ តើគេកំពុងតែគិតអ្វីក្នុងចិត្តពេលនេះ?
«ហេតុអីមើលមុខខ្ញុំបែបនេះ?មុខខ្ញុំប្រឡាក់អីមែនទេ?» ជីមីននិយាយដោយសើចញឹមៗតិច ដោយសួរទៅកាន់គេ ព្រោះឃើញថាគេមើលដូចជាព្រិចភ្នែកបន្តិចទាល់តែសោះ គេកំពុងតែគិតអ្វីក្នុងចិត្តពេលនេះ?
«ជីមីន មុខរបស់ជីមីនកាន់តែមើលគឺកាន់តែស្រស់ស្អាត អ៊ីចឹងមិនខុសទេ ដែរប្អូនប្រុសរបស់ខ្ញុំស្រឡាញ់ជីមីន ក៏ព្រោះតែជីមីនស្រស់ស្អាតបែបនេះហើយ..» គេញញឹមរួចលើកសរសើរជីមីនភ្លាមៗ ខណៈភ្នែករបស់គេអម្បាញ់មិញនេះមិនបានព្រិចក៏ព្រោះតែចង់សង្កេតអោយជាក់ថាវាពិតជាស្រស់ស្អាតពិតប្រាកដដូចដែរគេថាពិតមែនឬក៏អត់
«បញ្ចូលខ្ញុំពេកហើយ ខ្ញុំមិនសង្ហាដល់លោកឡើយ» ជីមីនញញឹមបែបអឹមអៀន ទុកកែត្រជាក់មួយដុំរួចបម្រុងក្រោកឈរឡើងដើម្បីដើរមើលបរិវេណក្នុងផ្ទះនេះ តែមិនបានប្រយ័ត្នជើងក៏ស្រាប់តែទាក់និងជើងសាឡុងបណ្តាលអោយដួលមួយជំហខ្លួនទៅលើថេយ៉ុងមួយទំហឹង ដែរសភាពពេលនេះជីមីនកំពុងតែអង្គុយលើភ្លៅរបស់ថេយ៉ុងហើយ ទើបភ្លាមៗជីមីនប្រញាប់ក្រោកចេញតែក្រោកទៅណាមិនរួចក៏ព្រោះតែថេយ៉ុងបានចាប់ដៃជាប់
«លោក ខ្ញុំសុំទោសណាដែរមិញនេះមិនបានប្រយ័ត្ន» ជីមីននិយាយសុំទោសទៅកាន់ថេយ៉ុងតែថេយ៉ុងមិនបានខ្វល់ឬយកទោសពេរ៍នឹងរឿងសុំទោសនេះឡើយផ្ទុយទៅវិញដៃរវាមរបស់គេកំពុងតែចាប់ចង្កេះរបស់កាយតូចជាប់ដោយមាត់សន្សឹមៗបម្រុងនឹងប៉ះបបូរមាត់របស់រាងតូច....
<<skip>>
រយៈពេលជាច្រើនម៉ោងកន្លងផុតទៅ វាឈានដល់ពេលយប់ហើយដែរគេនៅតែបន្តគូសម៉ូតថ្មីៗដើម្បីជ្រើសរើសខ្លួនឯង អម្បាញ់មិញគេបានសម្រេចគោលដៅរបស់គេរួចហើយគឺការគូររូប ចុងក្រោយគេក៏ជម្នះគូសរូបនោះទាល់តែបាន មកដល់ពេលនេះក៏គេព្យាយាមធ្វើកិច្ចការផ្សេងៗអោយខ្លួនរវល់ព្រោះមិនចង់គិតច្រើន ហើយយប់ណាស់ទៅហើយគេនៅតែគេងមិនលក់ទើបរកនឹកអ្វីថ្មីៗមកធ្វើកុំអោយខួរក្បាលគិតពីគេខ្លាំងពេក
ខណៈនៅតែព្យាយាមគូសវាដដែលៗទៅហើយ តែវានៅតែមិនបានផលទាល់តែសោះ ទើបគេសម្រេចចិត្តក្រោកចេញពីលើកៅអី ដើរសម្តៅទៅរកកន្លែងរានហាលដែរផ្ទៃមេឃពេលនេះចាប់ផ្តើមងងឹតស្លុបជំនួសមកវិញនូវពន្លឺផ្កាយតូចៗ ដែរកំពុងនៅពាសពេញលើមេឃ អារម្មណ៍របស់គេចាប់ផ្តើមនឹកដល់មនុស្សម្នាក់ភ្លាមៗ នឹកដល់សម្តីរបស់គេភ្លាមនៅគ្រាយប់នោះដែរពួកគេបានមើលផ្កាយជាមួយគ្នា...
