#សំណព្វចិត្តសាតាន
ភាគទី១៩៖
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន <3
«ចុះកាលដែរខ្ញុំនិយាយនេះត្រូវដែរទេបាទ?ប្រញាប់ខ្ងាល់ម្លេះ?ឬក៏វាជាការពិត» ជេកមិនឈប់ផ្ចាញ់ផ្ចាញ់ចៅហ្វាយត្រឹមនេះ គេនៅតែនិយាយបន្តទៀត ដោយមិនខ្លាចញញើតអ្វីសោះ
«នៅនិយាយទៀត ទ្រាំមិនបានបាញ់ងាប់នៅនឹងឥលូវហើយ» ជុងហ្គុកទាញកាំភ្លើងសៀតនៅចង្កេះមកសម្លុតជេកអោយខ្លាច ជេកក៏រត់ចេញទៅក្រៅត្រៀមឡានសម្រាប់ជុងហ្គុកទៅក្រុមហ៊ុនវិញ ព្រោះបើនៅតែបន្តិចទៀតគេអឋចនឹងគ្មានជីវិតរស់នៅលើផែនដីនេះទៀតផងក៏ថាបាន
«រួចចុះឯង?មិនញាំុអាហារពេលព្រឹកទេឬ?» ខណៈកូនចៅចេញទៅបាត់គេកឳសួរទៅកាន់ជីមីន ព្រោះមិញនេះគេញាំុអស់ហើយ អញ្ចឹងជីមីនបានអីញាំុទៅ...?
«អត់អីទេ អត់ចង់ញាំុច្រើនពេក ខ្លាចឡើងទម្ងន់លែងស្អាត» ជីមីនញញឹមអង្គុយច្រត់ចង្ហាសម្លឹងមុខរបស់សាតានម្នាក់នោះឥតព្រិច ដែរជុងហ្គុកនេះឆាប់ចាញ់ក្រសែរភ្នែករបស់ជីមីនណាស់ក៏ធ្វើជានិយាយបញ្ជាអ្នកបម្រើជំនួសវិញ
«នាងទៅដួសបាយ ស្រូបសម្លអម្បាញ់មិញមួយចានមក» គេងាកទៅបញ្ជារួចហើយក៏ងាកទៅសម្លឹងមើលជីមីនវិញ ដោយប្រាប់បន្ត
«ត្រូវញាំុអាហារពេលព្រឹក អាហារពេលព្រឹកគឺសំខាន់ បើចង់សម្រកគួរតែហាត់ប្រាណ បាយគឺមិនគួរបង្អត់តែម្តងទេ» គេនិយាយសម្លេងធម្មតា មិនកាចហើយក៏មិនរឹងកំព្រឹសដូចកាលពីមុន ដែររាងតូចឮបែបនេះហើយសួរបន្ត
«បារម្ភពីខ្ញុំឬ?ខ្ញុំមិនងាយស្លាប់ទេ លោកញុខ្លួនឯងទៅ ខ្ញុំអត់ចង់ញាំុទេ» ជីមីនប្រកែកដាច់អហង្ការ កាលបើបានឃើញថាអ្នកបម្រើកំពុងតែលើកមកដាក់លើតុនៅចំពោះមុខហើយនោះ
«អោយលឿនឡើង ឬចង់អោយយើងបញ្ចុក» រាងក្រាស់ស្រែកតម្លើងសម្លេងបន្តិច តែជីមីនក៏មិនបានខ្លាច ទើបដើរទៅដាក់បង្គុយលើភ្លៅរបស់គេមុននឹងនិយាយបញ្ឈឺ
«បញ្ចុកមក ខ្ជិលលើកដៃអង្គុយញាំុខ្លួនឯងណាស់» រាងតូចញញឹមអោនខ្សឹបរួចហើយក៏ងាកមកវិញបម្រុងដើរចេញទៅព្រោះគិតថាជុងហ្គុកនឹងមិនធ្វើតាមសម្តីខ្លួនឡើយ តែវាគួរអោយភ្ងាក់ផ្អើលខ្លាំងបំផុត ជុងហ្គុកក៏ព្រមតាមអ្វីដែរគេនិយាយពិតមែន ដោយអង្គុយអោបរេតចង្កេះមួយក្តាប់នោះជាប់ និងដៃម្ខាងទៀតទាញស្លាបព្រាមកដួសបាយមកភ្លុំបញ្ចុកជីមីនដូចជាកូនក្មេង
«ត្រូវតែញាំុអោយអស់ បើមិនអស់ឯងនឹងមានទោស» អង្គុយបញ្ចុកគេហើយនៅឆ្លៀតមកគម្រាមគេបានទៀត ឮហើយមិនអោយជីមីនញញឹមមានក្តីសុខពុំបាន ព្រោះយ៉ាងណាក៏គេនេះជាបារម្ភពីខ្លួនខ្លះដែរ មិនមែនគិតតែពីរឿងលើគ្រែមួយមុខគត់នោះទេ..
