part31

1.9K 103 2
                                        

#សំណព្វចិត្តសាតាន 

       ភាគទី៣១៖ សាតានថ្ងៃនេះ ស្អីក៏ចិត្តល្អមេះ...??

       ᯽ជុងហ្គុក ចនអេឡិចស៊េនឌ័រ
       ᯽ជីមីន ផាកឡាវីដៀន

              រីករាយក្នុងការអាន <3

     «ក្អឹក..» សម្លេងលេបទឹកមាត់ចូលផ្សើមក្នុងបំពង់កបន្លឺចេញពីរាងតូចផ្ទាល់ គ្រាន់តែឮហើយមិនញញើតមិនបាន គេកាន់តែកាចកាន់តែ
ឃោឃៅចំពោះមនុស្សគ្រប់គ្នា គេមានចិត្តក្តៅឆាប់ឆេវឆាវ ឆាប់ខឹង ឈាមត្រជាក់ នៅជាមួយគេជិតមួយខែពេញនេះ សឹងតែអាចធ្វើអោយគេអាចដឹងបានបាត់ទៅហើយ ថាគេជាមនុស្សបែបណា?គេពិតជាគួរអោយខ្លាច លើសពីការស្មានពិតមែន

     «សម្រេចទៅលើឯងទេ យើងនឹងមិនធ្វើអីឡើយ តួនាទីចាប់ពីពេលនេះទៅ គឺជាតួនាទីរបស់ឯង យើងលែងលូកដៃហើយ ប៉ុន្តែបើមានអ្វីអោយយើងជួយអាចប្រាប់យើងបាន យើងនឹងជួយឯងសម្លាញ់» ណាមជុនញញឹមស្រស់និយាយទៅកាន់មិត្តរួមបន្ទប់ជាមួយគ្នា នឹកឃើញកាលនោះវាមានអនុស្សាវរិយ៍ជាមួយគ្នាច្រើនពិតមែន ពេលនោះជុងហ្គុកមិនដូចជាពេលនេះឡើយ ពីមុនគេស្លូបូត រមទម្យនឹងជាក្មេងដែរស្តាប់បង្គាប់ ប៉ុន្តែពេលនេះគេលែងដូចពីមុនហើយ..តែបើទោះជាយ៉ាងណាក៏គេនៅតែអាចទទួលយកបាន ព្រោះជុងហ្គុកនៅតែជាមិត្តរបស់គេជារៀងរហូត ទោះបីជាគេកែប្រែខ្លួនឯងទៅជាយ៉ាងណា ក៏គេនៅតែជាមិត្តរបស់ណាមជុនរៀងរហូត

     «អឹមម យើងអរគុណឯងហើយសម្រាប់រឿងគ្រប់យ៉ាង មានតែឯងម្នាក់ទេ ដែរតែងជួយយើងនិងនៅក្បែរយើងគ្រប់ពេល មានឯងម្នាក់ដូចមានមនុស្សមួយផែនដីអ៊ីចឹង» ខណៈឮរាងក្រាស់និយាយអំពីអារម្មណ៍ពិតរបស់គេចេញមកណាមជុនសឹងតែ រត់ចេញពីកៅអីនេះដើរចេញទៅខាងក្រៅ គេស្តាប់ច្រឡំទេដឹង?មនុស្សដូចជាគេនេះហ៎េស?ចេះសរសើរអ្នកដទៃបានដែរ?ទើបតែឮម្តងអោយគត់ក្នុងមួយឆាកជីវិត ថ្ងៃនេះដឹងតែភ្លៀងបាក់មេឃហើយចាំមើលទៅ

     «ជីមីន ជួយស្តាប់បងទៅមើស បងស្តាប់ច្រឡំមែនទេ?សាតានម្នាក់នេះកំពុងលើកសរសើរបង?» ណាមជុនសួរទៅកាន់ជីមីនដែរនៅក្បែររាងក្រាស់ចំណែកជីមីនក៏សើចឡើងហួសចិត្ត ទាំងជេកនិងណាមជុន មានអត្តចរិតដូចគ្នាខ្លាំងណាស់ តែងតែនិយាយថាជុងហ្គុកនេះប្លែករហូតតែម្តង

សំណព្វចិត្តសាតាន❥︎ ( completed✔)Место, где живут истории. Откройте их для себя