" អូនចូលចិត្តផ្កាយ អូនចូលចិត្តសម្លឹងទៅកាន់មេឃ រួចហើយក៏តែងតែគិតថាម៉ាក់របស់អូនកំពុងតែនៅលើមេឃដូចគ្នា បងសម្លាញ់ បងត្រូវចាំឮទេ?បើសិនជាថ្ងៃណាមួយបាត់អូន ហើយបងនឹកអូន បងគ្រាន់តែសម្លឹងមើលមេឃទៅ បងប្រាកដជាអាចគេងលក់ស្រួលបានដោយគ្មានការអោបរបស់អូន ព្រោះអូននឹងនៅក្បែរបងជានិច្ច អូនមិនទៅណាចោលបងនោះទេ ព្រោះអូនជាផ្ទៃមេឃមួយនេះ.."
ឃ្លាមួយល្បះនេះបន្លឺពេញនៅក្នុងខួរក្បាលរបស់គេ គេសម្លឹងទៅកាន់ផ្ទៃមេឃមួយនោះរួចហើយក៏ស្រម់ៃឃើញរាងតូចនៅលើនោះ ដោយស្នាមញញឹម តែទឹកភ្នែកក៏កំពុងស្រក់ចុះមកទៅហើយ គេព្យាយាមទប់ទឹកភ្នែក ព្យាយាមធ្វើជារឹងមាំ គេជាមនុស្សរឹងមាំ ប៉ុន្តែគេមិនអាចទប់វាជាប់បានទេ គេខានយំមក18ឆ្នាំហើយ ចាប់តាំងពីម៉ាក់របស់គេស្លាប់ទៅ គេខានសម្រក់ទឹកភ្នែកបែបនេះមកជាយូរណាស់ទៅហើយ ពេលនេះ អ្នកដែរធ្វើអោយគេទឹកភ្នែកឡើងវិញម្តងទៀតគឺជាជីមីន គេពិតជាអស្ចារ្យណាស់ ដែរអាចទាក់ទាញទឹកភ្នែករបស់ខ្លួនបាន អស្ចារ្យណាស់ជីមីន
«គ្រប់យ៉ាងអូនជាអ្នកគ្រងវាទុកមែនទេ?ហេតុអីធ្វើបានបង?បងមិនល្អឬយ៉ាងណា?បងប្រគល់អោយអូនគ្រប់យ៉ាងហើយ ប៉ុន្តែអូននៅតែជាអ្នកដែរបោះបង់បង អូនមានមនោសញ្ចេតនាខ្លះទេជីមីន?ពីពេលនេះ ពួកយើងពិតជាបែកគ្នាជារៀងរហូតពិតមែនហ្អេស៎?» រាងក្រាស់និយាយឡើងដោយទឹកភ្នែកដាបជាប់ថ្ពាល់ ដែរមិនធ្លាប់ស្រក់មកជាយូរ ពេលនេះវាហូរលើថ្ពាល់របស់គេម្តងទៀតហើយ អារម្មណ៍កណ្តោចកណ្តែង អារម្មណ៍ឯកោ អារម្មណ៍ដែរគ្មានអ្នកអោបដូចជារាល់យប់ អារម្មណ៍នៃការបាត់បង់មនុស្សដែរខ្លួនស្រឡាញ់ វាឈឺចាប់សម្រាប់គេ នេះចាត់ទុកថាគេឈឺដល់កម្រិតណាស់ទៅហើយ ដែរគេសម្រក់ទឹកភ្នែកក្នុងនាមជាកូនប្រុសចុះមកម្តងទៀត ហើយទាំងអស់នេះ ជីមីនគឺជាអ្នកធ្វើទាំងអស់...
«ចាត់ទុកថាបងអហោសិកម្មអោយអូនទៅចុះ..បងមិនចង់ពាក់ព័ន្ធនិងអូនជាលើកទីពីរឡើយ បងមិនចង់សងសឹកអូនឡើយ បេះដូងបងអូនយកទៅចុះ ចាប់ពីពេលនេះ បងនឹងគ្មានថ្ងៃបើកបេះដូងរបស់បងម្តងទៀតឡើយ ព្រោះបងឈឺឆ្អែតហើយ..ទង្វើអូនមួយនេះ បងចាំ ចាំយ៉ាងច្បាស់លុះថ្ងៃអវសាន្តក៏បងនៅតែចាំ អូនពិតជាធ្វើបាបបងខ្លាំងណាស់!...»
"ដាក់ចិត្តស្រឡាញ់ខ្លាំងពេក ចុងក្រោយគឺមានតែសេចក្តីឈឺចាប់ដែរស្ពាយតាមជាប់នឹងខ្លួនប្រាណមួយនេះ..."
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer