#សំណព្វចិត្តសាតាន
ភាគទី៦៨៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀតអោបរាងតូចក្នុងរង្វង់ដៃបង្គាប់ក្បាលរបស់រាងតូចឲ្យជ្រុបមុខនឹងដើមទ្រូងមាំទាំរបស់គេដែលជាទីកន្លែងសុវត្ថិភាពបំផុតសម្រាប់រាងតូច។ គេមិនចង់អោយសំណព្វចិត្តឃើញការសម្លាប់ដ៏ព្រៃផ្សៃរបស់គេទៅលើថេយ៉ុងឬអ្នកណាម្នាក់ឡើយ ព្រោះខ្លាចថាវានឹងអាចនឹងជាការចងចាំមិនល្អនៅក្នុងខួរក្បាលរបស់រាងតូច
ខណៈអ្នកផ្សេងឯទៀតក៏នាំគ្នាក្រោកឡើងវិញ ធម្មតា ដូចជានាយលីសនិងជេកជាដើម គ្រប់យ៉ាងគឺជាគម្រោងរបស់ពួកគេទាំងអស់ ពួកគេសុទ្ធតែមានអាវក្រោះការពារម្នាក់មួយនឹងមានឈាមក្លែងក្លាយចងភ្ជាប់នៅក្នុងអាវរបស់គេដូចគ្នា នេះហើយជាល្បិចរបស់អ្នកជំនួញ វាគ្មានថ្ងៃដែលអាចឈ្នះគេបានងាយៗឡើយ
«យកក្រណាត់ស រុំសាកសពម្តាយកូននេះទៅដើម្បីប្រារព្ធពិធីបុណ្យសព បើទោះជាយើងស្អប់ពួកគេទាំងពីរនៅក្នុងជាតិនេះ ជាតិក្រោយ ក៏យើងមិនចង់មានកម្មជាមួយពួកគេទៀតដែល គ្រប់យ៉ាងយើងអហោសិកម្មអោយគេ» ជុងហ្គុកនិយាយបញ្ជាទៅកាន់កូនចៅ សង្ឃឹមថារាល់កម្មពារនិងបញ្ចប់នៅក្នុងជាតិនេះទាំងអស់ ជាតិក្រោយកុំអោយមានកម្មជំពាក់គ្នាអ្វីទៀត ខណៈកូនចៅក៏នាំគ្នាធ្វើទៅតាមបញ្ជារបស់ចៅហ្វាយ
ជុងហ្គុកក៏ងាកមកប្រសព្វនិងរាងតូចដែលកំពុងឈរជ្រុបមុខនឹងដើមទ្រូងរបស់គេពុំបាត់ ខ្លួនញ័រទទាត់ ប្រៀបដូចជាកូនសត្វធ្លាក់ទឹក តាមការស្មានក៏អាចដឹងបានថាជីមីនខ្លាចនឹងសម្លឹងមើលសភាពរបស់ថេយ៉ុងនៅពេលនេះ ព្រោះគេជាមនុស្សខ្លាចឈាម មិនអាចសម្លឹងមើលឈាមយូរបានទេ ត្រឹមធុំក្លិនក៏សឹងតែអាចអោយគេសន្លប់បានបាត់ទៅហើយ
«អូនខ្លាចមែនទេ?អស់អីហើយ ចាប់ពីពេលនេះទៅនឹងលែងមានអ្នករំខានអូនទៀតហើយ បងដឹងថាអូនខ្លាច ប៉ុន្តែពេលនេះបងបានចាត់ការរួចរាល់អស់ហើយ កុំភ័យអីណា ជុប» រាងក្រាស់និយាយលួងលោមទៅកាន់ជីមីនដោយទាញជីមីនមកថើបនៅចុងប្រយោគ នេះហើយជាមូលហេតុដែលគេមិនចង់អោយសំណព្វចិត្តរបស់គេបានដឹងរឿងអស់ទាំងនេះ ក៏ព្រោះតែខ្លាចថាជីមីននិងខ្សោយបេះដូងដោយសារតែឃើញការសម្លាប់របស់គេនេះហើយ
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
