#សំណព្វចិត្តសាតាន
ភាគទី៥៨៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀនរីករាយក្នុងការអាន<3
សម្តីប្លែកៗរបស់គេធ្វើអោយជីមីនចាប់ពិរុទ្ធសង្កត់ធ្ងន់យ៉ាងខ្លាំង និងដៅភ្នែករបស់ខ្លួនសម្លឹងភ្នែករបស់គេចំមិនសូម្បីតែព្រិចមួយវិនាទី ដែរខណៈកំពុងតែស្មានចិត្តបុរសនៅចំពោះមុខម្នាក់នេះ តែក៏ត្រូវដកក្រសែភ្នែកចេញមកវិញនៅពេលដែរបានឮសម្រែករបស់ជីងៗស្រែកមកពីចម្ងាយហើយនោះ
«ជីមីន~~» សម្លេងស្រួយស្រេសបន្លឺឡើងពីចម្ងាយដែរមិនឆ្ងាយប៉ុន្មានឡើយទៅកាន់រាងតូចដែរកំពុងតែឈរនោះ ដែរជីមីនឃើញហើយក៏ត្រដាងដៃចូលអោបជីងៗយ៉ាងពេញទំហឹង ដែរជេកក៏នៅទីនោះកំពុងតែសម្លឹងមើលថេយ៉ុងដូចគ្នាដោយក្រសែរភ្នែកចម្លែក
«បងចាំយូរដែរទេ?សុំទោស ដែរខ្ញុំមិនអាចទៅទទួលបងដោយផ្ទាល់បាន ព្រោះ-»
«មិនបាច់និយាយទេ បងដឹងច្បាស់ហើយ សួស្តីលោកថេយ៉ុង មិននឹកស្មានថាលោកក៏នៅទីនេះដែរ អញ្ចឹងយើងហាត់សមជាមួយគ្នាតែម្តងទៅ» និយាយរួចហើយពួកគេទាំងបីក៏ដើរចេញទៅកន្លែងដែរមានទីធ្លាទូលាយបន្តិច រួចហើយក៏ចាត់ការទៅតាមជំនាញបទពិសោធន៍របស់ខ្លួនដោយមាននាយជេកក៏នៅចាំឈរមើលនៅទីនោះដែរ ភ្នែករបស់គេគឺមិនអាចដលចេញពីក្រសែភ្នែករបស់ថេយ៉ុងបាននោះទេ អោយតែជីមីនទៅបន្តិចគឺគេចាប់ផ្តើមចូលទៅជិតជីមីន ទាញរាងតូចចេញពីថេយ៉ុងរួចហើយក៏ដើរមកកន្លែងដើមវិញដោយទឹកមុខនឹងធឹង
«យើងត្រូវការសម្តែងរឿងណាលោក មិនមែនជាធ្វើជាដុំថ្មត្រូវឈរនឹងមួយកន្លែងទេ ហេតុអីចេះតែចាប់ទាញជីមីនចេញពីលោកថេយ៉ុងបែបនេះ?» ជីងៗ ដោយឃើញថាវាដូចជាទើសភ្នែកពេកទើបនិយាយបែបនេះទៅកាន់នាយជេកដោយការឃ្នើសចិត្តតែម្តងទៅ វាមិនដែរអាណាសម្តែរឿងមិនអោយនៅជាមួយគ្នាយ៉ាងមិចទេ
«ខ្ញុំធ្វើទៅតាមតួនាទីរបស់ខ្ញុំ មិនប៉ុន្មាននាទីទៀតនោះទេ ចៅហ្វាយនឹងមកដល់ទីនេះវិញហើយ ដល់ពេលនោះនឹងបានដឹងថាមកពីមូលហេតុអ្វី?ហេតុអីខ្ញុំធ្វើបែបនេះ?» ត្បិតថារាល់ដងនាយជេកជាមនុស្សលេងសើច តែពេលនេះគឺមិនអាចលេងសើចបានទេ សូម្បីតែគេក៏មិនសូវចូលចិត្តថេយ៉ុងប៉ុន្មានដែរ ទើបគេព្រមធ្វើតាមបញ្ជាចៅហ្វាយបែបនេះក៏ព្រោះតែវាឋិតនៅលើចិត្តរបស់គេដូចគ្នា
