ឱកាសពិសេស🎊

724 30 0
                                    

សម្រាប់អ្នកចង់ទិញសៀវភៅយកទៅគេងអោប ហិហិ

 នរណាខ្លះស្នេហ៍រឿងបែបឆ្មារកណ្តុរ Jikook ថ្ងៃនេះបើកកក់ក្នុងផេក "សៀវភៅអន្ទងចិត្ត" សង្ឈឹមថាហ្វេនៗនឹងគាំទ្រផងចុះណា! រឿង សំណព្វចិត្តសាតាន-ប្រភេទរឿង BL (Jk=Top)-តម្លៃ 9$=36000៛-ក្រដាសទឹកតែ-កម្រាស់ 500+ (ក្រាស់ល្មមម៉ាគប់ក្បាលអ្នក bully បែក😂😂)-មានថែមរូប...

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

នរណាខ្លះស្នេហ៍រឿងបែបឆ្មារកណ្តុរ Jikook ថ្ងៃនេះបើកកក់ក្នុងផេក "សៀវភៅអន្ទងចិត្ត" សង្ឈឹមថាហ្វេនៗនឹងគាំទ្រផងចុះណា!
រឿង សំណព្វចិត្តសាតាន
-ប្រភេទរឿង BL (Jk=Top)
-តម្លៃ 9$=36000៛
-ក្រដាសទឹកតែ
-កម្រាស់ 500+ (ក្រាស់ល្មមម៉ាគប់ក្បាលអ្នក bully បែក😂😂)
-មានថែមរូបមួយចំនួន

+អ្នកនិពន្ធ: លីស៊ីន
+កែសម្រួលសាច់រឿងដោយ: ជេន ណា

-ចាប់អារម្មណ៍ សូមឆាតមកផេក" សៀវភៅអន្ទងចិត្ត" របស់នាងខ្ញុំណា!
-លេខទំនាក់ទំនង: 011464181
បញ្ជាក់: មានតែក្នុងផេកនេះតែប៉ុណ្ណោះ

(ថ្ងៃទី២០សៀវភៅចូលស្តុក និងធ្វើការផ្ញើរជូន)

សេវាលើបន្ទុកអ្នកកក់

.........

សាច់រឿងខ្លីៗ...

