#សំណព្វចិត្តសាតាន
ភាគទី៣៧៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
សួរចុះសួរឡើង ចាក់បណ្តោយចុះចាក់បណ្តោយឡើងនៅតែមិនបានសម្រេចនូវអ្វីដែរខ្លួនចង់បាន មិញនេះតាមពិតគ្រាន់តែធ្វើជាស្និទ្ធិស្នាលជាមួយប្រុសផ្សេងព្រោះចង់ដឹងប្រតិកម្មរបស់សាតានម្នាក់នេះនឹងមាន reaction បែបណាចំពោះខ្លួនហើយក៏ចាប់សង្កេតបានដឹងដូចគ្នាថាគេមានចិត្តប្រច័ណ្ឌ ហួងហែង ចង់សួរថាអាកាលដែរប្រច័ណ្ឌហួងហែងនឹងក៏ព្រោះតែស្រឡាញ់ឬក៏ព្រោះតែស្រឡាញ់រាងកាយរបស់ខ្លួនច្រើនជាង?ចង់ដឹងតែប៉ុណ្ណឹងទេ រាល់ថ្ងៃនេះ
«លាក់សិនចុះ ខំកាត់កេរ្តិ៍កាត់ខ្មាស់ជាប្រុសស្អាតមកសារភាពប្រាប់គេមុន តែគេបែរជាមិនព្រមទទួលក្តីស្នេហ៍មិនអីទេ តែតិចទៀតទ្រាំលែងបាន អញរត់ចោលហើយ ក៏ព្រោះតែស្រឡាញ់ទើបនៅ បើមិនស្រឡាញ់រត់ចេញឥឡូវក៏គ្មានអាណាដឹងដែរ» រាងតូចបន្លឺប្រយោគម្នាក់ឯង ដោយនិយាយជឿជាក់ថាបើខ្លួនចង់រត់ទៅពេលនេះក៏មិនអីដែរ តែមកពីស្រឡាញ់ទើបនៅ បើមិនស្រឡាញ់ស្មានតែនៅអោយគេសុីព្រឹកសុីល្ងាចនុងហី?
និយាយរួចហើយរាងតូចក៏ឡើងទៅបន្ទប់ដូចគ្នា ព្រោះពេលនេះវាហើយ វាក៏ដល់ពេលសម្រាករបស់រាងតូចដូចគ្នាដែរ
រាងតូចដើរមកដល់បន្ទប់បម្រុងលើកដៃបើកទ្វារដើម្បីចូលទៅខាងក្នុង ប៉ុន្តែពេលឮរាងក្រាស់កំពុងតែនិយាយទូរស័ព្ទជាមួយនរណាមិនដឹង ទើបមិនទាន់បើកទ្វារឈររង់ចាំខាងក្រៅស្តាប់អ្វីដែររាងក្រាស់កំពុងតែនិយាយសិន
«ស្អែកកក់សំបុត្រអោយយើងផង យើងនឹងទៅអាមេរិចនៅព្រឹកស្អែកនេះ» រាងក្រាស់បន្លឺឡើងទៅកាន់ខ្សែរម្ខាងទៀតដែរជាកូនចៅជំនិត ស្តាប់់ឮហើយរាងតូចមានចិត្តងឿងឆ្ងល់ជាខ្លាំងដែរឮគេនិយាយបែបនេះ រួចហើយក៏ប្រញាប់បើកទ្វារចូលទៅ
«ដេតឌីចង់ទៅណា?»
«យើងមានការសំខាន់ត្រូវទៅអាមេរិចចំនួនបីថ្ងៃ ឯងនៅផ្ទះនេះមិនត្រូវចេញទៅណាទាំងអស់ បើសិនជាគ្មានការអនុញ្ញាតពីយើងឮទេ?» រាងក្រាស់និយាយដោយលើកដៃម្ខាងទៅវែកសក់របស់រាងតូចតិចៗ គេក៏មិនចង់ទៅបែកពីសំណព្វចិត្តរបស់គេដែរ ប៉ុន្តែគេត្រូវតែធ្វើរឿងនោះអោយបានដាច់ស្រេច បើមិនអ៊ីចឹងទេ ជនបង្កប្រាកដជាបានដៃ គេមិនអាចទ្រាំឈរមើលអ្នកដែរសម្លាប់ម៉ាក់របស់គេមាមក្តីសុខបានទេ....
«ដេតឌីអាចអោយខ្ញុំទៅជាមួយផងបានទេ?បើដេតឌីទៅ ខ្ញុំប្រាកដជានឹកដេតឌីស្លាប់ហើយ» រាងតូចនិយាយដោយទឹកមុខសម្អុយចេញមក ពិតជាមិនចង់បែកពីបុរសនៅចំពោះមុខម្នាក់នេះទេ បើទោះជាពេលខ្លះស្អប់គេក៏ដោយ តែក៏មិនចង់បែកពីគេសូម្បីតែមួយវិនាទី
«ត្រឹមបីថ្ងៃប៉ុណ្ណោះ យើងនឹងត្រឡប់មកវិញ វាចាំបាច់ពិតមែន ហើយសំណព្វចិត្តក៏មិនគួរទៅមើលរូបភាពអស់ទាំងនោះដូចគ្នា វាពិតជាស្មោកគ្រោក យើងមិនចង់អោយភ្នែកសំណព្វចិត្តរបស់យើងត្រូវដក់ជាប់ជាមួយនឹងរឿងអស់ទាំងនោះទេ» គេញញឹមស្រាលតបទៅកាន់ជីមីនវិញ ស្មានថាគេនេះមិននឹកមែនទេ?គេក៏ប្រាកដជានឹករាងតូចដូចគ្នា ប៉ុន្តែគេមិនចង់អោយរាងតូចទៅមើលឃើញរូបភាពអស់ទាំនោះទេ ពិតជាមិនចង់អោយមើលឃើញពិតមែន កុំអីគេយកជីមីនទៅជាមួយហើយ
«ប៉ុន្តែដេតឌីទៅទីនោះដើម្បីអ្វី?ប្រាកដទេ?ថាដេតឌីនឹងមកវិញដោយសុវត្ថិភាព?» ពេលដែរឮគេថាមានការសំខាន់ក៏រៀងគិតច្រើនបន្តិចដែរ ព្រោះគេជាសាតានហើយថែមទាំងទៅប្រទេសមហាអំណាចទៀត ខ្លាចព្រោះដឹងថាគេមានសត្រូវជុំទិសទី បើទៅមានបញ្ហាអ្វីមួយខ្លាចថាខ្លួននឹងទទួលយកពុំបាន
«ប្រាកដណាស់ យើងនឹងត្រឡប់មកវិញដោយសុវត្ថិភាព កុំបារម្ភខ្លាំងពេកគ្មានអ្នកណាធ្វើអ្វីយើងបានឡើយ អូខេទេ?ឆាប់ទៅងូតទឹកទៅ នឹងអាលបានគេងយប់ណាស់ហើយ..ជុប» គេនិយាយរួចហើយក៏ផ្តិតស្នាមថើបនៅលើថ្ងាសរបស់រាងតូចបន្តិច ហើយក៏បង្វែរខ្នងអោយរាងតូចដើរចូលបន្ទប់ទឹក រហូតដល់រាងតូចបិទទ្វារបន្ទប់ជិតទើបគេដើរមកដាក់បង្គុយនៅលើគ្រែដោយសម្លឹងមើលរូបថតរបស់អ្នកម៉ាក់គេដែរភ្ជាប់នៅលើជញ្ជាំងនោះ
«ស្អែកវានឹងចាប់ផ្តើម វាត្រូវតែសងគ្រប់យ៉ាង នូវអ្វីដែរវាបានធ្វើចំពោះអ្នកម៉ាក់ ខ្ញុំសន្យាថាគេនឹងមិនមានមុខនៅលើពិភពលោកនេះទៀតទេ ចាប់ពីស្អែកទៅ..» រាងក្រាស់និយាយដោយសេចក្តីមោះមុតសម្លឹងមើលរូបថតរបស់អ្នកម៉ាក់មិនដាក់ភ្នែក ដៃចាប់ផ្តើមក្តាប់ចូលគ្នាដោយកំហឹងឆេះឆួលនៅក្នុងខ្លួនកំពុងតែកើនឡើង ចិត្តគេឆាវណាស់ ចង់តែទៅសម្លាប់អាតាម្នាក់នឹងភ្លាមៗទេ
«រឿងរបស់ថេយ៉ុង ខ្ញុំនឹងព្យាយាមធ្វើចិត្ត ទទួលស្គាល់គេជាបងប្រុស ភ្លាមៗខ្ញុំមិនអាចទទួលយកបានទេ ប៉ុន្តែខ្ញុំនឹងព្យាយាម»