«ហេតុអីបានជាគាត់មកវិញ?ក្រែងគាត់ទើបតែទៅមិនបានប៉ុន្មានម៉ោងទេ តើមែនទេ?» ដោយគ្រាន់តែឮជេកនិយាយភ្លាមជីមីនក៏ចាប់ឆ្ងល់ភ្លាមៗ ព្រោះតែទើបទៅមិនបានប៉ុន្មានម៉ោងផង ហេតុអីត្រឡប់មកវិញហើយ
«នៅក្រុមហ៊ុនវាមិនសំខាន់ដូចជានៅទីនេះ ក្នុងកំឡុងពេលដែរមានលោកថេយ៉ុងនៅវិមាននេះទៀតនោះទេ» សម្តីជាកូនប្រុសទៀងត្រង់និយាយចំៗដោយមិនបញ្ឆិតបញ្ឆៀង និយាយក៏ព្រោះតែចង់អោយដឹងថាម្ចាស់វិមានគេមិនស្វាគមន៍មនុស្សដូចជាថេយ៉ុងនេះស្រាប់ហើយ
ដោយគ្រាន់តែឮបែបនេះហើយម្នាក់ៗក៏នាំគ្នាស្ងាត់រៀងខ្លួន ដោយថេយ៉ុងគ្រាន់តែឮហើយក៏ឆ្ងោកមុខចុះដោយសេចក្តីអន់ចិត្ត ដោយឃើញថាថេយ៉ុងដូចជាអន់ចិត្តនឹងសម្តីរបស់នាយជេក ជីមីនក៏លើកដៃទៅគោះស្មារបស់ថេយ៉ុងតិចៗជាការផ្តល់កម្លាំងចិត្ត ដោយថេយ៉ុងក៏ងើបមុខមកវិញផ្តល់ស្នាមញញឹមស្ងួតទៅកាន់ជីមីនចង់បង្ហាញថាខ្លួនមិនអីឡើយ
ខណៈផ្អាកសកម្មភាពមួយសន្ទុះធំហើយ ពួកគេក៏បន្តហាត់សមបន្តទៀត ដោយពេលនេះមិនសូវដូចជាបានដៃដូចជាកាលដែរមកដំបូងសុទ្ធតែប៉ះដៃគ្នាឡើយ ពេកនេះប្រៀបដូចជាការហាត់សមរៀងៗខ្លួនយ៉ាងអញ្ចឹង
ដែរពេលកំពុងហាត់សមជីមីនក៏ឧស្សាហ៍សម្លឹងមើលទៅកាន់ថេយ៉ុងដូចគ្នា ព្រោះឃើញថាគេដូចជាស្ងប់ស្ងាត់ក្រោយពេលដែរឮជេកនិយាយបែបនេះហើយ គេក៏កំពុងគិត ប្រហែលជាសម្តីរបស់នាយជេកកំពុងតែធ្វើអោយថេយ៉ុងគិតណាស់ទៅហើយ
«បងមើលទៅគេដូចជាសេដដល់ហើយ បុរសមាត់ប្រហុកម្នាក់នោះនិយាយអ្វីមិនចេះក្រែងចិត្តអ្នកដទៃសោះ» ជីងៗដែរកំពុងតែឈរមើលការសម្តែងរបស់ជីមីនដោយឃើញជីមីនឈប់មួយខណៈហើយក៏ដើរចូលទៅខ្សឹបជីមីនដោយភ្នែកក៏កំពុងតែសម្លឹងមើលថេយ៉ុងដូចគ្នា