«លោក..ថ្ងៃនេះជាសិទ្ធីនារី» ខណៈនោះជីមីនក៏និយាយឡើងថាថ្ងៃនេះជាថ្ងៃ8មីនានិងជាថ្ងៃសិទ្ធិនារីផ្ទាល់ផងដែរ ឮបែបនេះហើយជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់មុននឹងសួរបន្ត
«បើជាសិទ្ធិនារីតើវាយ៉ាងមិច?ឯងចង់ទាមទារសិទ្ធិជានារីភេទដែរឬ?» រាងក្រាស់សួរបកទៅវិញ ដែរជីមីនឮហើយហួសចិត្តតែម្តង មិនយល់ពីបំណងរបស់គេឬរាងក្រាស់នេះធ្វើភ្លើ?
«មិនមែនទេ តែបើគិតចំពោះលោកនិងខ្ញុំ ខ្ញុំក៏ត្រូវតែទទួលបានសិទ្ធិនារីដែរតើមែនទេ?លោកត្រូវតែព្រមតាមចិត្តរបស់ខ្ញុំ តែមួយមុខក៏បានដែរ» ជីមីនញញឹម ចុះពីលើភ្លៅរបស់គេប្តូរមកច្រកគេវលើភ្លៅរបស់គេយ៉ាងស្និទ្ធស្នាលវិញ ដែរជុងហ្គុកក៏លូកដៃទៅទ្រចង្កេះរបស់ជីមីនពីក្រោយព្រោះខ្លាចថាជីមីននឹងអាចដួលទៅបាន
«ចង់បានអីនិយាយមក កុំសុញសាញច្រើន» គេដឹង ថាកាលដែរជីមីននេះព្រោះតែចង់បានអ្វីពីរូបគេផ្ទាល់ គ្មានអ្វីដែរគេមិនអាចអោយជីមីនបាននោះទេ អោយតែរាងតូចនិយាយមកចុះ គេនឹងអោយ
«ចង់ទិញខោអាវ ទិញស្បែកជើង ទិញមួក ទិញរបស់របរត្រូវការប្រើប្រាស់ ផ្សេងៗ ព្រោះដូចដែរចឹងឯង ខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ពាក់ទេ» នឹកឃើញថាថ្ងៃនេះជាថ្ងៃល្អ ហើយមើលទៅគេក៏អារម្មណ៍ល្អជាថ្ងៃណាៗដែរ ទើបសម្រេចចិត្តហាមាត់សុំគេរឿងនេះតែម្តងទៅ ណាមួយវាគ្មានខាតបង់អ្វីដែរ គេជាអ្នកចាប់ខ្លួនគេមក គេត្រូវតែទទួលខុសត្រូវអញ្ចឹងឯង
«តែប៉ុណ្ណឹងទេ?» គេលើកចិញ្ចើមសួរជីមីនបន្តថាត្រុវការតែប៉ុណ្ណឹងទេឬ?ហើុយ កុំថាឡើយតែថ្ងៃសិទ្ធិនារី ទោះជាថ្ងៃសិទ្ធិបុរសក៏គេអាចទិញអោយបានដែរ សម្រាប់ជីមីនម្នាក់នោះ
ជីមីនមិនតបតែក៏ងួកក្បាលភ្ងក់ៗ ថាគេត្រូវការតែប៉ុណ្ណឹងឯង ព្រោះខ្វះខាតសម្លៀកបំពាក់ខ្លាំងណាស់រាល់ថ្ងៃនេះ តាំងពីមកនៅទីនេះបានមួយអាទិត្យជាងមកនេះ គេបានចុះមកដល់ខាងក្រោមនៅក្នុងថ្ងៃនេះប៉ុណ្ណោះហើយក៏ឆ្ងល់ដែរ ថាហេតុអីរាងក្រាស់អនុញ្ញាតស្រួលៗបែបនេះ?មិនដូចពីមុនដែរហាមគ្រប់យ៉ាង ប្រហែលពេលនេះគេចាប់ផ្តើមយល់ពីរាងតូចបន្តិចម្តងៗហើយ