រង់ចាំបានមួយសន្ទុះធំទើបរាងតូចដើរចេញមកវិញជាមួយនឹងឈុតគេង ភ្នែកព្យាយាមគេចពីក្រសែរភ្នែករបស់រាងក្រាស់ដែរកំពុងតែតាមសម្លឹងខ្លួនមិនឈប់ រាងតូចដើរចេញមកវិញហាក់ដូចជាកំពុងតែព្យាយាមលាក់ភ្នែកខ្លួនឯងពីរាងក្រាស់យ៉ាងអ៊ីចឹង
«យំមែនទេ?ហេតុអីឯងយំ?មានរឿងអី?រអិលដួលក្នុងបន្ទប់ទឹកឬ?» រាងតូចវង់ស្រាយចម្ងល់ដែរកំពុងឆ្ងល់ ខណៈនោះក៏ដើរទៅជិតរាងតូចរួចហើយទាញស្មារបស់រាងតូចបែរមករកចំពោះមុខខ្លួនមុននឹងសួរដោយក្តីបារម្ភ
«យំព្រោះបារម្ភពីដេតឌីនោះហើយ» រាងតូចឆ្លើយបានមួយម៉ាត់រួចហើយក៏ឡើងទៅលើគ្រែ អង្គុយកើតទុល្ខបន្តទៀតដោយមិននិយាយអ្វីទាំងអស់ ដណ្តប់ភួយត្រឹមចង្កេះរួចហើយភ្នែកក៏សម្លឹងមើលជញ្ញាំងនៃភ្នែកម្ខាងដែរគ្មានរាងក្រាស់ឈរឥតឈប់ ហាក់ដូចជាកំពុងគិតអ្វីមួយយ៉ាងអ៊ីចឹង
«បារម្ភធ្វើអី?យើងធំហើយ យើងមិនមែនក្មេងទេ ឈបផយំទៅ យំអញ្ចឹងអត់មានអ្នកសរសើរទេ វាគ្រាន់ជារឿងតិចតួច ហេតុអីត្រូវសម្រក់ទឹកភ្នែក?» រាងក្រាស់ដើរមកដល់លើគ្រែជូតទឹកភ្នែកអោយរាងតូចរួចហើយនិយាយលួងលោម វាដូចជាមិនមែនជារឿងសំខាន់ដែរជីមីនត្រូវយំទេ ហេតុអីយំខ្លាំងដល់ថ្នាក់ហើមភ្នែកបែបនេះ?បារម្ភពីគេខ្លាំងដល់ម្លឹងផងឬនៀក?
«វាជារឿងតិចតួចសម្រាប់ដេតឌី ប៉ុន្តែសម្រាប់ខ្ញុំវាធំដុំណាស់ ខ្ញុំមិនចង់អោយដេតឌីទៅទីនោះទេ ព្រោះខ្ញុំខ្លាច ដេតឌីអត់យល់ពីអារម្មណ៍ខ្ញុំសូម្បីតែបន្តិចទេឬ?ហ្អឹកៗ..»
«បានហើយៗៗៗ ឈប់យំទៅ យើងធានាណា យើងនឹងត្រឡប់មកវិញដោយសុវត្ថិភាព មិនអោយមានរបួសអ្វីមួយឡើយ យើងមិនមែនទៅតែឯង នៅមានអង្គរក្សដែរចាំការពារយើងជាច្រើននាក់ ហេតុអីត្រូវបារម្ភ?កុំយំបានទេ យើងមិនចង់ឃើញសំណព្វចិត្តយំទេ..» គេនិយាយរួចហើយក៏លើកប្រអប់ដៃមាំក្រាស់ទៅវាសទឹកភ្នែកលើថ្ពាល់របស់រាងតូចជាលើកទីពីរ អោយតែពេលរាងតូចយំមិនដឹងយ៉ាងមិចទេ ត្រង់ទ្រូងផ្នែកខាងឆ្វេងរបស់គេតែងញាប់ញ័រជានិច្ច ញាប់ញ័រព្រោះមិនចង់ឃើញទឹកភ្នែកមួយនេះ មិនថាមានបញ្ហាអ្វីឡើយ គេពិតជាមិនចង់ឃើញជីមីនយំនោះទេ...។ អារម្មណ៍បែបនេះ តើគេហៅថាជាអារម្មណ៍អ្វី?
«បាន ខ្ញុំជឿដេតឌីក៏បាន ពេលបញ្ចប់កិច្ចការនៅទីនោះរួច ដេតឌីត្រូវតែមកវិញអោយបានលឿនបំផុតឮទេ?កុំទៅយូរពេក ខ្ញុំនឹកហ្អាស៎..» ទីបំផុតរាងតូចក៏ព្រមស្តាប់តាមហើយឈប់យំបន្តទៀត រួចហើយក៏រុលខ្លួនចូលទៅអោបកាយមាំរបស់រាងក្រាស់យ៉ាងណែនមុននឹងបន្លឺប្រយោគឡើង
«3កុំ +កុំបែកចិត្តពេលឃើញស្រីៗនៅទីនោះ +កុំឡើងកម្តៅតណ្ហាបើសិនជាបានឃើញស្រីៗនៅទីនោះពាក់សុិចសុី +កុំឡើងគ្រែជាមួយអ្នកណាទាំងអស់ ព្រោះខ្ញុំមិនចង់អោយដេតឌីទៅប្រឡូកប្រឡាក់ជាមួយអ្នកណាហើយក៏មករកខ្ញុំវិញទេ សន្យានឹងខ្ញុំបានទេ?» គេនិយាយរួចហើយក៏លើកដៃមកបង្ហាញចំពោះមុខរាងក្រាស់ ដែររាងក្រាស់បានឮសំណើរហើយក៏សើចឡើង ដល់ម្លឹងលោកអើយ គេមិនមែនចេះតែធ្វើទៅបានគ្រប់កន្លែងឯណា ហេតុអីចាំបាច់ហាម?
«សន្យាក៏សន្យា មិនអីទេ ត្រឹមរឿងប៉ុណ្ណឹងវាមិនជាបញ្ហាឡើយក្នុងការសន្យា ហើយឯងក៏ត្រូវសន្យាដូចគ្នា ថាត្រូវចាំ កម្មសិទ្ធិ ផ្តាច់ការ ហួងហែង..អូខេទេ?ពេលនៅជាមួយប្រុសផ្សេងត្រូវទន្ទេញបែបនេះ ឮទេ?» គេបម្រាមហាមជីមីនមុន ព្រោះដឹងថាជីមីនញ៉ែមិនរើសមុខទេ សូម្បីតែអ្នកកាត់ស្មៅក៏ជីមីនមានមន្តស្នេហ៍ធ្វើអោយគេលង់បានដែរ ចុះទម្រាំជាប្រុសស្អាត ប្រុសអ្នកមានទៀត មិនដឹងថាជីមីននឹងនៅចាំខ្លួនឬអត់ទេ..?
«ក៏បាន ដេតឌីនឹងមិនអាចកុហកបានទេណាស់ ព្រោះខ្ញុំមានគីមសម្ងាត់ ដេតឌីហ៊ានធ្វើអ្វីខុសសន្យាបន្តិច នឹងដឹងគ្នាជាមួយខ្ញុំជាមិនខានទេ..»
«ស្អីក៏ម្លេះៗ ហួងហែងជាងស្អីទៀត នេះចូលលក្ខណៈបំបិទសិទ្ធិហើយ ចង់បិទសិទ្ធិយើងឬ?»
«មែនហើយ នេះមិនទាន់ត្រូវជាអីនឹងគ្នាផង តែបើត្រូវជាប្តីប្រពន្ធវិញកុំសង្ឃឹមថាអោយដើរទៅណាកើត ហឹស ស្គាល់មីឆីមីននេះតិចពេកហើយ...»
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