«មែនហើយ ប្រហែលអាចប៉ះពាល់ដល់ចិត្តរបស់គាត់ពិតមែន បងជេកនិយាយត្រង់ៗពេកមិនគិតពីចិត្តរបស់គេទាល់តែសោះ» ជីមីនក៏យល់ស្របយោបល់នោះខណៈកំពុងតែចង់ដើរចូលទៅមើលថេយ៉ុងអោយប្រាកដជាងនេះថាគេមិនអីនោះទេ តែក៏ត្រូវឈប់ភ្លាមៗពេលដែរមានចំហាយខ្យល់ត្រជាក់ខ្លាំងនៃភាពកំណាចដើរកាត់នាំមាឌធំឌាំងរបស់ខ្លួនមកបាំងរសងកាយតូចជិត ដោយដៃក៏ដាល់ទៅលើថេយ៉ុងមួយដៃ ត្រូវយ៉ាងដំណំ
«ជុងហ្គុក! បងកំពុងតែធ្វើអីនឹង?(ម៉ោះ លោកក្រោកឡើង)» មាត់និយាយដោយដៃក៏លើកបុរសជាជនរងគ្រោះឡើងមុននឹងងាកមករកបុរសកំពូលស្នេហ៍របស់ខ្លួន ដោយភ្នែកពោរពេញដោយកំហឹង
«អ្នកណាអោយឯងមកជាន់នៅទីនេះ?យើងប្រាប់ឯងប៉ុន្មានដងហើយ ថានេះជាវិមានរបស់យើង ឯងគ្មានសិទ្ធិមកជាន់ទីនេះទេ! ហេតុអីក៏នៅតែមកជាន់ទីនេះទៀត!» ជុងហ្គុកមិនបានឆ្លើយតបនឹងសំណួររបស់រាងតូចឡើយផ្ទុយទៅវិញគេបែរជានិយាយទៅលើថេយ៉ុងដែរកំពុងតែយកដៃស្ទាបមាត់របស់ខ្លួនឯងដោយឈាមរឹមៗតិចៗនោះទៅវិញ
«ខ្ញុំជាអ្នកហៅគេមក តើវាយ៉ាងមិច?» រាងតូចឆ្លើយតបជំនួសថេយ៉ុង ដោយភ្នែកសម្លឹងមើលទៅកាន់ភ្នែករបស់ជុងហ្គុកចំៗមិនសូម្បីតែរេចេញដែរក្រសែរភ្នែករបស់គេនេះហើយដែរធ្វើអោយជុងហ្គុកប្រាកដចិត្តថា វាជាការនិយាយពិតដែរជីមីនហៅថេយ៉ុងមកដល់ទីនេះ
«ហឹស.. ជាអូនហ៎េស?ជាអូនអញ្ចឹងឬ?បងមិននៅតែប៉ុន្មានម៉ោងសោះ អូនក៏ហៅប្រុសមកទីនេះអញ្ចឹងមែនទេ?ជីមីន តើអូនដឹងទេ?ថាពេលនេះអូនកំពុងតែធ្វើអី?តើមានដឹងខ្លួនខ្លះទេ?» រាងក្រាស់ចាប់អង្រួនស្មារបស់ជីមីន សម្លុតខ្លាំងៗដោយសេចក្តីខឹងសម្បារ ភ្បែកសឹងតែលានចេញសរសៃរចេញមកក៏ព្រោះតែកំហឹងពេលនេះកំពុងតែច្រាលឡើងពេញខ្លួនទៅហើយ
«អូនដឹង អូនដឹងខ្លួនឯងច្បាស់ បងមិនគិតថាបងហួសហេតុពេកទេហ៎េស?មកដល់មិនទាន់នឹងដឹងរឿងស្អីផង បងក៏ដាល់លោកថេយ៉ុងដោយគ្មានមូលហេតុ ហេតុអីចាំបាច់ធ្វើបែបនេះ?ក្រែងថាបងប្អូនរួមឪពុកនិងគ្នាមិនអញ្ចឹង?» រាងតូចមិនអោយចាញ់ដៃក៏តបតសម្តៅទៅកាន់ជុងហ្គុកវិញដោយខ្លាំងៗដូចគ្នា ដែរនាយជេកឈរនៅកណ្តាលរវាងពួកគេពិតជាពិបាកមើលក្នុងភ្នែកខ្លាំងណាស់ ពេលដែរឃើញចៅហ្វាយឈ្លោះគ្នាម្នាក់ទៀតបែរជាឈរញញឹមទៅវិញនោះ..