       «ចូលមក..!» រាងក្រាស់មិនរង់ចាំយូរក៏ស្រែកអនុញ្ញាតអោយបុរសម្នាក់ដែរជាចុងភៅនោះចូលមក ដោយខ្លួនក៏ដើរទៅផ្អែកខ្នងនឹងទូកញ្ចក់ ដែលនៅមិនឆ្ងាយពីគ្រែគេងប៉ុន្មានឡើយ។
    «សុំអនុញ្ញាតបាទ» ចុងភៅវ័យក្មេងដែរមានផ្ទៃមុខសង្ហាមិនចាញ់ជុងហ្គុកប៉ុន្មានឡើយ គេបាននិយាយសុំអនុញ្ញាតទៅកាន់ជីមីន ចំណែកជីមីនក៏ញញឹមខ្ចឹបព្រមថយខ្លួនបន្តិចដើម្បីអោយចុងភៅវ័យក្មេងនោះដាក់អាហារនៅលើតុ រៀបចំអោយខ្លួន។
    ជីមីនក៏នៅស្ងៀមមិនកើត កាលបើបានឃើញមុខសង្ហារបស់ចុងភៅក្មេងបែបនេះហើយ ជីមីនក៏ដាក់ដៃច្រត់ចង្កានៅលើតុបាយនោះ អង្គុយសម្លឹងមើលចុងភៅក្មេងនោះមិនដាក់ភ្នែក ក្រសែរភ្នែកនិងពន្លឺភ្នែករបស់ជីមីនប្រៀបដូចជាកំពុងតែពេញចិត្តនិងចុងភៅម្នាក់នេះយ៉ាងអ៊ីចឹង។
    «ខ្ញុំសុំទៅវិញសិនហើយ! លោកប្រុស..» ចុងភៅក្មេងម្នាក់នោះក៏អោនលំទោនសុំអនុញ្ញាតចេញពីបន្ទប់របស់ចៅហ្វាយចេញទៅខាងក្រៅវិញ តែក៏រៀងអោនៗខ្លាចណាស់ដែរព្រោះបានឃើញក្រសែរភ្នែករបស់គេ ដែរកំពុងសម្លក់មកកាន់ខ្លួន ដូចជាគេនេះបានធ្វើអ្វីអោយខឹងចិត្តយ៉ាងអ៊ីចឹង តែក៏មិននិយាយអ្វីច្រើនក៏អោនៗចេញទៅទាំងភ័យខ្លាច ខ្លាចថានឹងគ្មានជីវិតទៅជួបម៉ែវិញ។
    «ទាក់ប្រុសមិនរើសមុខ»ក្រោយពេលចុងភៅក្មេងម្នាក់នោះចេញទៅផុត រាងក្រាស់ក៏ដាក់ពាក្យសម្តីនេះស្តីអោយទៅកាន់រាងតូចតែម្តង ដែរគិតថាពាក្យប៉ុណ្ណឹងស្មានថាគេនេះឈឺ? គេឈរលើវិថ័យសិល្បៈមករាប់ឆ្នាំហើយ ពាក្យស្អីក៏គេទទួលបានពីអ្នកដែរមិនចូលចិត្តរូបគេផ្ទាល់ដែរ ត្រឹមសម្បត្តិពាក្យប៉ុន្មានម៉ាត់និងមិនបានធ្វើអោយគេនេះឈឺខួរអីបន្តិចទេ។
    <រឿងខ្ញុំ~~» ជីមីនញញឹមស្រស់ងាកមកឆ្លើយតបនឹងរាងក្រាស់វិញ ដោយគ្មានគិតអ្វីបន្តិចថាវាជាពាក្យមិនល្អ រួចហើយក៏ងាកមកចាត់ការអាហារនៅលើតុវិញ។
    «មិនលើកលែងសូម្បីតែកូនចៅរបស់យើង» ជុងហ្គុក
    «រឿងខ្ញុំ~~» ជីមីន
    «ចរិតចេញមកមិនគួរអោយចូលចិត្ត» ជុងហ្គុក
    «ប្រាប់ហើយ ថារឿងខ្ញុំ~~» ជីមីន
    «អាឡេម នៅមិនស្ងៀមឃើញប្រុសអោយដៃ!» ជុងហ្គុក
    «ប្រាប់ហើយ ថាកុំចេះ! រឿងខ្ញុំ~~»  ជីមីន
    «រឿងឯងតែវាពាក់ព័ន្ធនឹងយើង ឆាប់បញ្ឈប់ទង្វើបែបនេះ កុំអោយយើងឃើញថាលើកទីពីរអោយសោះ» ពេលនេះដល់ពេលវេលាដែរគេគម្រាមលើកទីពីរទៀតហើយ តែគិតឬថាជីមីនខ្វល់? ដូចនិយាយចឹង គេនឹងផ្គើនទាល់តែជុងហ្គុកគាំងបេះដូងងាប់;)
    «មិនស្តាប់! មិនធ្វើតាម ព្រោះអត់ល្បីផង អត់ចង់ស្តាប់» ជីមីននៅតែរក្សាស្នាមញញឹមនៅលើថ្ពាល់របស់គេដដែល គេមិនខ្វល់ទេ យ៉ាងណាគេនៅតែរក្សាគោលជំហោរ មួយថ្ងៃៗនឹងរករឿងអោយជុងហ្គុកខឹងៗៗៗៗៗ ទាល់តែគាំងងាប់មួយកន្លែងតែម្តង។
    «កុំផ្ចាញ់យើងអោយសោះ ប្រយ័ត្នទ្រាំមិនបាន ក្រែងព្រឹកមិញទើបតែស្រែកថាឈឺមិនទាន់បាត់ឬ?» រាងក្រាស់បន្តស្រែកគម្រាមទៀត ថាបើមិនស្តាប់នឹងរំលោភជីមីននៅក្នុងពេលនេះទៀត តែពាក្យនេះវាធ្វើអោយជីមីនលែងខ្លាចរអាទៅហើយ គេចង់ហ៎? ចង់សាកឥឡូវក៏បាន លែងខ្លាចហើយ គេធ្វើ top ក៏បានដែរ អត់ខ្លាចអីបន្តិចទេឃាន់ប្រាប់។
    «គិតថាខ្ញុំខ្លាច? ម៉ោះបើថាចង់... ហើយក៏ធ្វើឥឡូវទៅ ខ្ញុំសុខចិត្តធ្វើtopក៏បាន អត់ខ្លាចស្អីបន្តិចទេ កុំបានតែមាត់អាស្រី» ជីមីនក្រោកឈរនៅលើពូកពើងទ្រូង និយាយទៅកាន់ជុងហ្កុកដែរកំពុងឈរផ្អែកទូនោះ ឃើញហើយវាបែរជាធ្វើអោយជុងហ្គុកនេះមានអារម្មណ៍ថាព្រឺទៅវិញ និយាយសម្តីស្អី ចំៗបែបនឹង។
____
         តើស្នេហាឆ្មាកណ្តុររបស់ពួកគេទាំងពីរ នឹងទៅជាយ៉ាងណា? បើម្នាក់ៗសុទ្ធតែខ្លាំងរៀងខ្លួន:) ម្នាក់មានទឹកមុខងាប់ ឬអាចនិយាយបានថាកំណាចមិនធម្មតា ថែមទាំងសោះកក្រោះថែមទៀត ចំណែកឯរាងតូចវិញមានអត្តចរិតឆ្នាស់ឆ្នើម ពូកែរករឿងខ្លាំង តើជីមីនអាចកែប្រែជុងហ្គុកបានយ៉ាងណាខ្លះ? បើចង់ជ្រាបច្បាស់ ឬស្រឡាញ់សៀវភៅមួយក្បាលនេះដែរជាស្នាដៃនិពន្ធរបស់ លីសុីន អាចធ្វើការកក់សៀវភៅម្នាក់មួយក្បាលបានណា ធានាថាមួយរឿងនេះនឹងធ្វើឲ្យសើចច្រើនជាងទឹកភ្នែក ហិហិ❤️️
................

អាចរកទិញបាននៅផេករបស់គាត់នេះ

  ដោយក្តីស្រឡាញ់ពី លីសុីន🐝

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.


  ដោយក្តីស្រឡាញ់ពី លីសុីន🐝

សំណព្វចិត្តសាតាន❥︎ ( completed✔)Opowieści tętniące życiem. Odkryj je teraz