«បើចង់បានរបស់អស់ទាំងនេះតើត្រូវធ្វើយ៉ាងមិច?» គេសួរបន្តមុននឹងទាញថ្ពាល់វិចមុខទៅជំហៀងបង្ហាញជាសញ្ញាថាគេត្រូវធ្វើអ្វី ចំណែកជីមីនក៏ព្រមស្តាប់តាមដោយអោនទៅថើបលើថ្ពាល់របស់ជុងហ្គុកឡើងឮសូរតែជុប ស្មានថាចប់ហើយ មានឯណារាងក្រាស់ក៏ងាកទៅម្ខាងទៀតដើម្បីអោយរាងតូចថើបថ្ពាល់ម្ខាងទៀត "ជុប"ថើបហើយមួយខ្សឺតហើយមិនអស់ត្រឹមនឹងនៅអោយថើបលើថ្ងាសទៀត "ជុប" លើកនេះជីមីនក៏ស្តាប់តាម ដល់ពេលចុងក្រោយទើបខ្លាំងដោយអោយជីមីនថើបមាត់របស់គេ និងធ្វើមុខស្រួចដាក់ជីមីន ចំណែកជីមីនក៏នៅស្ងៀមអស់សំណើចបន្តិចមុននឹងដាក់បបូរមាត់ថើរៗលើបបូរមាត់គេដើម្បីផ្តិតលើវាបន្តិចតែប៉ុណ្ណោះ តែមានឯណាបែរជាត្រូវគាំងជាប់នៅលើបបូរមាត់គេបែបនេះព្រោះជុងហ្គុកមិនមែនត្រូវការតែថើបថើរៗបែបនេះ តែគេត្រូវការ ការថើបបែបរោលរាលដែរពេលនេះរាងក្រាស់ជាអ្នកគ្រប់គ្រងបបូរមាត់របស់រាងតូច ចំណែករាងតូចក៏បិទភ្នែកទទួលយកវារហូតដល់មានអារម្មណថាដូចជាថប់ដង្ហើមខ្លាំងពេកទើបយកដៃទៅគោះទ្រូងរបស់គេតិចៗជាសញ្ញា ចំណេកគេក៏ព្រមដោះលែងបបូរមាត់តូចស្តើងរបស់ជីមីនអោយមានសេរីភាពវិញមុននឹងលើកបីកាយរបស់ជីមីនមកដាក់លើសាឡុងអោយអង្គុយស្រួលបួលហើយនិយាយប្រាប់
«បន្តិចទៀត នឹងមានខោអាវអោយឯងជ្រើសរើសហើយ រង់ចាំទីនេះសិនទៅ យើងទៅធ្វើការហើយ យប់នេះកុំភ្លេចធ្វើម្ហូនអោយយើងផងឮទេ ជុប» រាងក្រាស់និយាយផ្តែផ្តាំមុននឹងទាញចង្ការរបស់រាងតូចងើយបន្តិចដើម្បីថើបថ្ងាសមួយដង្ហើម រួចហើយក៏កាន់អាវក្រៅរបស់ខ្លួនដើរចេញទៅ