«បងមិនដែរគិត! គេនេះមិនមែនជាបងប្រុសរបស់បងទេ បងមិនទទួលស្គាល់ គេជាអ្នកធ្វើអោយគ្រួសាររបស់បងបែកបាក់ ចេញ ឆាប់ចេញពីនេះភ្លាមទៅ គីម ថេយ៉ុង កុំអោយយើងហៅប៉ូលីសមកដេញលោកចេញពីទីនេះ ចេញភ្លាមទៅ!» រាងក្រាស់ស្រែកឡើងដោយដៃចង្អុលទៅកាន់របងភូមិគ្រឹះដែរចំហស្រាប់សម្រាប់ថេយ៉ុង ដែរជីមីនឃើញហើយមានចិត្តចង់ឈ្នះក៏យកដៃឃាត់ថេយ៉ុងអោយនៅដោយនិយាយអះអាងយ៉ាងពិតប្រាកដ
«លោកត្រូវនៅទីនេះហាត់សមជាមួយខ្ញុំ នៅទីនេះហើយ!» ជីមីនឃាត់រួចហើយភ្នែកក៏ងាកទៅសម្លឹងបុរសដែរនៅចំពោះមុខវិញ ដោយភ្នែកនឹងធឹង មិនប្តូរទៅណាសោះ គេធ្វើនេះកំពុងតែចង់ផ្គើនជុងហ្គុកតើមែនទេ?ឬចង់ផ្ចាញ់ផ្ចាល់ ដេញគំនិតរបស់ខ្លួន?
«ប្រាប់ថាអោយចេញ ចេញទៅ!» និយាយរួចហើយក៏កញ្រ្ជោលចូលទៅចាប់ទាញជាយអាវរបស់ថេយ៉ុងចេញតែក៏មិនអាចធ្វើទៅរួចព្រោះតែមានរនាំងកណ្តាលជាអ្នកការពារថេយ៉ុងជាប់ រួចហើយក៏រុញស្មារបស់ជុងហ្គុកចេញមួយទំហឹង បើជុងហ្គុកមិនទប់លំហរបស់ខ្លួនឯងជាប់ទេ គេប្រាកដជាត្រូវដួលជាពុំខាន ព្រោះកម្លាំងដៃរបស់ជីមីនក៏មិនធម្មតាណាស់ទៅហើយ
«អោយវាល្មមៗបានហើយជុងហ្គុក! ហេតុអីលោកនិយាយមិនចេះស្តាប់គ្នាសោះបែបនេះ?ពេលដែរខ្ញុំចង់ចេញទៅហាត់សមនៅខាងក្រៅ លោកបែរជានិយាយថាលោកមិនចង់អោយខ្ញុំចេញទៅណា នៅពេលដែរខ្ញុំនាំគេមកហាត់សមទីនេះ លោកបែរជាចង់ដេញអោយគេចេញ តើពេលនេះលោកកំពុងតែគិតអ្វី?ខ្ញុំតាមចិត្តលោកមិនទាន់នោះទេ..» ជីមីនស្រែកឡើងដោយកំហឹង បុរសម្នាក់នេះដូរចិត្តលឿបដូចរន្ទះទៅទៀត ពិតជាតាមចិត្តគេមិនទាន់ទេ ទោះរយៈពេកមួយម៉ោងមុនទឹកត្រជាក់ក៏ដោយតែក៏មិនប្រាកដថាមួយក្រោយមកទឹកនោះមិនអាចក្តៅបាននោះទេ ចរតិគេគឺបែបនេះហើយ..
«លោកហ្អេស៎?? ថាទៅជីមីន រវាងបងនិងគេ អូនរើសយកទៅ តើអូនរើសយកមួយណា?»
«.....»
ESTÁS LEYENDO
សំណព្វចិត្តសាតាន❥︎ ( completed✔)
De Todoស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer