#សំណព្វចិត្តសាតាន
ភាគទី៦៣៖ ...
᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
᯽ជីមីន ផាកឡាវីដៀន
រីករាយក្នុងការអាន<3
«មានហេតុផលអ្វីដែរខ្ញុំត្រូវសម្តែង?ខ្ញុំជាខ្ញុំនៅពេលនេះ ស្រាប់ហើយ បើអស់កិច្ចការហើយអញ្ជើញនាំគ្នាទៅវិញចុះ នោះជាច្រកចេញ» គេនិយាយដោយលើកដៃជាសញ្ញាចង្អុលទៅកាន់ទ្វារបន្ទប់ដែរបើកស្រាប់ ពួកគេក៏នាំគ្នាដើរចេញទៅដោយថេយ៉ុងដើរចេញទៅតាមក្រោយមុននឹងដើរចេញទៅក៏មិនភ្លេចផ្ចាញ់ឌឺទៅកាន់ប្អូនក្រៅខោផងដែរ
«ឈឺចាប់មែនទេ?វាគ្រាន់តែជាការចាប់ផ្តើមទេប្អូនប្រុស វានៅមានភាគបន្តច្រើនទៀត» ថេយ៉ុងញញឹមអោនទៅខ្សឹបក្បែរត្រចៀករបស់រាងក្រាស់ ដោយក្នុងគោលបំណងឌឺជុងហ្គុកអោយកាន់តែឈឺលើសដើម តែវាគ្មានប្រយោជន៍ទាល់តែសោះ ចុងក្រោយខ្លួនឯងទៅវិញដែរទទួលបានពាក្យឌឺដងយ៉ាងទួកសាច់
«ការចាប់ផ្តើមរបស់ឯង លេងដូចជាបៃឡុកបៃឡរ ឯងចេះធ្វើបែបនោះបាន យើងក៏ចេះធ្វើបានដូចគ្នា កុំធ្វើខ្លួនឆ្លាតតែឯង ឯងកំពុងតែធ្វើអី? ចង់លេងផ្លូវកាត់? កុំស្មានយើងមិនដឹង បន្តធ្វើអ្វីដែរធ្វើអោយឯងសប្បាយចិត្តទៅ មុននឹងឯងចាកចេញពីលើលោកនេះ លេងទៅ! ហើយកុំភ្លេចចាំពាក្យយើងទុកទៅ "កម្មសិទ្ធិរបស់យើង អ្នកណាក៏ដោយហាមប៉ះ បើប៉ះម្នាក់នោះគឺត្រូវតែស្លាប់" ឯងគិតថាមនុស្សកំបុិកកំប៉ុកដូចជាឯងនេះយើងសម្លាប់ចោលមិនបានហ្អេស៎? យើងទុកពេលអោយឯងសប្បាយសិនទេ ប្រុសតូច ឯងសម្តែងរឿងបាន យើងក៏សម្តែងបាន ឯងដណ្តើមសំណព្វចិត្តចេញពីយើង យើងក៏អាចធ្វើអោយឯងឈឺចាប់ជាងយើងរាប់ពាន់ដងដូចគ្នា!» ខ្លាលាក់ចង្កូម កុំគិតថាខ្លួនឆ្លាតតែឯង គួរគិតមើលថាគេនៅចំណុចណា ហើយខ្លួនឯងនៅចំណុចណា គិតឬថាត្រឹមមានសំណព្វចិត្តរបស់គេនៅក្នុងដៃ គេនឹងធ្លាក់ចុះនូវអ្វីៗគ្រប់យ៉ាងដែរគេកំពុងធ្វើ? គិតខុសហើយ គេនៅតែជោគជ័យ ពីមួយថ្ងៃទៅមួយថ្ងៃ ស្តាប់ឮហើយល្មមភ្លឺភ្នែកហើយ ថាតើសាតានម្នាក់នេះចង់សម្តៅទៅលើអ្វី?
«ឯង! ហឹស តែវាឈឺមិនស្មើនឹងអ្វីដែរយើងទទួលបាននោះទេ មនុស្សពីរនាក់ដេកលើគ្រែតែមួយ តើនឹងមានរឿងអ្វីកើតឡើងទៅ?ឯងថាទៅមើស៎ ថាវានឹងអ្វីកើតឡើង?» ថេយ៉ុងញញឹមព្យាយាមរកបញ្ហាមកចោទធ្វើអោយរាងក្រាស់ក្តៅចិត្ត តែវាដូចជាមិនក្តៅទៅណាសោះ ព្រោះមើលទៅទឹកមុខរបស់រាងក្រាស់នៅតែញញឹមមិនផ្លាស់ប្តូរដដែល
«ឯងគិតថាយើងឈឺហ្អេស៎?យកចុះ បើតណ្ហានឹងវាធ្វើអោយឯងសប្បាយ ធ្វើទៅ យើងមិនខ្វល់ឡើយ មិនខ្វល់ជាមួយនឹងរឿងនេះសូម្បីតែបន្តិច ចេញពីបន្ទប់នេះទៅ កុំអោយយើងហៅសន្តិសុខ អូសករបស់ឯងចេញទៅក្នុងពេលនេះ» រាងក្រាស់បន្តប្រយោគរួចហើយក៏ដើរវាងមកអង្គុយនៅលើកៅអីរបស់ខ្លួនវិញ ដោយទាញឯកសារមកធ្វើដូចជាមិនខ្វល់នឹងថេយ៉ុង រហូតដល់ថេយ៉ុងដើរចេញទើបគេយកទូរស័ព្ទខលទៅកាន់នរណាម្នាក់ដែរជាជនសម្ងាត់របស់គេ..
«ដល់ពេលហើយ ខ្ញុំនឹងទៅកាសុីណូក្នុងពេលបន្តិចនេះ កុំភ្លេចរាយការណ៍ប្រាប់ប៉ូលីសផង ខ្ញុំទៅហើយ...» និយាយរួចហើយរាងក្រាស់ក៏ទាញអាវធំក្រោកចេញពីលើកៅអីដើរសម្តៅទៅតុធ្វើការរបស់នាយជេកបន្តដោយស្រែកហៅ ដើម្បីចេញទៅខាងក្រៅជាមួយគេ
«ជេក តោះទៅខាងក្រៅជាមួយយើង កុំភ្លេចប្រាប់លីសផង ថ្ងៃនេះយើងទៅកាសុីណូ» និយាយរួចហើយក៏ពាក់ស្រោមដៃ ដើរចេញទៅបណ្តើរដោយមានកាំភ្លើងសៀតនឹងចង្កេះរបស់គេ ទូរស័ព្ទកំពុងតែធ្វើការខលទៅកាន់មនុស្សម្នាក់ផ្សេងទៀត
(មកដល់ត្រឹមនេះឆ្ងល់ហើយមែនទេ?ហេតុអីបានជាជេកមកដល់ស្ងាត់ៗ?ហើយមកដល់តាំងពីពេលណា?តិចទៀតនឹងបានដឹងហើយ ថាមានរឿងអីកើតឡើង លូវឆ្ងល់សិនទៅ👀)
ВЫ ЧИТАЕТЕ
សំណព្វចិត្តសាតាន❥︎ ( completed✔)
Разноеស្នេហាផ្អែមល្ហែម ឈ្លោះប្រកែកគ្នាមួយថ្ងៃៗអត់ឈប់ ការឌឺដង ប្រច័ណ្ឌ ហួងហែង ថ្នាក់ថ្នម ការស្រឡាញ់មួយដែលប្រាកដប្រជា មាននៅក្នុងរឿង សំណព្វចិត្តសាតាននេះ☾︎ꨄ︎ #jikook #novelkhmer