រាងតូចសម្លឹងមើលសកម្មភាពនៃការដើររបស់គេពីចម្ងាយ ដោយស្នាមញញឹមនិងមានក្តីសុខទោះពេលខ្លះគេសម្តីអាក្រក់ខ្លាំង ក៏វាស្តាប់ទៅនៅតែទន់ភ្លន់សម្រាប់ជីមីនដដែល ដូចជាពេលនេះអញ្ចឹង ស្តាប់សម្តីរបស់គេមើលទៅសោះកក្រោះណាស់ តែបែរជាធ្វើអោយគេមានអារម្មណ៍ល្អទៅវិញ អារម្មណ៍បែបនេះតើវាមានន័យថាមិច?ជាអារម្មណ៍មនុស្សដែរកំពុងមានចិត្តស្រឡាញ់គេឬយ៉ាង? បើតាមអ្នកធ្លាប់មានបទពិសោធន៍គេតែងនិយាយថា "ក្តីស្រឡាញ់គឺវាធំធេងណាស់ ទោះបុរសម្នាក់នោះធ្វើបាបចិត្តយើងរាប់រយដងក៏ដោយ ទីបំផុតក៏យើងនៅតែមើលឃើញ ថាគេជាទេវបុត្រដែរ គេល្អនៅក្នុងក្រសែរភ្នែករបស់យើងជានិច្ច ព្រោះយើងកំពុងតែស្រឡាញ់គេ ទោះគេធ្វើខុស ក៏គេនៅតែជាមនុស្សល្អសម្រាប់យើងដដែល"
«ឆ្កួតពិតមែនហើយជីមីន ហេតុអីឯងចាប់ផ្តើមគិតស្អីឡប់ៗបែបនេះ វាគ្មានផ្លូវឡើយ គ្មានផ្លូវដែរអាច» រាងតូចបណ្តេញគំនិតរបស់ខ្លួនឯងចេញមុននឹងអង្គុយទៅទាញតេឡេមកដើម្បីចុចទូរទស្សន៍កម្សាន្តភ្នែកលេង រង់ចាំមើលព្រោះឮថារាងក្រាស់បានអោយគេដេកខោអាវមកអោយជ្រើសរើស ចាំមើលចុះ គេនឹងរើសទាល់តែជុងហ្គុកក្ស័យធន់តែម្តង...
«ហើុយ ទូរទស្សន៍ស្អី អត់អីមើលសោះអញ្ចឹង» ជីមីនរអ៊ូរទាំរងូវ កាលបើចុចទូរទស្សន៍បើកបានហើយ បែរជាគ្មានប៉ុស្តិ៍សម្រាប់មើលកម្សាន្តក្តៅចិត្តមិនស្ទើរទេ ព្រោះរាល់ដងមានទូរស័ព្ទមើលស្រួលបួល ពេលពិបាកចិត្តពេលសេដ ពេលអផ្សុក បានទូរស័ព្ទនឹងហើយសម្រាប់លេង មកដល់ឥឡូវមានស្អី ក្រៅពីទូរទស្សន៍?បើរាងក្រាស់មិនអោយខ្លួនប្រើទូរស័ព្ទផងនោះ
«ជីមីន..»ខណៈកំពុងអង្គុយចុចរកប៉ុស្តិ៍នោះស្រាប់តែមានសម្លេងរបស់អ្នកណាម្នាក់មិនដឹងបានស្រែកហៅគេពីមាត់ទ្វារមកកាន់គេដែរអង្គុយលើសាឡុង ជីមីនប្រញាប់ងាកទៅរកប្រភពសម្លេងពេលដែរបានឃើញគេម្នាក់នោះហើយធ្វើអោយជីមីនភ្ងាក់ផ្អើលភ្លាមៗ និងចាប់ផ្តើមភួយខ្លួនកាន់តែខ្លាំងឡើង...
YOU ARE READING
សំណព្វចិត្តសាតាន❥︎ ( completed✔)
Randomស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer