#សំណព្វចិត្តសាតាន
ភាគទី៥១៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
គ្រប់គ្នាលាន់មាត់ភ្លាមៗ ដោយការភ្ងាក់ផ្អើល ក្រោយបើបានឮសាតានម្នាក់នេះនិយាយថារាងតូចជាសង្សាររបស់ខ្លួន អ្នកគ្រប់គ្នាភ្ងាក់ផ្អើលតែជីងៗមិនបានភ្ងាក់ផ្អើលនឹងរឿងបែបនេះទេ ព្រោះគិតតាំងពីដំបូងហើយថាប្រាកដជាបែបនោះ បានជាជីមីនមិនព្រមទៅផ្ទះវិញនោះ
«មែនហើយសង្សារ ជីមីនជាសង្សាររបស់ខ្ញុំ គិតមើលទៅ ថ្លៃ sponsored ខ្ញុំអោយផ្សេង ថ្លៃកាត់ឈុតថើបចោលនេះខ្ញុំកាត់ផ្សឹងហើយ បើសិនជាបូកសរុបចូលគ្នាក៏វាចូលខ្ទង់មុឺនដុល្លារដែរ ឬមួយមិនចង់បានទេ?» គេនិយាយទៅនេះហាក់ដូចជាព្យាយាមបញ្ចុះបញ្ចូលអោយអ្នកដឹកនាំរឿងនេះ ធ្វើតាមអ្វីដែរគេប្រាប់យ៉ាងអញ្ចឹង កាលដែរគេនិយាយបែបនេះក៏ធ្វើអោយអ្នកដឹកនាំរឿងគិតច្រើនបន្តិចដែរ ព្រោះវាក៏ចំណេញខ្លាំងណាស់ បើសិនជាខ្សែភាពយន្តរឿងនេះផលិតចេញទៅប្រាកដជាផ្ទុះជាក់ជាមិនខានទេ
«មែនហើយខ្ញុំក៏ភ្លេចប្រាប់ដូចគ្នា ថាខ្ញុំមិនអាចទទួលយកឈុតថើបនេះបានទេ កាលដែរខ្ញុំទទួលយករឿងនេះក៏ព្រោះតែគិតថាការសម្តែងគឺជាលក្ខណៈមិត្តភក្តិអីបែបនោះ បើសិនជាមានឈុតថើបនេះខ្ញុំក៏បដិសេធដែរ ព្រោះទទួលយកមិនបានទេ» តូឯកប្រុសបន្លឺឡើងទៅកាន់អ្នកដឹកនាំរឿង ការនិយាយរបស់គេដូចជាកំពុងនៅខាងប្អូនប្រុសយ៉ាងអញ្ចឹង ទាំងដែរតាមពិតរហ័សនាមរបស់គេក្នុងវិស័យនេះជាតួឯកប្រុសដែរពូកែនិងជំនាញក្នុងការថើបសោះ
«បើលោកទាំងពីរជំទាស់បែបនេះទៅហើយ ខ្ញុំក៏ព្រមទៅតាមសាច់រឿងនោះដូចគ្នា យ៉ាងណាៗសូមត្រៀមខ្លួនទុកជាមុន ព្រោះថ្ងៃដែរត្រូវចាប់ផ្តើមសម្តែងគឺនៅសល់តែមួយថ្ងៃប៉ុណ្ណោះសម្រាប់អ្នកទាំងពីរត្រៀមខ្លួន» អ្នកដឹកនាំរឿងក៏ព្រមយល់ស្របតាម ជុងហ្គុកនិយាយដូចរៀងនៅស្ទាក់ស្ទើរ តែដល់ពេលឮថេយ៉ុងនិយាយក្នុងនាមជាតួឯកប្រុសនោះគឺប្រកែកលែងបានហើយ មិនងាយមានឱកាសនោះទេ បើនៅតែបណ្តោយទៀតប្រាកដជាបាត់បង់ឱកាស
«បាទ ខ្ញុំនឹងត្រៀមខ្លួនអោយបានរួចរាល់» ជីមីននិងថេយ៉ុងឆ្លើយដំណើរគ្នាដោយស្នាមញញឹម បើទោះជាថេយ៉ុងបានដឹងថាជុងហ្គុកជាសង្សារបស់ជីមីនគេបែរជាសប្បាយចិត្តទៅវិញព្រោះក៏មិនដែរគិតថាប្អូនប្រុសរបស់គេនឹងអាចមានសង្សារឬមិត្តស្រី តែពេលនេះក៏មានហើយ ក៏គិតដែរថាជុងហ្គុកផ្លាស់ប្តូរច្រើនណាស់ តើជានរណាជាអ្នកផ្លាស់ប្តូរគេ?បើមិនមែនជាជីមីនទើបចម្លែក
«បើបែបនេះហើយ យើងព្រមព្រៀងគ្នាហើយ អញ្ចឹងបំបែកផ្លូវគ្នាត្រឹមនឹងចុះ អរគុណសម្រាប់អ្នកទាំងពីរដែរបានមកទីនេះ នឹងផ្តល់កិត្តិយសអោយខាងផលិតកម្មរបស់យើង» អ្នកដឹកនាំរឿងក្រោកឈតដោយស្នាមញញឹម និយាយអរគុណដោយការអោនលំទោនទៅកាន់ពួកគេចំណែកពួកគេក៏គោរពទៅវិញដូចគ្នា ទើបពួកគេបំបែកគ្នាចេញទៅដោយថេយ៉ុងក៏ដើរទៅតាមគូស្នេហ៍ថ្មីថ្មោងនោះពីក្រោយ ព្រោះត្រូវទៅរកឡានរបស់ខ្លួនបើកត្រឡប់ទៅវិញដូចគ្នានឹងដែរ
«ខ្ញុំមិននឹកស្មានសោះថាដៃគូរបស់ខ្ញុំ គឺជាជីមីន» ថេយ៉ុងដើរមកទន្ទឹមនឹងរាងតូចរួចហើយក៏វាចាឡើងដោយញញឹមសង្ហារាយមន្តស្នេហ៍ទៅកាន់រាងតូច
«មែនហើយ និស្ស័យពិតប្រាកដណាស់» រាងតូចក៏ឆ្លើយតបទៅកាន់អាយដលរបស់ខ្លួនដោយញញឹមអឹមអៀន លោកអើយអតីតក្រាស់ ជាមួយនិងអនាគតប្តីកំពុងនៅសងខាង តើពេលនេះអាចធ្វើខ្លួនអោយត្រឹមត្រូវបានយ៉ាងមិចទៅ ពិតជាពិបាកណាស់
ដែរដើរទៅមុខទម្រាំតែទៅដល់ឡានដែរខ្លួនបានចតគឺវាប្រើរយៈពេលយូរសមល្មមដែរ ទើបពួកគេអាចមានពេលនិយាយគ្នា សំណេះសំណាលគ្នាផងដែរ កាន់តែនិយាយជាមួយគ្នឆ ជុងហ្គុកកាន់តែក្រសោបស្មារបស់ជីមីនកាន់តែខ្លាំងស្ទើរបែកទៅហើយ និយាយស្និទ្ធិស្នាលជាមួយគ្នា ដូចជាមិនមើលក្បាលគេសោះហើយ
មកដល់ឡានល្មមភ្លាម រាងក្រាស់ក៏បើកទ្វាររថយន្ត រួចរុញស្មារបស់ជីមីនចូលទៅខាងក្នុងមុនដោយមិនភ្លេចដាក់lockឡាន ដើម្បីកុំអោយជីមីនចេញមកខាងក្រៅស្តាប់គេនិយាយគ្នាកើតផងដែរ
«មកណេះ..» គេចាប់ទាញដៃរបស់ថេយ៉ុងមកខាងក្រោយគូទឡាន ដើម្បីនិយាយគ្នា ចំណែកថេយ៉ុងក៏មិនបានប្រកែកឬតវ៉ាជាមួយគេដែរ ក៏ព្រមដើរទៅតាមប្អូនទាំងបែបនេះបើទោះជាត្រូវប្អូនកញ្ឆក់កញ្ឆែងសឹងតែបាក់ដៃទៅហើយក៏ដោយ ហ៊ូសុកឃើញបែបនេះហើយក៏ចង់មកតាម តែថេយ៉ុងក៏លើកដៃហាមមិនអោយមកតាម ទើបហ៊ូសុកបានត្រឹមតែឈរបារម្ភពីចម្ងាយទាំងអន្ទះសារនៅក្នុងចិត្ត
«ពេលណាទើបលោកត្រឡប់ទៅអាមេរិចវិញ?» សំនួនបន្លឺឡើងដែរវាមិនមែនជាពាក្យផ្អែមឡើយសម្រាប់ថេយ៉ុង វាជាពាក្យមួយដែរគ្រោគ្រាធនិងមើលទៅមុខរបស់គេដូចជាមិនចង់ឃើញខ្លួននៅទីនេះទាល់តែសោះ
«ឯងចង់ដេញបងទៅវិញហ៎េស?ទីនេះមិនមែនទឹកដីរបស់ឯងដាច់ទេ បងចង់នៅយូរដល់ពេលណាក៏បានដែរ ហេតុអីសួរអំពីរឿងនេះ?» ថេយ៉ុងបន្លឺឡើងទៅកាន់ជុងហ្គុកដោយសម្លឹងភ្នែករបស់គេចំ ពេលនេះគ្មានអ្នកណាអាចមើលដឹងឡើយថាថេយ៉ុងពេលនេះកំពុងតែគិតចង់ធ្វើអ្វីអោយប្រាកដ ពេលខ្លះមនុស្សល្អៗក៏អាចក្លាយជាអាក្រក់ត្រឹមមួយប៉ប្រិចភ្នែកបានដែរ ថាមិនត្រូវទេ ព្រោះចិត្តមនុស្សមិនទៀងហើយក៏មិនមែនអាចស្មោះត្រង់គ្រប់រឿងបានដែរ
«ខ្ញុំមិនចង់និយាយច្រើនជាមួយលោកទេ តែកុំធ្វើខ្លួនដូចជាស្និទ្ធិស្នាលជាមួយជីមីនពេក យល់ល្អនៅអោយឆ្ងាយៗពីគេទៅ ហើយមួយវិញទៀត បើលោកមិនព្រមទៅវិញទេ កុំហៅខ្លួនឯងថាបង ព្រោះបងប្រុសមិនមែននៅអោយប្អូនរស់នៅដោយគ្មានក្តីសុខដូចលោកនោះទេ»ជុងហ្គុកហៅបងប្រុសរបស់គេនិយាយក្នុងនាមជាកូនប្រុស បើសិនជាចង់លេងហ្គេមជាមួយគេ គេនឹងធ្វើអោយបានដឹង ថាគេនឹងមិនចាញ់ដាច់ខាត! កាលដែរគេនិយាយបង្ការទុកមុនក៏ព្រោះតែពាក្យសម្តីរបស់ថេយ៉ុងអម្បាញ់មិញនេះហើយ គេនិយាយចង់សម្តៅទៅលើរឿងអ្វី?ហេតុអីនិយាយជាមួយជីមីនតែពាក្យសម្តីដូចជាចង់បញ្ឈឺគេ ឬចង់សម្តៅមកលើគេទៅវិញ?ចង់លេងស្អីជាមួយគេអោយប្រាកដ?
«ឯងខ្លាចថាយើងនឹងដណ្តើមជីមីនចេញពីឯងហ៎េស?មើលថែអោយល្អទៅ ជួនកាលយើងមិនមែនជាទេវតារហូតនោះទេ ប៊ិសាចនឹងនៅលាក់ខ្លួន ទាល់តែស្ងប់ស្ងាត់និងជាពេលយប់ ទើបវាចេញចង្កូម យើងទៅហើយ ព្រោះពេលវេលាយើងជាមាសប្រាក់ យើងមិនចង់ចំណាយពេលវេលាជាមួយឯងឡើយ» ខណៈបម្រុងដើរចេញទៅ តែក៏ដើរទៅមិនផុតក៏ព្រោះតែត្រូវបានរាងក្រាស់ចាប់ក្របួចកអាវជាប់ដោយកំហឹង ពេលនេះបើកុំតែគេមិនយកកាំភ្លើងមកតាម កុំអីគេបាញ់ទម្លុះក្បាលថេយ៉ុងចោលបាត់ទៅហើយ
«ថេយ៉ុង ជុងហ្គុក..» រាងក្រាស់មិនបានចាប់អារម្មណ៍ឡើយថាជីមីនបានមើលឃើញសកម្មភាពរបស់គេទៅតាមកញ្ចក់ឡាន ឃើញយ៉ាងច្បាស់ៗថាជុងហ្គុកកំពុងចាប់ក្របួចកអាវរបស់ថេយ៉ុង ដោយមាត់មិនដឹងជានិយាយស្អីខ្លះឡើយ
«កុំចង់ផ្គើនជាមួយយើង ឯងក៏ដឹងហើយថាយើងជាអ្នកណា កុំមកចង់គាបសង្កត់យើងដោយយកអ្នកណាមករងជំនួសយើងអោយសោះ សម្បត្តិត្រឹមជាកូនចុងដែរដេកលើគំនរលុយរបស់យើងទេ ឯងគ្មានសិទ្ធិឡើយគីម ថេយ៉ុង!» កាយមាំសង្រ្គឺតធ្មេញនិយាយទៅកាន់បងប្រុសចុងដោយកំហឹង បើគិតមកដល់ចំណុចនេះទើបដឹងថាគេជាមនុស្សអាថ៌កំបាំងខ្លាំងណាស់ តើនៅមានរឿងអ្វីខ្លះដែរគេលះបាំងពីខាងក្រៅនៃសុភាពបុរសរបស់គេទៅ..??
«ហឹស ចុះឯងបានដឹងទេ?ថាយើងជានរណា?យល់ល្អកុំចង់ដឹងអី យើងទៅហើយ ផ្តាំលើកចុងក្រោយទៅចុះ របស់មានតម្លៃរបស់ឯងទាំងប៉ុន្មាន យើងនឹងយកវាមកក្តោបក្តាប់នៅក្នុងដៃរបស់យើងទាំងអស់ ខួរក្បាលរបស់ឯងឈ្លាសវៃគ្រប់រឿង ប៉ុន្តែឯងក៏បានធ្វើរឿងទាំងនោះអោយបានខុសបាត់ទៅហើយ ហឹម បើដឹងការពិត តើឯងនឹងសោកស្តាយយ៉ាងណាទៅ?ហាសហា...» និយាយហើយគេក៏សើចងើយក្បាលដើរចេញទៅបាត់ដោយទុកអោយជុងហ្គុក អង្គុយញីសក់ក្បាលស្ទើរឆ្កួតម្នាក់ឯង តើវាជាស្អីអោយប្រាកដ?គេធ្វើខុសរឿងអី គេពិតជាវល់ពិតមែន វល់អស់ហើយដោយសារតែបុរសម្នាក់នោះ
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
